តារាសម្តែងលោក Akira Kubodera អាយុ ៤៣ ឆ្នាំចងកសម្លាប់ខ្លួន
លោក Akira Kubodera ជាតារាសម្តែងល្បីក្នុងខ្សែភាពយន្ត “Sailor Moon” បានទទួលមរណភាពនៅអាយុ ៤៣ ឆ្នាំ។
យោងទៅតាម NHK បានអោយដឹងថាលោក Akira Kubodera ត្រូវគេរកឃើញថាស្លាប់នៅផ្ទះរបស់គាត់ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់តែមិនទាន់ពេល។
តាមប្រព័ន្ធសារព័ត៌មានជប៉ុនតារាសម្តែងរូបនេះត្រូវគេប្រទះឃើញក្នុងសភាពចងកសម្លាប់ខ្លួន លែងដកដង្ហើម និងចង្វាក់បេះដូងឈប់លោត។ បច្ចុប្បន្នអាជ្ញាធរមិនទាន់ចេញរបាយការណ៍ជាក់លាក់ណាមួយឡើយ ហើយកំពុងស៊ើបអង្កេតរកមូលហេតុនៃការស្លាប់។
រូបភាព https://comicbook.com/
ជំហានដំបូងប្រព័ន្ធផ្សព្វផ្សាយយល់ថាលោក Akira Kubodera ធ្វើអត្តឃាតបញ្ចប់ជីវិត។ ដោយសារស្ថានភាពរបស់តារាសម្តែងតាំងពីដើមឆ្នាំ ២០២០ រហូតមកដល់ពេលនេះគាត់គ្មានការងារធ្វើព្រោះបញ្ហាជំងឺកូវីដ-១៩ ហើយផុតកុងត្រានឹងអតីតក្រុមហ៊ុនគ្រប់គ្រង។
ទស្សនិកជនស្គាល់តារាសម្តែងលោក Akira Kubodera នៅក្នុងការសម្តែងផ្ទាល់របស់ Sailor Moon និងរឿងភាគទូរទស្សន៍ Kamen Rider, Kubodera ។
មនុស្សភាគច្រើនចងចាំលោក Kubodera តាមរយៈតួសម្តែងក្នុងខ្សែភាពយន្ត Kamen Rider ហើយនៅក្នុងស៊េរីរឿងនេះលោក Akira ដើរតួខុសគ្នាដូចជា Kanai ក្នុងរឿង Kamen Rider Blade តួ Aberu ក្នុងរឿង Kamen Rider Kiva និងតួ Doctor Fujita ក្នុងរឿង Kamen Rider 000 ទាំងនេះបង្ហាញពីសមត្ថភាពសម្តែងរបស់លោក Akira ។ អ្នកគាំទ្រមានការភ្ញាក់ផ្អើលចំពោះព័ត៌មាននៃការស្លាប់របស់តារាសម្តែងដែលមានទេពកោសល្យរូបនេះ។
រូបភាព https://comicbook.com/
អាចនិយាយបានថានៅឆ្នាំ ២០២០ គឺជាឆ្នាំដែលប្រទេសជប៉ុនត្រូវប្រឈមនឹងករណីតារាល្បីធ្វើអត្តឃាតជាច្រើនរូប។
AD