ជប៉ុនផលិតផ្លិតដៃមានស្រទាប់ការពារការឆ្លងជំងឺកូវីដ-១៩
ពេលខ្លះពាក់ម៉ាសពិបាកក្នុងការសន្ទនាឬបរិភោគ ដូច្នេះស្រ្តី Geisha ជប៉ុនបានរកឃើញវិធីដោះស្រាយបញ្ហានេះគឺប្រើផ្លិត។
ផ្លិតដៃបែបប្រពៃណីត្រូវគេចាត់ទុកថាសាកសមសម្រាប់ការងាររបស់ស្រ្តី Geisha និងអ្នកដែលកំពុងរៀនធ្វើជា Maiko ក្នុងកំឡុងជំងឺកូវីដ-១៩ រាតត្បាត។
Kyoto Sensu Uchiwa Shoko Kyodo Kumiai (សមាគមសហការពាណិជ្ជកម្ម និងឧស្សាហកម្មផ្លិតមូល ផ្លិតបត់នៅក្យូតូ) បានស្នើជម្រើសនេះ។
រូបភាព http://www.asahi.com/ajw/articles/13675382
សមាគមចែកចាយដល់អាជីវកម្ម សិប្បករ និងអ្នកជំនួញលក់ផ្លិតមូល ផ្លិតបត់មានស្រទាប់បាយអរការពារជូនតំបន់កំសាន្តប្រវត្តិសាស្ត្រទាំង ៥ នៅក្យូតូ។
ដោយសារបាយអរមានមុខងារអាចការពារវុីរុស ហេតុនេះសមាគមសង្ឃឹមថាស្រ្តី Geisha និងអ្នកហាត់ការរបស់ពួកគេប្រើផ្លិតបិទបាំងមាត់ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងដើម្បីបញ្ឈប់ការចម្លងជំងឺកូវីដ-១៩ ។
ផលិតផលនេះត្រូវបានផលិតដោយក្រុមហ៊ុន Shimizushouten Ltd., ការិយាល័យមានទីស្នាក់ការនៅសង្កាត់ Ukyo ។ យោងទៅតាមអ្នកតំណាងសមាគមផ្ទៃក្រោយផ្លិតមានស្រទាប់បាយអរសម្រាប់រំលាយសមាសធាតុប្រូតេអុីនរបស់វុីរុសហើយរារាំងសកម្មភាពវា។
ផ្លិតពិសេសនេះលក់ក្នុងតម្លៃ ៥៥០០ យ៉េនរួមបញ្ចូលទាំងពន្ធ។
ព័ត៌មានបន្ថែម៖ http://www.sensu-uchiwa.or.jp
AD