រោងចក្រស្ទូឌីយោជប៉ុនបង្កើនការផលិតរបាំងមុខរបស់លោក Joe Biden ព្រោះតម្រូវការកើនឡើង

នៅទីក្រុង Saitama រោងចក្រកំពុងបង្កើនការផលិតរបាំងមុខរូបលោក Biden បន្ទាប់ពីលក់របាំងមុខអស់ចំនួន ១០០០ របាំងមុខកាលពីខែមុន។

ព្រឹត្តិការណ៍បោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០២០ ប្រព្រឹត្តទៅយ៉ាងក្តៅគគុក ព្រោះព្រឹត្តិការណ៍ប្រារព្ធធ្វើឡើង​ក្នុង​បរិបទ​ដែល​មិន​ធ្លាប់​មានពី​មុនមកក្នុងប្រវត្តិសាស្ត្រ។ ដូច្នេះផលិតផលធ្វើតាមបេក្ខជនទាំងពីរប្រជែងគ្នាចូល​សេត​វិមាន​ក៏​មាន​ភាពទាក់ទាញយ៉ាងខ្លាំងណាស់ដែរ។

រូបភាព https://www.voanews.com/east-asia-pacific/japanese-company-busy-making-joe-biden-rubber-masks

បន្ទាប់ពីសារព័ត៌មានរាយការណ៍លោក Joe Biden ឈ្នះការបោះឆ្នោតកាលពីសប្តាហ៍មុន រោងចក្រផលិតរបាំងមុខតូចនៅភាគខាងជើងទីក្រុងតូក្យូប្រទេសជប៉ុនបានងាកទៅរកការផលិតបាំងមុខរូបលោកដោយសារតម្រូវ​ការ​កើន​ឡើង។

លោក Koki Takahashi អាយុ ៣០ ឆ្នាំជាអ្នកគ្រប់គ្រងក្រុមហ៊ុនផលិតរបាំងមុខ Ogawa Studios ស្ថិតនៅ Saitama បានអោយដឹងថារោងចក្រកំពុងផ្តោតសំខាន់ទៅលើការផលិតរបាំងមុខរបស់លោក Joe Biden ។ ប៉ុន្តែការរចនាទម្រង់មុខស្រែករបស់លោកប្រធានាធិបតី Trump ងាយជាងទម្រង់មុខរបស់លោក Biden ។

រូបភាព https://www.rechargenews.com/transition/biden-joy-and-hope-thinking-big-down-under-and-see-you-in-hamburg-/2-1-912827

“យើងមិនមានព័ត៌មានច្រើននិយាយអំពីលោក Biden ឡើយ ដូច្នេះវាពិតជាពិបាកក្នុងការស្វែងយល់បុគ្គលិក​លក្ខណៈ​របស់​លោក ហេតុ​នេះយើងផ្តោតទៅលើត្របកភ្នែក និងបបូរមាត់សម្រាប់ផលិតជារបាំងមុខ” ។

នៅក្នុងជីវិតជាក់ស្តែងលោក Biden នៅតែបន្តបង្កើតមូលដ្ឋានគ្រឹះសម្រាប់រដ្ឋាភិបាលរបស់ខ្លួនក្នុងបរិបទជំងឺ​កូវីដ-១៩ កំពុងរីក​រាល​ដាល​ទូទាំង​ប្រទេស​អាមេរិក ហើយនៅទីបំផុតលោក Trump បានទទួលយកលទ្ធផលនៃការបោះ​ឆ្នោត។

រោងចក្រចាប់ផ្តើមផលិតរបាំងមុខរបស់លោក Biden តាំងពីដើមឆ្នាំ ហើយនៅក្នុងខែតុលារបាំងមុខលក់បានចំនួន ១០០០ របាំងមុខក្នុងតម្លៃ ២៤០០ យ៉េន។ នៅទីនោះលោក Takahashi និយាយថារបាំងមុខរបស់អ្នកនយោ​បាយ​មាន​ប្រជាប្រិយភាពយ៉ាងខ្លាំង។

លោក Takahashi បានពន្យល់ថា “បើប្រៀបជាមួយតួអង្គក្នុងខ្សែភាពយន្ត អ្នកនយោបាយឡើងកាន់តំណែងក្នុង​រយៈ​ពេលយូរ ដូច្នេះចំណូលមានការកើនឡើងគួរឱ្យកត់សម្គាល់នៅពេលកេរ្តិ៍ឈ្មោះរបស់ពួកគេកាន់តែមានប្រជា​ប្រិយភាព” ។

លោក Koki Takahashi មានប្រសាសន៍ថារោងចក្រ Ogawa Studios ធ្លាប់លើសបន្ទុកផលិតរបាំងមុខរបស់លោក Trump មុនពេលលោកចូលកាន់តំណែងកាលពីឆ្នាំ ២០១៧ ប៉ុន្តែឥឡូវនេះតម្រូវការរបាំងមុខរបស់លោក Biden កាន់តែច្រើនជាងនេះ។ រោងចក្របានកំណត់គោលដៅចាប់ពីពេលនេះដល់ដំណាច់ឆ្នាំនេះនឹងផលិតរបាំងមុខលោក Joe Biden ចំនួន ២០០០ បន្ថែមទៀត។

លោកសង្ឃឹមថាលោក Biden នឹងបង្ហាញខ្លួនលើនៅប្រព័ន្ធផ្សព្វផ្សាយ ហើយរបាំងមុខរបស់គាត់នឹងកាន់តែមានប្រជាប្រិយភាពក្នុងរយៈពេលយូរ។ 

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: