តើសាមូរ៉ៃអាចនឹងធ្លាក់នរកបន្ទាប់ពីស្លាប់ដែរទេ?

នៅក្នុងវប្បធម៌ជប៉ុនរួមបញ្ចូលកត្តាជាច្រើនក្នុងនោះត្រូវនិយាយពី SAMURAI ។

ក្នុងនាមជាសាមូរ៉ៃមួយរូបមិនមែនចេះតែសម្លាប់មនុស្សប៉ុណ្ណោះទេ ពួកគេក៏ទទួលការបណ្តុះបណ្តាលយ៉ាងតឹងរឹង មាន​ចិត្ត​អាណិត ជួយមនុស្សទន់ខ្សោយ ថ្លៃថ្នូរ និងភាពស្មោះត្រង់។

រូបភាព http://fs-astrology.com/archives/2595

ទោះបីសត្រូវជាមនុស្សអាក្រក់គួរតែស្លាប់ រីឯតួនាទីរបស់សាមូរ៉ៃត្រូវសម្លាប់មនុស្ស។ ប៉ុន្តែសម្លាប់មនុស្សជាអំ​ពើ​បាប ដូច្នេះតើបន្ទាប់ពីសាមូរ៉ៃស្លាប់ត្រូវចុះនរកដើម្បីលុបលាងកំហុសដែរទេ?

សំណួរសួរថា “តើមានពិភពក្រោយពេលមនុស្សស្លាប់ទេ?” មិនទាន់មានចម្លើយនៅឡើយផង។​ ដូច្នេះសំណួរ “តើ​សាមូរ៉ៃ​ចុះ​នរកទេ?” ក៏ជាសំណួរមិនច្បាស់ដែរ។

ក្នុងពេលជាមួយគ្នានេះក៏មិនមានភស្តុតាងដែលបង្ហាញថា គ្មានពិភពសម្រាប់មនុស្សស្លាប់ផងដែរ។

ជំនឿរបស់ព្រះពុទ្ធសាសនាបង្ហាញយ៉ាងច្បាស់ត្រូវបែងចែកជាពីរកន្លែង។

ប្រសិនបើពេលនៅរស់ប្រព្រឹត្តអំពើល្អ សាងបុណ្យកុសល អ្នកនឹងទៅកាន់ទីសុខសាន្តដែលគេហៅថាឋានសួគ៌។ ប៉ុន្តែ​បើ​អ្នកមិនអាចឡើងឋានសួគ៌នៅមានពិភពទាំង ៦ ទៀត (六道 ផ្លូវទាំង ៦) កំពុងរង់ចាំអ្នក។

និយាយម្យ៉ាងទៀត “ខាងលើ” ជាកន្លែងល្អ “ខាងក្រោម” ជាកន្លែងអាក្រក់។ ជាន់ដែលមនុស្សកំពុងរស់នៅហៅថា “ផ្លូវទាំង ៦” ជាកន្លែងផ្តើមភាពលោភលន់។ មនុស្សលោកកើតមកហ៊ុំព័ទ្ធដោយ​ភាព​លោភ​លន់។

កន្លែងដែលមនុស្សនឹង “ទៅ” ត្រូវបានកំណត់ដោយអំពើរបស់មនុស្សម្នាក់ៗពេលនៅរស់។

ដូច្នេះរឿងរបស់សាមូរ៉ៃដៃប្រឡាក់សុទ្ធតែឈាម ប្រហែលមានតែនរកងងឹតប៉ុណ្ណោះដែលរង់ចាំពួកគេ។ នៅក្នុងព្រះ​ពុទ្ធ​សាសនា​ជប៉ុនបែងចែកឋាននរកជា ៨ ប្រភេទដែលក្នុងនោះសាមូរ៉ៃធ្លាក់ចូលនរកហៅថា 等活地獄 (Tokatsu-jikoku) ។

ការវិនិច្ឆ័យសម្រាប់មនុស្សម្នាក់ៗនឹងផ្អែកលើទង្វើទាំងអស់របស់បុគ្គលនោះពេលនៅលើផែនដី។ ប្រសិនបើប្រព្រឹត្ត​អំពើបាបកម្មអាចនឹងត្រូវចុះនរក ឧទាហរណ៍ការសម្លាប់។ ជាការពិតណាស់ “ការសម្លាប់” មិនមែនសំដៅទៅ​លើមនុស្សប៉ុណ្ណោះទេ រួមទាំងសត្វល្អិត និងជីវិតទាំងអស់។

ចំពោះសាមូរ៉ៃការសម្លាប់នរណាម្នាក់គ្រាន់តែជាភារកិច្ចមួយ ទោះបីពួកគេប្រែចិត្តដឹងកំហុសប្រហែលជាមិនអាចរួច​ផុត​ពីឋាននរកបានឡើយ។

ឋាននរកជាកន្លែងប្រើអាវុធដូចជាក្រញ៉ាំដែកសម្លាប់គ្នាទៅវិញទៅមក។

ស្តាប់មើលទៅដូចជាក្រញ៉ាំរបស់ចចកក្នុងខ្សែភាពយន្ត Marvel អញ្ចឹងដែរ។ នៅក្នុងនរកអាវុធដូចជាក្រញ៉ាំដែក និងដាវដុះចេញពីខ្លួនសម្លាប់គ្នាទៅវិញទៅមក។ ប្រសិនបើត្រូវគេសម្លាប់ អ្នកចាញ់នឹងមិនអាចចាប់ជាតិ ហើយត្រូវប្រយុទ្ធជារៀងរហូត។

នៅក្នុងទេវកថាភាគខាងជើងក៏ធ្លាប់មានរឿងនិយាយពីការប្រយុទ្ធរបស់ទាហានក្រោមអំណោចរបស់ព្រះ Odin ។

ទាហានសម្លាប់គ្នាទៅវិញទៅមកពីព្រឹករហូតដល់យប់ ពួកគេរស់ឡើងវិញបើកពិធីជប់លៀង រឿងនេះហាក់ដូចជាមិន​បញ្ឈប់​ឡើយ។

ប្រហែលជាគ្មាននរណាម្នាក់ចង់ចុះឋាននរកទេ ដូច្នេះត្រូវប្រុងប្រយ័ត្ននឹងអាកប្បកិរិយា និងរបៀបរស់នៅប្រចាំថ្ងៃរបស់​អ្នក។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: