ហេតុអ្វីថ្មីៗនេះជនជាតិជប៉ុននិយមដាក់ឈ្មោះកូនថា Nagi ?
Tamahiyo – ម៉ាកយីហោផ្គត់ផ្គង់ផលិតផល និងសេវាកម្មទារកពី Benesse ដែលថ្មីៗនេះបានធ្វើការស្ទង់មតិឈ្មោះទារករហូតដល់ខែកញ្ញាឆ្នាំ ២០២០ ។
តារាងលទ្ធផលដូចខាងក្រោម៖
ឈ្មោះដែលនិយមទាំង ៣ សម្រាប់កូនប្រុស
ដំបូងឈ្មោះ Nagi ទី ២ ឈ្មោះ Aoi និងទី ៣ ឈ្មោះ Rui ។
ឈ្មោះដែលនិយមទាំង ៣ សម្រាប់កូនស្រី
ដំបូងឈ្មោះ Nagi ទី ២ ឈ្មោះ Yuzuha និងទី ៣ ឈ្មោះ Ema ។
ដូចដែលបានឃើញក្នុងតារាងខាងលើឈ្មោះនិយមដាក់ទាំងកូនប្រុស និងស្រីគឺ Nagi (な ぎ / 凪) កើនពីចំណាត់ថ្នាក់ ៩២ ឡើងដល់ ២៦ សម្រាប់ប្រុស និងពី ៦០ ឡើងដល់ ២០ សម្រាប់ស្រី។
ក្រុមហ៊ុនសន្មត់ថាឈ្មោះនេះពេញនិយមដោយសារភាពជោគជ័យនៃភាពយន្តគំនូរជីវចល Anime Kimetsu no Yaiba (Demon Slayer) ។ Nagi គឺជាឈ្មោះបច្ចេកទេសពិសេសមួយដែលប្រើដោយតួអង្គឈ្មោះ Giyu Tomioka ។
រូបភាព https://prcm.jp/album/b13cf3948885e/pic/83895801
ដោយប្រើបច្ចេកទេស Nagi (拾壱ノ型 凪なぎ) អ្នកប្រយុទ្ធបញ្ឈប់រាល់ចលនាទៅជាសកម្មភាពការពារ ទាំងនេះរារាំងការវាយប្រហាររបស់សត្រូវដោយល្បឿនដែលមិននឹកស្មាន។ ទោះជាយ៉ាងណាថាមពលបច្ចេកទេសអាចនឹងមានដែនកំណត់ប្រសិនបើសត្រូវវាយប្រហារច្រើនដងក្នុងល្បឿនលឿន។
ដោយផ្អែកលើការវិភាគក្រុមហ៊ុនអះអាងថាមូលហេតុធ្វើអោយឈ្មោះនេះពេញនិយមព្រោះវាមានន័យថា “ភាពសុខសាន្ត ធ្វើអោយស្ងប់ស្ងាត់” ។ ប្រហែលជាជនជាតិជប៉ុនចង់បន់ស្រន់សុំសន្តិភាពបន្ទាប់ពីជំងឺរាតត្បាតពិភពលោក និងធ្វើអោយប៉ះពាល់ដល់អាយុជីវិតមនុស្សជាច្រើន។
Sacchan