ដំណោះស្រាយបញ្ហារើសកាសគ្មានខ្សែ Panasonic ផលិត “ម៉ាស៊ីនបូមធូលី”
បញ្ហាអ្នកដំណើរជ្រុះកាសគ្មានខ្សែនៅតែមាន ក្នុងរយៈពេលតែ ៣ ខែកាសគ្មានខ្សែប្រហែល ១០០០ កាសត្រូវបានគេរកឃើញនៅស្ថានីយ៍តូក្យូ។ ចំនួននេះច្រើនរហូតដល់ថ្នាក់បុគ្គលិកស្ថានីយ៍ស្នើរកជំនួយ។
រូបភាព https://www.idropnews.com/
Panasonic បានសហការជាមួយក្រុមហ៊ុនផ្លូវដែកធំរបស់ជប៉ុនដើម្បីដោះស្រាយបញ្ហាខាងលើ។ បន្ទាប់ពីអ្នកដំណើរធ្វើធ្លាក់ខ្សែកាសក៏ភ័យស្លន់ស្លោរសុំចុះទៅរើសលើផ្លូវដែកឬស្នើអោយបុគ្គលិកជួយរក។ ក្នុងនោះមនុស្សមួយចំនួនថែមទាំងទាមទារស្ថានីយ៍អោយសងទៀត។
កន្លងមកសាខាតូក្យូនៃក្រុមហ៊ុនផ្លូវដែកជប៉ុនខាងកើត JR East បានអោយដឹងមាន ៩៥០ ករណីធ្លាក់កាសគ្មានខ្សែនៅស្ថានីយ៍ទាំង ៧៨ កន្លែងនៅទីក្រុងតូក្យូចាប់ពីខែកក្កដាដល់ខែកញ្ញាឆ្នាំនេះ។ ជាក់ស្តែងចំនួនកាសគ្មានខ្សែធ្លាក់ច្រើនជាងនេះ ៤ ដង។
រូបភាព https://itzone.com.vn/
យោងទៅតាមស្ថានីយ៍ JR East បុគ្គលិកប្រើដង្កៀបសម្រាប់រើសរបស់របរដែលធ្លាក់នៅលើផ្លូវដែក។ ប៉ុន្តែដង្កៀបអាចរើសតែវត្ថុធំឬមធ្យមដូចជាមួកស្មាតហ្វូន -ល- ។
ចំពោះកាសគ្មានខ្សែមានទំហំតូចលាយឡំជាមួយក្រួសដូច្នេះមិនអាចប្រើដង្កៀបរើសបានឡើយ។ មានន័យថាពេលខ្លះបុគ្គលិកត្រូវរង់ចាំជើងរថភ្លើងចុងក្រោយបញ្ចប់ទើបអាចចុះទៅរើស។
ដើម្បីដោះស្រាយបញ្ហាខាងលើក្រុមហ៊ុន Panasonic បានសហការជាមួយក្រុមហ៊ុន JR East បង្កើតឧបករណ៍ដូចម៉ាស៊ីនបូមធូលីងាយប្រើសម្រាប់រើសកាស។
រូបភាព https://readsector.com/panasonics-vacuum-cleaner-like-device-with-a-magic-hand-grabs-lost-airpods-on-train-tracks/
ឧបករណ៍នេះកំពុងត្រូវបានសាកល្បងនៅស្ថានីយ៍ Ikebukuro ភាគខាងជើងទីក្រុងតូក្យូ។
AD