ល្បិចឆបោកប្រើពាក្យសម្តីផ្អែមល្ហែមលើ​បណ្តាញ​អុីន​ធឺ​ណេត

ជាទូទៅការឆបោកត្រូវជួបគោលដៅផ្ទាល់ប្រើភាសារាងកាយ និងពាក្យសម្តីបោកបញ្ឆោត។ ក្នុងកំឡុងជំងឺ​កូវីដ​-១៩ រាត​ត្បាតបញ្ហាជួបមុខគ្នាហាក់ដូចជាមិនអាចទៅរួចទេ។ មិនត្រឹម​តែប៉ុណ្ណឹងយើងតែងមានទំនោរប្រុងប្រយ័ត្ន​ចំពោះមនុស្សមិនស្គាល់ ដូច្នេះជំងឺកូវីដ-១៩ ក៏ជួយកាត់បន្ថយករណីឆបោកផងដែរ។

ប៉ុន្តែថ្មីៗនេះការឆបោកនៅលើអុីនធឺណេតតាមរយៈកម្មវិធីណាត់ជួបមានទ្រង់ទ្រាយធំទូលាយ។

រូបភាព https://news.yahoo.co.jp/byline/tadafumiaki/20200829-00195576/

ដោយសារបញ្ហាជំងឺកូវីដ-១៩ មនុស្សជាច្រើនមិនទៅធ្វើការនៅការិយាល័យ ភាគច្រើនចំណាយពេលនៅផ្ទះបណ្តាលអោយមានអារម្មណ៍ឯកោព្រោះខ្វះការប្រាស្រ័យទាក់ទង។ ជាមួយបំណងចង់ជជែកលេង ជួបនរណាម្នាក់ ចំនួនមនុស្សប្រើកម្មវិធីណាត់ជួប ជជែកអនឡាញកាន់តែកើនឡើង។

ស្ត្រីជនជាតិជប៉ុនអាយុជាង ៤០ ឆ្នាំជាអ្នករចនាបានជួបជាមួយបុរសជនជាតិអូស្រ្តាលីម្នាក់ក្នុងកម្មវិធីណាត់ជួបគ្នា។ ដំបូងការសន្ទនាទាក់ទងនឹងស្ថានភាពនៃប្រទេសទាំងពីរ ប៉ុន្តែក្រោយរយៈមួយសប្តាហ៍អ្នកទាំងពីរផ្តើមចែ​ចង់​គ្នា។

បុរសរូបនោះផ្ញើសារអោយស្ត្រីដោយនិយាយថា៖

“អូនជានារីម្នាក់នៃជីវិតរបស់បង

បងមានអំណរគុណណាស់ដែលព្រះអោយបងបានជួបអូន

ទោះបីជាឧបសគ្គរារាំងយ៉ាងណា គ្មាននរណាម្នាក់អាចបញ្ឈប់យើងមិនអោយនៅជាមួយគ្នាបានឡើយ” ។

ជនជាតិ​ជប៉ុនមិនបង្ហាញពីអារម្មណ៍ត្រង់ពេកទេ ប៉ុន្តែបុរសនោះជាជនបរទេស ដូច្នេះងាយនឹងយកឈ្នះចិត្តរបស់ស្ត្រី​ណាស់។

មិនត្រឹមតែប៉ុណ្ណឹងប្រើពាក្យសម្តីផ្អែមល្ហែមដូចជា៖

“បងសូមស្បថថាក្តីស្រឡាញ់របស់បងចំពោះអូនជាការពិត

បងនឹងនៅក្បែរឱបអូនជារៀងរាល់យប់

យើងនឹងស្ថិតនៅក្នុងចិត្តគ្នាទៅវិញទៅមក

ទោះបីយើងនៅឆ្ងាយពីគ្នាប៉ុន្តែតើអូនទទួលបានក្តីស្រលាញ់របស់បងរាល់ថ្ងៃទេ?”

