ទណ្ឌកម្មសម្រាប់អ្នកដែលចូលផ្ទះបន​មិន​ព្រម​បង់​ប្រាក់​នៅ​សម័យ​​អេដូ

សព្វថ្ងៃប្រសិនបើអ្នកទៅទទួលទានអាហារនៅភោជនីយដ្ឋានតែភ្លេចកាបូបលុយ អ្នកអាចទូទាត់ប្រាក់តាមកាតអេឡិចត្រូនិច​ ឬផ្ទេរប្រាក់ឲ្យ​ម្ចាស់​ហាង។

ការទូទាត់តាមរយៈប្រព័ន្ធអេឡិចត្រូនិចកំពុងទទួលបានការពេញនិយមនៅក្នុងសង្គមសព្វថ្ងៃ។

ប៉ុន្តែបើស្ថានភាពនេះកើតឡើងនៅសម័យអេដូ មានមធ្យោបាយតែមួយគត់ត្រូវរត់ចេញពីហាងអោយ​លឿន​តាម​ដែល​អាចធ្វើទៅបាន។

ទង្វើនេះបានក្លាយទៅជារឿងដែលគេហៅថា 食い逃げ (Kuinige) ។

ករណីភ្ញៀវគ្មានប្រាក់លួចរត់មិនត្រឹម​តែក្នុងសេវាកម្មលក់ម្ហូបប៉ុណ្ណោះទេ នៅក្នុងសេវាកម្មណាក៏មានភ្ញៀវប្រភេទនេះដែរ។ នៅក្នុងតំបន់ពេស្យាសម័យអេដូ 吉原 (Yoshiwara) តើរឿងអ្វីនឹងកើតឡើងចំពោះភ្ញៀវដែលមិនបង់ប្រាក់?

ជាដំបូងសូមក្រឡេកមើលរូបភាពនេះ។

រូបភាព https://intojapanwaraku.com/culture/130378/

រូបភាពនេះបង្ហាញពីបុរសមិនបង់ប្រាក់បន្ទាប់ពីទទួលសេវាកម្មនៅតំបន់ពេស្យា ដូច្នេះគាត់ត្រូវទទួលពិន័យដែល​គេ​ហៅថា 桶伏せ (Okefuse) មានន័យថាត្រូវដាក់ក្នុងធុងមានរន្ធតូចហើយបិទថ្មពីលើកុំអោយរត់គេចខ្លួន។ ដើម្បីកុំឲ្យ​អ្នកនៅក្នុងធុងស្លាប់គេអោយអាហារបន្តិចបន្តួច ម្យ៉ាងទៀតអ្នកទទួលទណ្ឌកម្មស្ទើរតែអាក្រាតប្រាកដ​ជា​រងា មិនត្រឹម​តែប៉ុណ្ណឹងធុងត្រូវគេដាក់ក្នុងបន្គន់មានក្លិនស្អុយណាស់។ និយាយទៅការពិន័យនេះគួរអោយ​ខ្ពើម។

បុរសទទួលទណ្ឌកម្មត្រូវនៅក្នុងធុងរហូតដល់គ្រួសារយកប្រាក់មកសង។ យោងទៅតាមឯកសារបុរាណមនុស្សម្នាក់នេះ​ទទួល​ទណ្ឌកម្មមួយសប្តាហ៍។

នៅក្នុងរូបភាពបង្ហាញពីស្រ្តីម្នាក់ដោយសារអាណិតអាសូរលួចយកអាហារអោយបុរសនោះ។

ទង្វើនេះមិនដឹងថាល្អ ឬអាក្រក់នោះទេ ព្រោះមិនទាន់បង់ប្រាក់។

នៅសម័យអេដូពេលអ្នកភ្លេចយកប្រាក់តាមលទ្ធផលប្រាកដជាដូចនេះ។

សំណាងសព្វថ្ងៃយើងអាចទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិច ប៉ុន្តែនៅប្រទេសជប៉ុនកន្លែងមួយចំនួនទាមទារទូទាត់​ជា​សាច់​ប្រាក់ ដូច្នេះសូមកុំភ្លេចយកប្រាក់តាមខ្លួន។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: