តើត្រីសាម៉ុន និងប្រភេទស៊ូស៊ីនៅបរទេសត្រូវគេចាត់ទុកជាស៊ូស៊ីដែរទេ?

ក្នុងចំណោមម្ហូបជប៉ុនដែលពេញនិយមមានដូចជា Ramen, Tempura, Guy-don ខ្ញុំគិតថា Sushi ជាម្ហូបមានប្រជា​ប្រិយបំផុតនៅបរទេស។ ដោយសារ Sushi ជាម្ហូបឆៅ ដូច្នេះវត្ថុធាតុដើមនៅតំបន់នីមួយៗខុសប្លែកពីគ្នា។

ឧទាហរណ៍នៅទីក្រុងតូក្យូម្ហូបដែលល្បីបំផុតគឺ Edomae-zushi ។

រូបភាព https://www.enjoytokyo.jp/style/108332/?__ngt__=TT113ad1938001ac1e4ae518Y13wX8-KrfpjLxr1tDtzsf

ក្នុងរូបភាពស៊ូស៊ីនៅក្រោមជ្រុងខាងឆ្វេងមិនមែនសាច់អន្ទង់នោះទេ តែជាត្រីខ្ជឹងចាប់ពីឈូងសមុទ្រតូក្យូ។ បន្ទាប់​​ពី​​ចម្អិន​ត្រីខ្ជឹងដាក់នៅលើបាយចេញជាម្ហូបនេះ។ ផ្នែកខាងលើជាស៊ូស៊ីត្រីធូណាត្រាំទឹកស៊ីអុីវជប៉ុន។ លក្ខណៈពិសេសនៃ Edomae-zushi គេប្រើទឹកខ្មេះក្រហមលាយជាមួយបាយ ដូច្នេះហើយបាយមានពណ៌ក្រហមដូចក្នុងរូប។

រីឯនៅតំបន់ Kansai គេនិយមស៊ូស៊ីមានរាងការ៉េដូចរូបខាងក្រោម។

រូបភាព https://tomikaai.blog.jp/tag/押し寿司

ខ្ញុំមិនដឹងថាវាមានរសជាតិឆ្ងាញ់ប៉ុណ្ណាទេ ប៉ុន្តែការតុបតែងម្ហូបទាក់ទាញភ្នែកណាស់។

ជាទូទៅនៅតាមតំបន់ស៊ូស៊ីមានលក្ខណៈខុសគ្នា ប៉ុន្តែវត្ថុធាតុ​ដើមមិនផ្លាស់ប្តូរឡើយ។ ក្រៅពីនេះ Salmon (ត្រី​សាម៉ុន) ដែលជនបរទេសជាច្រើនចូលចិត្តមិនធ្លាប់ធ្វើជាគ្រឿងផ្សំស៊ូស៊ីនោះទេ។

ហេតុ​អ្វីដូច្នេះ? ព្រោះត្រីសាម៉ុនមកពីប្រទេសន័រវេសមិនមែនរបស់ជប៉ុនទេ។

នៅជប៉ុនបើអ្នកទទួលទានស៊ូស៊ីនៅភោជនីយដ្ឋានលំដាប់កំពូលប្រាកដជាមិនឃើញម្ហូបស៊ូស៊ីសាម៉ុនក្នុងមឺនុយឡើយ។

ថ្វីត្បិតតែ ជនបរទេសចូលចិត្តស៊ូស៊ីត្រីសាម៉ុន ហើយម្ហូបនេះក៏ពេញនិយមយ៉ាងខ្លាំងចំពោះកុមារ ប៉ុន្តែអ្នកជំនាញស៊ូសុី​មិនដែលគិតថាម្ហូបនេះជាស៊ូស៊ីនោះទេ។

ម្យ៉ាងវិញទៀត ជនជាតិជប៉ុនមួយចំនួនដែលទទួលទានស៊ូសុីនៅភោជនីយដ្ឋាននៅឯបរទេស ពួកគេនឹងមានការភ្ញាក់ផ្អើល​យ៉ាង​ខ្លាំងចំពោះប្រភេទស៊ូស៊ីដែលមិនធ្លាប់ឃើញនេះ។ 

រូបភាព https://www.kurashiru.com/recipes/f0bd21f8-cc34-4626-89dd-1eb450ea2a65

ស៊ូសុីត្រីសាម៉ុន និងផ្លែបឺពេញនិយមនៅប្រទេសមួយចំនួន ប៉ុន្តែម្ហូបនេះមិនមាននៅប្រទេសជប៉ុនទេ មិន​ត្រឹម​​តែប៉ុណ្ណឹង ជនជាតិជប៉ុនក៏យល់ឃើញថាការរួមផ្សំនេះពិតជាចម្លែកណាស់។

និយាយអញ្ចឹងមិនមានន័យថា ជនជាតិជប៉ុនមិនចូលចិត្តការរួមផ្សំនេះទេ ម្ហូប California Roll (ស៊ូសុីនៅបរទេស) ក៏ពេញ​និយមនៅជប៉ុនផងដែរ។

ស៊ូស៊ីបញ្ចូលជាមួយ Tempura

រូបភាព https://www.kaitenmaru.com/shop/5/menu/74/?group_id=153&is_thick=1

នៅជប៉ុនគ្មានម្ហូបស៊ូស៊ីបញ្ចូលជាមួយ Tempura ដូចរូបខាងលើទេ។

នេះជាមុខម្ហូបដែលធ្វើឲ្យជនជាតិជប៉ុនឆ្ងល់បំផុតសូម្បីតែបាយក៏យកទៅបំពង។

មិនដឹងថាវាមានរសជាតិឆ្ងាញ់យ៉ាងណាទេ ប៉ុន្ដែខ្ញុំមិនចូលចិត្តរូបរាងម្ហូបនេះទេ។

ចុះស៊ូសុីនំ?

រូបភាព https://rocketnews24.com/2017/06/18/915119/

ស៊ូស៊ីដ៏ចម្លែកនេះត្រូវបានគេប្រទះឃើញនៅប្រទេសបារាំង។ ស៊ូស៊ីរុំដូចនំ ក្រៅពីនេះមានបាយ និងផ្លែស្ត្របឺរីផង​ដែរ។ ស្តាប់ទៅចម្លែកតែគេនិយាយថាម្ហូបនេះឆ្ងាញ់ណាស់ ប៉ុន្តែមិនអាចហៅថាស៊ូសុីបានឡើយ។

ត្រីសារឌីន

រូបភាព https://www.azumafoods.co.jp/product/お寿司屋にしん/

ស៊ូសុីត្រីសារឌីនមិនមាននៅប្រទេសជប៉ុនទេ ក្រៅពីនេះក៏មិនមែនពងត្រីសារឌីន ប៉ុន្តែគឺជាពងត្រី Shishamo ។

យ៉ាងណាមិញ ម្ហូបនេះកម្រមាននៅជប៉ុនណាស់ ប៉ុន្តែក៏មានកន្លែងខ្លះមានដែរ។

ស៊ូស៊ីស្វាយ

រូបភាព https://cheritheglutton.com/haha-sushi/

ជាទូទៅគេប្រើផ្លែឈើធ្វើជាបង្អែម រីឯម្ហូបនេះក៏ជាការរួមផ្សំចម្លែកម្យ៉ាងដែរ។ ជាការពិតណាស់ មិនមានចុងភៅជប៉ុនចាត់ទុកម្ហូបនេះជាស៊ូសុីនោះទេ។

Kimchi Salmon

រូបភាព http://blog.livedoor.jp/kaigainoomaera/archives/52226534.html

ត្រីសាម៉ុនរុំក្នុងគីមឈី មានផ្លែបឺ និងទំពាំងបារាំង។ មិនប្រាប់ក៏អ្នកប្រហែលជាដឹងថាម្ហូបនេះមានប្រភពមក​ពី​ណា។

ស៊ូសុីមានប្រភពមកពីប្រទេសជប៉ុន កាន់តែពេញនិយម និងប្រែប្រួលតាមបណ្តាប្រទេសនៅលើពិភពលោក។ ទោះ​ជាយ៉ាងណា ការរក្សារសជាតិដើមក៏សំខាន់ណាស់ដែរ ប៉ុន្តែខ្ញុំគិតថាស៊ូសុីមានការផ្លាស់ប្តូរទាំងនេះក៏គួរឲ្យ​ចាប់អារម្មណ៍ណាស់។

តើនឹងទៅជាយ៉ាងណាប្រសិនបើអ្នករាល់គ្នាហូបស៊ូសុីដូចជា fast food ?

ជាការពិតខ្ញុំសង្ឃឹមថាអ្នករាល់គ្នាអាចភ្លក់ស៊ូសុីរសជាតិដើម។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: