ស្វែងយល់អំពីពាក្យ Zen (សមាធិ) បង្វែរចិត្តគំនិតឲ្យស្ងប់ស្ងាត់
តើអ្នកធ្លាប់ឮពាក្យ 禅 (Zen) – សមាធិរបស់ជនជាតិជប៉ុនដែរទេ?
នៅពេលនិយាយពីសមាធិ សូម្បីតែប្រជាជនជប៉ុនក៏គិតថា ជាការអង្គុយស្ងៀមនៅក្នុងទីសក្ការបូជា មិនអាចធ្វើចលនា ប្រសិនបើធ្វើចលនានឹងត្រូវមួយព្រនង់ជាមិនខាន។
រូបភាព https://sincerity-yoga.com/works/yoga-zen/attachment/zen-img
ប្រភពនៃការអង្គុយតាំងសមាធិជាការបង្ហាញផ្លូវចិត្ត ដែលជាផ្នែកមួយនៃព្រះពុទ្ធសាសនា។
ពាក្យ Zen មានន័យថាចិត្ត
មនុស្សយើងម្នាក់ៗមានបេះដូង
ធាតុពិតបេះដូងគឺបរិសុទ្ធ និងស្ងប់ស្ងាត់
ប៉ុន្តែដោយសារយើងតែងតែប្រៀបធៀបខ្លួនយើងទៅនឹងអ្នកដទៃ
បុគ្គលម្នាក់មានប្រាក់ច្រើន រីឯបុគ្គលម្នាក់ទៀតគ្មានប្រាក់
បុគ្គលម្នាក់ឆ្លាត រីឯបុគ្គលម្នាក់ទៀតល្ងង់
បុរសនោះមានប្រពន្ធស្អាត រីឯបុរសម្នាក់នេះបែរជាគ្មាន
នារីម្នាក់នេះពូកែកីឡា រីឯនារីម្នាក់ទៀតបែរជាគ្មានប្រយោជន៍ -ល- ។
ការប្រៀបធៀបទាំងនេះធ្វើឲ្យយើងមិនបានសុខ មនុស្សម្នាក់ៗចង់ការពារតំណែងរបស់ខ្លួន ហើយធ្វើអោយបេះដូងប្រឡូកប្រឡាក់។ នោះគឺជាប្រភពនៃគ្រោះមហន្តរាយ មនុស្សចាប់ផ្តើមវាយប្រហារ បោកប្រាស់ និងមិនចង់ជួយគ្នាទៅវិញទៅមក។
ក្នុងភាសា Zen មានពាក្យថា 如意 (Nyoi) – តាមបំណងមានន័យថា ការរស់នៅស្របតាមឆន្ទៈផ្ទាល់ខ្លួន ប៉ុន្តែត្រូវកំណត់និយមន័យ “តាមបំណង” ដូចម្ត៉េច?
ប្រសិនបើធ្វើអ្វីតាមតែចិត្តចង់ មិនអាចជៀសពីភាពអាត្មានិយម និងភាពលោភលន់ទេ។ ពាក្យ “តាមបំណង” ក្នុងន័យ Zen គឺជាការរួមបញ្ចូលបំណងរបស់មនុស្សដែលនៅជុំវិញហើយអនុវត្តជាមួយគ្នា។
ដូច្នេះវាក៏មានន័យថា ជម្លោះរវាងគ្រួសារ មិត្តភក្តិ ឬទូលាយជាងនេះជាសង្គ្រាមរវាងប្រទេសនានា ព្រោះតែមិនយល់គំនិតនៃពាក្យ Zen ។
ដើម្បីប្រព្រឹត្តតាមពាក្យ Zen មិនអាចប្រើពាក្យសម្តីប៉ុណ្ណោះទេ ប៉ុន្តែត្រូវឆ្លងកាត់បទពិសោធ។ ហេតុដូច្នេះ អ្នកត្រូវអង្គុយក្នុងប្រាសាទស្ងប់ស្ងាត់ បិទភ្នែក ហើយទុកអោយចិត្តរបស់អ្នកទទេស្អាត។ ប្រសិនបើរាងកាយធ្វើចលនា ព្រះសង្ឃប្រើដំបងធ្វើអោយអ្នកសមាធិផ្តោតអារម្មណ៍ឡើងវិញ។
មិនត្រឹមតែចិត្តគំនិតទទេស្អាត អ្នកត្រូវធ្វើអោយបេះដូងទទេស្អាតដូចគ្នា កុំគិតពីរឿងមិនគួរអោយខ្វល់ដែលនៅជុំវិញ។
ផ្នត់គំនិត Zen បង្ហាញតាមរយៈសួនច្បារនៅក្នុងប្រាសាទ។
រូបភាព https://www.herenow.city/kyoto/article/gardens/1
នេះជាសួនខាងត្បូងប្រាសាទ Tofukuji នៅក្យូតូមានរចនាសម្ព័ន្ធសាមញ្ញបំផុត។
ឆ្នេរខ្សាច់សជាទិដ្ឋភាពនៃសមុទ្រ រីឯផ្ទាំងថ្មដែលលេចចេញជានិមិត្តរូបនៃប្រជាជនលើកោះកន្លែងដែលមនុស្សទៅដល់ទីនោះអមតៈ។
សួនច្បារជាតំបន់ដែលល្អសម្រាប់មនុស្សរាល់គ្នាពុះពារ។
លោក Suzuki Daisetsu ជាអ្នកដែលដើរតួយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយគំនិតនេះទៅកាន់ពិភពលោក។
រូបភាព https://ja.wikipedia.org/wiki/ Daisetsu Suzuki
លោក Suzuki បានស្រាវជ្រាវ និងចំណាយពេលសិក្សានៅប្រទេសឥណ្ឌាជាប្រភពនៃការតាំងសមាធិ។ ក្រោយមកលោកទៅដល់អាមេរិកដើម្បីផ្សព្វផ្សាយអំពីការតាំងសមាធិ។
នៅស្រុកកំណើតមានសារមន្ទីរមួយបង្ហាញអំពី “ទឹកចិត្ត” របស់លោក Suzuki Daisetsu ស្ថិតនៅទីក្រុង Kanazawa ខេត្ត Ishikawa ។ និយាយដោយសាមញ្ញសារមន្ទីរនេះជាកន្លែងទំនេរ “ទទេស្អាត” ។
រូបភាព https://kinarino.jp/cat7-アート・カルチャー/17325-禅(zen)の哲学に触れる旅%E3%80%82金沢の「鈴木大拙館」で心洗われる体験を
នៅថ្ងៃដែលគ្មានខ្យល់បក់ផ្ទៃទឹកមានសភាពស្ងប់ស្ងាត់ដូចជាផ្ទាំងកញ្ចក់ធំ។ នៅទីនោះមានតំឡើងម៉ាស៊ីនបង្កើតរលក បន្ទាប់ពីរលកធំៗរលាយ ផ្ទៃទឹកវិលត្រលប់ទៅសភាពស្ងប់ស្ងាត់។
ស្រមៃមើលផ្ទៃទឹកដូចជាគំនិតរបស់មនុស្ស ក្រោយពេលអ្នកគិតរឿងជាច្រើនបង្វែរចិត្តទៅសភាពស្ងប់ស្ងាត់វិញ ពេលនោះការឆ្លុះបញ្ចាំងទាំងមូលនឹងបង្ហាញយ៉ាងច្បាស់។
ដើមឡើយ Zen គឺជាពាក្យសំស្ក្រឹតឥណ្ឌាសំដៅលើការផ្តោតអារម្មណ៍។ គំនិតនេះផ្សព្វផ្សាយទៅដល់ប្រទេសចិន និងប្រទេសជប៉ុន។ បច្ចុប្បន្នវប្បធម៌ Zen របស់ជប៉ុនត្រូវបានបំពេញយ៉ាងពេញលេញ។
យោងទៅតាមប្រពៃណីព្រះពុទ្ធសាសនាសមាធិមិនមែនជាសាសនាឬជំនឿឡើយ វាគ្រាន់តែជាទម្រង់នៃការអនុវត្ត។
តើអ្នកចង់សាកល្បងអនុវត្តបង្វែរបេះដូងត្រលប់ទៅរកភាពបរិសុទ្ធ ជាវិធីដែលសហគ្រិននៅលើពិភពលោកកំពុងត្រាប់តាមទេ?
Kengo Abe