ព្រឹត្តិការណ៍ប្រកួតកីឡាចំបាប់នៅលើខ្សែរថភ្លើង Tadami ដែលមានតែមួយគត់

នៅប្រទេសជប៉ុនរថភ្លើងតែងមានមនុស្សច្រើនកុះករ ដូច្នេះបញ្ហាអង្គុយប្រជ្រៀតគ្នាបណ្តាលអោយបរិយាកាសលើរថភ្លើងអាប់អួរ មិនត្រឹម​តែប៉ុណ្ណឹងអាចបង្កអោយមានជម្លោះវាយគ្នាទៅវិញទៅមក។

នៅលើរថភ្លើងទំនើបពិតជាគ្មានផាសុកភាពទេបើប្រទះឃើញគេវាយតប់គ្នា។

រូបភាព https://tadamisenpuroresu.localinfo.jp

ហេតុ​អ្វីមិនស្លៀកអាវវាយគ្នានៅលើរថភ្លើងដូចនេះ?

តាមពិតនេះគឺជាព្រឹត្តិការណ៍ចំបាប់ដែលប្រារព្ធធ្វើឡើងនៅលើរថភ្លើង ខ្សែរថភ្លើងក្នុងស្រុកដែលគេហៅថា Tadami ធ្វើដំណើរទៅដល់ខេត្ត Nigata ដោយសារឥទ្ធិពលនៃភ្លៀងធ្លាក់ខ្លាំងនាឆ្នាំ ២០១១ ត្រូវបិទបណ្តោះអាសន្នមួយ​រយៈ។ ប៉ុន្តែដោយសារការគាំទ្រពីប្រជា​ជន​ក្នុងតំបន់ផ្លូវនេះបានបើកដំណើរការឡើងវិញ។ ទោះបីជាត្រូវចំណាយ​ប្រាក់​ច្រើនដើម្បី​ស្តារឡើងវិញ ហើយចំនួនប្រជាជនជិះរថភ្លើងមិនច្រើន (ព្រោះនេះជាផ្លូវក្នុងតំបន់) ហេតុនេះអ្នកស្ម័គ្រចិត្តក្នុងតំបន់បានរៀបចំព្រឹត្តិការណ៍ដើម្បីទាក់ទាញចំណាប់អារម្មណ៍។

ព្រឹត្តិការណ៍ចំបាប់អាជីពមានតែមួយគត់នៅលើខ្សែរថភ្លើង Tadami នេះប៉ុណ្ណោះ។

កីឡាចំបាប់ទាមទារស្មារតីប្រយុទ្ធខ្លាំងក្លា នៅពេលដួលត្រូវព្យាយាមក្រោកឈរមុនពេលអាជ្ញាកណ្តាលរាប់ចំនួន ៣ ដង បើមិនដូច្នេះអាចនឹងចាញ់។ ការលើកទឹកចិត្តរបស់ទស្សនិកជនគឺជាកម្លាំងចិត្តជួយអោយកីឡាករចំបាប់អាច​ងើបឈរឡើងវិញ។ ការជ្រើសរើសកីឡាប្រភេទនេះបង្ហាញពីស្មារតីរឹងមាំនៃខ្សែរថភ្លើង Tadami ទោះបីជាព្យុះនៅតែឈរយ៉ាងខ្ជាប់ខ្ជួន។

ព្រឹត្តិការណ៍កីឡាចំបាប់ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០១៧ ជាមួយនឹងការសហការរបស់កីឡាករចំបាប់ខេត្ត Nigata ។

ការជ្រើសរើសកន្លែងប្រកួតនៅលើរថភ្លើងពិតជាគ្រោះថ្នាក់ណាស់ ចង់ឬមិនចង់អ្នកដំណើរប្រាកដជាចាប់អារម្មណ៍​ចង់​ទស្សនា។ មនុស្សមួយចំនួនចូលចិត្ត រីឯអ្នកខ្លះមិនខ្វល់ ប៉ុន្តែភាគច្រើនអ្នកដំណើរចូលចិត្ត។

ការប្រកួតជុំទីមួយប្រារព្ធធ្វើឡើងនៅលើរថភ្លើង ចំណែកការប្រកួតជុំទីពីរធ្វើឡើងនៅលើសង្វៀនអាជីព។

សូមទស្សនាការប្រកួតកីឡាចំបាប់នៅលើរថភ្លើង។

ក្នុងនោះមានអ្នកចំបាប់ស្រីប្រុសចូលរួមចំនួន ១០ នាក់ គម្លាតរវាងអ្នកចំបាប់ និងទស្សនិកជនត្រឹម​តែប៉ុន្មានសង់ទីម៉ែត្រប៉ុណ្ណោះ។ ទស្សនិកជនជ្រើសរើសអ្នកឈ្នះដោយអង្គុយនៅជួរកៅអីគាំទ្រកីឡាករ​រូបនោះ។ បរិយាកាសគួរអោយរំភើបតែក៏មានការបំភិតបំភ័យខ្លះដែរព្រោះវាហាក់ដូចជាយើងត្រូវគេវាយ។

ព្រឹត្តិការណ៍នេះមិនត្រឹមតែធ្វើអោយផ្លូវដែកក្នុងតំបន់មានអ្នកដំណើរច្រើនប៉ុណ្ណោះទេ សូម្បីតែព្រឹត្តិការណ៍កីឡាចំបាប់​អាជីពក៏ទទួលបានផលប្រយោជន៍ផងដែរ។ ពិតជាគួរអោយចាប់អារម្មណ៍ណាស់ដែលអាជីពទាំងពីរអាចសហការ​​គ្នានះការលំបាក។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: