កម្រងសំណួរធ្វើតេស្តរកពណ៌ដែលសាកសមនឹងអ្នក
មនុស្សស្អាតដោយសារកត្តាខាងក្រៅដូចជាសម្លៀកបំពាក់ គ្រឿងអលង្ការ -ល- ប៉ុន្តែតើសម្លៀកបំពាក់ទាំងអស់សុទ្ធតែអាចលើកសម្រស់ស្រ្តីឬ?
រូបភាព https://carat-image.com/color.html
មនុស្សម្នាក់ៗមានពណ៌សម្បុរ រាងកាយ និងបុគ្គលិកលក្ខណៈខុសគ្នា ដូច្នេះការជ្រើសរើសសម្លៀកបំបពាក់ក៏គួរតែផ្អែកលើលក្ខណៈទាំងនោះដែរ។ តើធ្វើយ៉ាងណាដឹងថាសម្លៀកបំពាក់នោះសាកសមនឹងអ្នក? ជាដំបូងត្រូវដឹងថាពណ៌មួយណាត្រូវជាមួយអ្នក។
របៀបដែលស្ត្រីជនជាតិជប៉ុននិយមនាពេលថ្មីៗនេះគឺ パーソナルカラー診断 – តេស្តពណ៌ផ្ទាល់ខ្លួន។ ក្នុងនោះពណ៌ត្រូវបានបែងចែកជា ៤ ក្រុមដូចជានិទាឃរដូវ រដូវក្តៅ សរទរដូវ និងរដូវរងា។ ដំបូងយើងកំណត់ក្រុមពណ៌របស់អ្នកតាមរយៈសំណួរជ្រើសរើសទាំង ៨ ខាងក្រោម។
*សម្គាល់៖ ការធ្វើតេស្តពណ៌ចំពោះបុគ្គលនីមួយៗត្រូវបានសិក្សា និងវិភាគដោយអ្នកជំនាញ។ សំណួរទាំង ៨ នេះគ្រាន់តែជាការសង្ខេបសម្រាប់អ្នកវាយតម្លៃត្រួសៗប៉ុណ្ណោះ។
សំណួរទី ១៖ តើភ្នែករបស់អ្នកមានពណ៌អ្វីក្នុងចំណោមពណ៌ខាងក្រោម?
ក. ពណ៌ត្នោតលាយខ្មៅស្រទន់ មនុស្សភ្លឺថ្លាដូចថ្មកែវ
ខ. ពណ៌ខ្មៅឬពណ៌ត្នោតខ្មៅ គួរអោយចាប់អារម្មណ៍ស្ងប់ស្ងាត់
គ. ពណ៌ត្នោតលាយក្រហម គួរអោយចាប់អារម្មណ៍ទន់ភ្លន់
ឃ. ពណ៌ត្នោតខ្មៅលាយក្រហម ប្រស្រីភ្នែក និងកែវភ្នែកមានភាពខុសគ្នាច្បាស់លាស់។
សំណួរទី ២៖ តើសម្បុររបស់អ្នកមានពណ៌អ្វីក្នុងចំណោមពណ៌ខាងក្រោម?
ក. សម្បុរស្រអែមភ្លឺ ស្បែកស្តើង
ខ. សម្បុរស្រអែម ស្បែកគ្រើម
គ. សម្បុរសុីជម្ពូ ស្បែកភ្លឺរលោង ស្បែកគ្រើម
ឃ. សម្បុរសឬស្រអាប់ លឿង ស្បែកគ្រើម និងរលោង។
សំណួរទី ៣៖ តើស្បែករបស់អ្នកផ្លាស់ប្តូរយ៉ាងណានៅពេលទទួលពន្លឺព្រះអាទិត្យ?
ក. ស្បែកងាយចាប់ពន្លឺព្រះអាទិត្យតែក៏ងាយបាត់ទៅវិញដែរ
ខ. ស្បែកងាយចាប់ពន្លឺព្រះអាទិត្យតែមិនងាយបាត់
គ. ស្បែកក្រហមតែមិនត្រូវកម្តៅថ្ងៃ
ឃ. ស្បែកក្រហមព្រឿងៗនៅព្រឹកបន្ទាប់ទើបសម្បុរខ្មៅ
សំណួរទី ៤៖ តើអ្នកចូលចិត្តពាក់គ្រឿងអលង្ការពណ៌អ្វី?
ក. គ្រឿងអលង្ការពណ៌មាសចែងចាំង
ខ. គ្រឿងអលង្ការពណ៌មាសដិត ពណ៌មាស និងសំរិទ្ធ
គ. គ្រឿងអលង្ការប្រាក់ ផ្លាទីនស្រាល
ឃ. គ្រឿងអលង្ការប្រាក់ ផ្លាទីនភ្លឺចាំង
សំណួរទី ៥៖ តើមនុស្សនៅជុំវិញច្រើនតែសរសើរពេលអ្នកប្រើពណ៌ក្រែមបបូរមាត់មួយណា?
ក. ពណ៌សុីជម្ពូ
ខ. ពណ៌សុីជម្ពូទឹកក្រូច
គ. ពណ៌ផ្កាឈូក
ឃ. ពណ៌ផ្កាឈូក Neon
សំណួរទី ៦៖ ផ្ទុយទៅវិញពណ៌ក្រែមបបូរមាត់មួយណាធ្វើអោយអ្នកស្ទាក់ស្ទើរ?
ក. ពណ៌ក្រហម
ខ. ពណ៌ផ្កាឈូក
គ. ពណ៌ទឹកក្រូចដិត
ឃ. ពណ៌ទឹកក្រូចស្រាល
សំណួរទី ៧៖ តើអ្នកចូលចិត្តពណ៌ប្រផេះឬពណ៌ត្នោតខ្ចី?
ក. ទម្រង់មុខខ្ញុំមើលទៅភ្លឺពេលប្រើពណ៌ត្នោតខ្ចី
ខ. នៅពេលបញ្ចូលសម្លៀកបំពាក់ពណ៌ត្នោតខ្ចី និងពណ៌ត្នោតថ្លាមើលមិនសាមញ្ញទេ
គ. ពណ៌ប្រផេះលើកសម្បុរ
ឃ. ពណ៌ប្រផេះខ្មៅធ្វើអោយស្បែកមុខកាន់តែច្បាស់
សំណួរទី ៨៖ តើមនុស្សនៅជុំវិញនិយាយយ៉ាងណាចំពោះអ្នក?
ក. ស្រស់គួរឱ្យស្រឡាញ់មើលទៅក្មេងជាងវ័យ
ខ. ស្ងប់ស្ងាត់ ចាស់ទុំ ធម្មជាតិ
គ. ទន់ភ្លន់ សុភាព សមសួន
ឃ. គួរឱ្យចាប់អារម្មណ៍ ស្រស់ស្អាត
លទ្ធផល៖
ប្រសិនបើអ្នកជ្រើសរើសចម្លើយ ក ច្រើន៖ អ្នកស្ថិតក្នុងក្រុមពណ៌និទាឃរដូវ
អ្នកសមនឹងពណ៌ផ្កាឈូក ពណ៌ទឹកក្រូចភ្លឺ លឿង បៃតងខ្ចី។
ពណ៌អាវក្រៅ៖ ពណ៌ត្នោតខ្ចីឬពណ៌ត្នោត
ប្រសិនបើអ្នកជ្រើសរើសចម្លើយ ខ ច្រើន៖ អ្នកស្ថិតក្នុងក្រុមពណ៌សរទរដូវ
អ្នកសមនឹងពណ៌ឥដ្ឋ ពណ៌លឿងដិត បៃតង ពណ៌កាគី
ពណ៌អាវក្រៅ៖ ពណ៌ត្នោតខ្ចីឬពណ៌ត្នោត
ប្រសិនបើអ្នកជ្រើសរើសចម្លើយ គ ច្រើន៖ អ្នកស្ថិតក្នុងក្រុមពណ៌រដូវក្តៅ
អ្នកសមនឹងពណ៌ផ្កាឈូកខ្ចី Pastel ពណ៌ផ្ទៃមេឃ ពណ៌ឆ្លុះ ពណ៌ស្វាយ
ពណ៌អាវក្រៅ៖ ពណ៌ Navy ពណ៌ប្រផេះ
ប្រសិនបើអ្នកជ្រើសរើសចម្លើយ ឃ ច្រើន៖ អ្នកស្ថិតក្នុងក្រុមពណ៌រដូវរងា
អ្នកសមនឹងពណ៌ក្រហម ខៀវ លឿង ផ្កាឈូក Neon បៃតង ក្រហមក្រម៉ៅ រូបពណ៌តែមួយ
ពណ៌អាវក្រៅ៖ Navy ប្រផេះ ខ្មៅ
បន្ទាប់ពីអ្នកអាចកំណត់ក្រុមពណ៌របស់ខ្លួន នៅក្នុងអត្ថបទបន្ទាប់សូមជួបជាមួយ JAPO ស្វែងរកសំលៀកបំពាក់សាកសមដោយផ្អែកលើក្រុមពណ៌របស់អ្នក។
Chee