បន្ទាប់មកបុរសជនជាតិអូស្រ្តាលីផ្ញើរូបថតរបស់គាត់ និងកូនស្រីដោយនិយាយថា៖ “បងគ្រោងនឹងទៅជប៉ុននៅ​ខែ​សីហា​ក្រោយ​​មក​​សុំ​អូន​រៀបការ” ។

ដោយសារស្រ្តីរូបនោះគ្មានបំណងរៀបការទើបបដិសេធ ប៉ុន្តែបុរសនោះនៅតែបន្តផ្ញើសារ។

សារបន្ទាប់របស់បុរសរូបនោះសំដៅទៅលើប្រាក់។

បងគ្រោងនឹងចុះកិច្ចសន្យាជាមួយសាជីវកម្មអាសុីនាខែវិច្ឆិកា ប្រាក់កិច្ចសន្យាមានចំនួន ២៥ ម៉ឺនដុល្លារ ប៉ុន្តែបើទទួលនៅអូស្ត្រាលី​ត្រូវ​បង់ពន្ធ ៦០%។ តើអូនអាចទទួលប្រាក់នេះនៅជប៉ុនជំនួសបងដែរទេ?

ស្រាប់តែទទួលសំណើរពាក់ព័ន្ធនឹងប្រាក់ស្រ្តីនោះមានការសង្ស័យក៏សួរបុរសនោះ តើរឿងនេះជាការឆបោកឬ? បុរសនោះប្រែខឹងយ៉ាងខ្លាំងព្រោះនាងមិនទុកចិត្តគាត់ ថែមទាំងបង្ហាញអារម្មណ៍ខកចិត្តក្រៀមក្រំ។

ពេលប្រឈមជាមួយបុរសរូបនោះស្រ្តីមានអារម្មណ៍ថាខ្លួនមានកំហុសទើបផ្ញើសារសុំទោស។ សកម្មភាពរបស់នាងដូច​​អ្វីដែលបុរសនោះគ្រោងទុក។

បន្ទាប់មកទៀតនាងទទួលបានសំបុត្រពីបុរសម្នាក់អះអាងថាខ្លួនជាបុគ្គលិកធនាគាអាមេរិក។

ក្រៅពីចំនួនទឹកប្រាក់កិច្ចសន្យា ២៥ ម៉ឺនដុល្លារ យើងនឹងផ្ទេរមុនចំនួន ៥ ម៉ឺនដុល្លារទៅក្នុងគណនី ដូច្នេះអ្នកត្រូវចំណាយថ្លៃឈ្នួល ២២៥០ ដុល្លារផងដែរ។

បន្ទាប់ពីទទួលបានប្រាក់ផ្ទេរដំបូងត្រូវចំណាយ ១ លានយ៉េនដើម្បីទទួលប្រាក់ដែលនៅសល់។ និយាយអោយខ្លីជនឆបោកបន្ថែមនីតិវិធីជាច្រើនសម្រាប់ទទួលប្រាក់ ហើយនៅទីបំផុតបោកប្រាស់រហូតដល់ទៅ ៥ លានយ៉េន។

ក្រោយរយៈពេល ២ សប្តាហ៍…

ស្រ្តីនោះទៅខ្ចីប្រាក់ពីម្តាយរបស់នាងចំនួន ១ លានយ៉េន ហើយថែមទាំងទៅខ្ចីប្រាក់បន្ថែមសម្រាប់បង់ចំនួនទឹកប្រាក់នោះ ព្រោះនាងមានអារម្មណ៍សោកស្តាយប្រសិនបើមិនអាចទទួលប្រាក់ ២៥ ម៉ឺនដុល្លារជំនួសបុរសនោះ។

សំណាងពេលរកខ្ចីមិត្តភក្តិពួកគេបានប្រាប់នាងថានេះជាករណីឆបោក។

រហូតមកដល់ពេលនោះនាងផ្ទេរប្រាក់មិនតិចទេ ហើយមិនអាចយកមកវិញបានឡើយ។ បន្ទាប់ពីស៊ើបអង្កេតរូបថតដែលបុរសនោះផ្ញើជាមនុស្សម្នាក់ទៀត ហើយក៏មិនច្បាស់ថានោះជាជនជាតិអូស្ត្រាលីដែរទេ។ នាងគ្មានព័ត៌​មាន​អ្វីក្រៅពីព័ត៌មាននៅលើកម្មវិធីណាត់ជួប គ្រប់យ៉ាងសុទ្ធតែក្លែងបន្លំ។

ខ្ញុំដឹងថាក្នុងកំឡុងជំងឺរាតត្បាតទឹកចិត្តរបស់អ្នករាល់គ្នាងាយរងគ្រោះអាចនឹងត្រូវគេឆបោក ដូច្នេះសូមមេត្តាប្រុង​ប្រយ័ត្ន។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: