សិល្បករ Takashi Murakami ជាអ្នកផ្សារភ្ជាប់ឋានានុក្រមសិល្បៈជប៉ុន
សិល្បករដ៏ល្បីម្នាក់របស់ជប៉ុនលោក Takashi Murakami ។ កាលពីឆ្នាំ ២០០៨ គាត់ត្រូវគេចាត់ទុកជាម្នាក់ក្នុងចំណោមមនុស្ស ១០០ នាក់ដែលមានឥទ្ធិពលបំផុតនៃទស្សនាវដ្តី Time ជា visual artist តែមួយគត់ស្ថិតក្នុងបញ្ជី។ លោក Murakami បង្ហាញខ្លួនលើប្រព័ន្ធផ្សព្វផ្សាយជាច្រើនដូចជាគំនូរ រូបចម្លាក់ និងសិល្បៈសម្តែង ក្រៅពីនេះនៅមានម៉ូត វីដេអូចម្រៀង និងគំនូរជីវចល។
គាត់បានបង្កើតពាក្យ “Superflat” សម្រាប់ពណ៌នាអំពីវិធីបង្ហាញសិល្បៈរបស់ខ្លួន។ ដូច្នោះហើយគំនិតនេះត្រូវបានបង្កើតឡើងផ្អែកលើរូបភាពក្នុងប្រវត្តិសាស្ត្រសិល្បៈជប៉ុន។ ដោយសង្កត់ធ្ងន់ផ្ទៃ និងការប្រើប្រាស់បណ្តុំពណ៌ដែលមានលក្ខណៈរាបស្មើគួរឱ្យចាប់អារម្មណ៍ គំនិតនេះខុសពីសិល្បៈប្រទេសលោកខាងលិច។ ហើយក៏ផ្សារភ្ជាប់យ៉ាងសិទ្ធិស្នាលជាមួយវប្បធម៌ Manga និង Anime របស់ជប៉ុនផងដែរ។
រូបភាព Soho Contemporary Art
ទោះជាយ៉ាងណាពាក្យ “Superflat” មិនត្រឹមតែជាស្ទីលសិល្បៈប៉ុណ្ណោះទេ លោក Murakami ក៏ប្រើវាសម្រាប់ពណ៌នាពីសង្គមជប៉ុនក្រោយសង្គ្រាម។ តាមនិយមន័យរបស់គាត់ភាពខុសគ្នារវាងវណ្ណៈសង្គម និងបញ្ហាជាច្រើនទៀត រហូតដល់ចំណុចដែលមនុស្សលែងបែងចែករវាងវប្បធម៌ “ខ្ពស់” និង “ទាប” ។
ពាក្យ “Superflat” ក្លាយជានិមិត្តរូបហើយក៏ជាមធ្យោបាយសម្រាប់លោក Murakami លក់ស្នាដៃសិល្បៈរបស់ខ្លួនផងដែរ។ គាត់និយាយថា “ជនជាតិជប៉ុនព្រមបញ្ចូលគ្នារវាងសិល្បៈ និងពាណិជ្ជកម្ម។ ហើយពួកគេក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការបែងចែកសិល្បៈរបស់ប្រទេសលោកខាងលិច។ នៅក្នុងបណ្តាប្រទេសលោកខាងលិចអាចនឹងមានបញ្ហាប្រសិនបើលុបបំបាត់រវាងព្រំដែនទាំងពីរ ប៉ុន្តែមិនអីទេខ្ញុំតែងតែត្រៀមខ្លួនប្រយុទ្ធ” ។
រូបភាព https://www.crfashionbook.com/mens/a32405824/takashi-murakami-art-superflat-louis-vuitton/
សិល្បៈប្រពៃណី និងសិល្បៈសហសម័យហាក់ដូចជាមានលក្ខណៈផ្ទុយគ្នា។ កាលពីមុនសិល្បៈ និងវប្បធម៌សម្រាប់តែវណ្ណៈខ្ពង់ខ្ពស់ប៉ុណ្ណោះ។ ឈ្មួញ និងកសិករមិនមែនវណ្ណៈដែលអាចរីករាយជាមួយសិល្បៈពិធីតែឬរឿង Noh ឡើយ។ បើប្រៀបជាមួយសិល្បៈបែបប្រពៃណី “Superflat” មានលក្ខណៈប្រជាធិបតេយ្យ និងបើកចំហសម្រាប់មនុស្សគ្រប់គ្នា។
ប៉ុន្តែអត្តន័យនៅពីក្រោយអ្វីដែលលោក Murakami ហៅថា “ការស្តារវប្បធម៌ និងគំនិតជប៉ុន ជាអ្វី?” ហេតុអ្វីបានជាវប្បធម៌របស់ជប៉ុនប្រើពណ៌ Pastel ឬស្ទីល Chibi? តើអ្វីៗក្លាយទៅជា Kawaii តាំងពីពេលណា? ហេតុអ្វីបានជាមនុស្សសម័យទំនើបតែងតែព្យាយាមសប្បាយរីករាយ? តើនោះគ្រាន់តែជាអាកប្បកិរិយាខាងក្រៅ ភាពអាប់អួរនៃសិល្បៈប្រពៃណីដូចជា Kabuki ឬអក្សរផ្ចង់។ តើវាគ្រាន់តែជាការរត់គេចពីពិភពលោកដែលពោរពេញទៅដោយច្បាប់ និងភាពម៉ឺងម៉ាត់ឬ?
រូបភាព https://famous.nl/product/i-know-not-i-know/
នៅឆ្នាំ ២០០៥ លោក Murakami បានរៀបចំពិព័រណ៍មួយនៅទីក្រុងញូវយ៉ក។ ពេលនោះគាត់ព្យាយាមរកចម្លើយចំពោះសំណួរទាំងនេះ។ គាត់បានដាក់ឈ្មោះការតាំងពិព័រណ៍នេះថា “Little Boy” បង្ហាញពីការផ្សារភ្ជាប់គ្នាយ៉ាងច្បាស់រវាងអំពើឃោរឃៅពាក់ព័ន្ធនឹងគ្រាប់បែកបរមាណូដែលជនជាតិអាមេរិកបានទម្លាក់លើទីក្រុងហ៊ីរ៉ូស៊ីម៉ាក្នុងឆ្នាំ ១៩៤៥ ។
រូបភាព https://www.culturedmag.com/takashi-murakami-2/
តាមគំនិតរបស់គាត់គ្រាប់បែកដែលធានាដល់ទំនាក់ទំនងក្រោយសង្គ្រាមរបស់ជប៉ុនជាមួយសហរដ្ឋអាមេរិកគឺ “ការស្តាប់បង្គាប់” ។ ប្រទេសជប៉ុនមិនត្រូវបានអនុញ្ញាតឱ្យកសាងយោធាឡើងវិញទេ ហើយត្រូវពឹងផ្អែកលើយោធាអាមេរិកដើម្បីការពារជាតិ។ គោលនយោបាយការបរទេសរបស់ជប៉ុនស្ថិតក្រោមការណែនាំរបស់អាមេរិក ហើយប្រជាជនជប៉ុនយកតម្រាប់តាមសង្គមអាមេរិកតែម្ខាង។
ទាំងនេះបណ្តាលឱ្យមានការមិនចុះសម្រុងគ្នារវាងអតីតកាល និងបច្ចុប្បន្នដែលជាគំនិតនៃ “Superflat” ។ សូមគិតពីស្ត្រីជនជាតិជប៉ុនចំណាយពេលរាប់សិបសតវត្សរ៍ដើម្បីស្វែងរកកន្លែងនៅក្នុងសង្គម ចំណែកបុរសជនជាតិជប៉ុនសព្វថ្ងៃកំពុងសម្របខ្លួននឹងជីវិត។ យើងអាចមើលឃើញបញ្ហានេះនៅក្នុងវប្បធម៌ Otaku បង្កើតជាភាពច្របូកច្របល់នៃយេនឌ័រ។ លោក Takashi Murakami ជាអ្នកបញ្ចូលវប្បធម៍ Otaku ចូលក្នុងពិភពសិល្បៈដ៏សំខាន់។
Sacchan