ប្លែកណាស់!!! កំប៉ុងនំដំឡូងបារាំងមានកម្ពស់ ១៦១ សង់ទីម៉ែត្រ
កាលពីថ្ងៃទី ១១ ខែវិច្ឆិកាគឺជាថ្ងៃ Pringles (ជាឈ្មោះយីហោនំដំឡូងបារាំង) ហើយក៏ជាថ្ងៃ Pocky និងថ្ងៃ Pretz (ថ្ងៃនៃអាហារសម្រន់ជប៉ុន) ។
នៅថ្ងៃ Pocky និងថ្ងៃ Pretz ប្រសិនបើគេរើសថ្ងៃទី ១១ ខែវិច្ឆិកាហាក់ដូចជាសាកសមព្រោះរាងនំដូចលេខ ១១ រីឯនំ Pringles មានរាងមូលសំប៉ែត។ ប៉ុន្តែបើពិចារណាទៅលើកំប៉ុងរាងវែងរបស់ Pringles លេខ ១១ ក៏ត្រូវម្យ៉ាងដែរ។
ក្រុមហ៊ុនបានជូនកំប៉ុងនំ Pringles ដែលមានកម្ពស់ ១៦១ សង់ទីម៉ែត្រអោយអ្នកយកព័ត៌មានឈ្មោះ Ahiru Neko នៃបន្ទប់ព័ត៌មាន SoraNews នៅថ្ងៃពិសេស។ តួលេខ ១៦១ សង់ទីម៉ែត្រស្របនឹងកម្ពស់របស់ Fuwa – chan ដែលបច្ចុប្បន្នតំណាងលើប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហ៊ុន។
https://twitter.com/PringlesJapanCP/status/1326343894200537090?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1326343894200537090%7Ctwgr%5E&ref_url=https%3A%2F%2Fjapo.vn%2Fcontents%2Fdoi-song%2Fbon-mua%2F119192.html
ចំណុចដែលពិសេសបំផុតនៅក្នុងកំប៉ុងនំ Pringles កម្ពស់ ១៦១ សង់ទីម៉ែត្រនេះគឺមាននំដំឡូងបារាំងយ៉ាងច្រើន។ សម្រាប់អ្នកដែលចូលចិត្តញ៉ាំនំដំឡូងបារាំងប្រាកដជាសប្បាយចិត្តបើទទួលបានមួយកំប៉ុង។
ដោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរូបរាងពិសេសនៃអំណោយនេះ បុរសអ្នកយកព័ត៌មាន Ahiru Neko យកដង្ហែតាមដងផ្លូវ។
ជាការពិតបុរសរូបនេះមិនអាចញ៉ាំនំដំឡូងបារាំងទាំងអស់ឡើយ ដូច្នេះគាត់បានចែករំលែកជាមួយមិត្តរួមការងាររបស់ខ្លួន។ ដោយសារតែកំប៉ុងនំដំឡូងបារាំង Pringles វែង ហេតុនេះគាត់អាចអញ្ជើញមិត្តរួមការងារពីចម្ងាយបានយ៉ាងស្រួល។
គួរអោយស្តាយរយៈពេលផ្តល់អំណោយរបស់ Pringles បានកន្លងផុតទៅហើយ ប៉ុន្តែយើងសង្ឃឹមថាក្រុមហ៊ុននឹងបើកលក់ផលិតផលនេះនាពេលអនាគត។
ប្រភព៖ SoraNews
Sacchan