ការវិភាគអំពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើជីវភាពរបស់ក្រុម Yakuza
ជំងឺកូវីដ-១៩ រាតត្បាតសកលបណ្តាលអោយសង្គមមានការផ្លាស់ប្តូរ។ ការងារធ្វើពីចម្ងាយមានការកើនឡើង អគារការិយាល័យគ្មានអ្នកជួល ចំនួនភ្ញៀវទៅទទួលទាននៅភោជនីយដ្ឋាន និងហាងលក់ម្ហូបធ្លាក់ចុះបន្តិចម្តងៗ រីឯសេវាកម្មដឹកជញ្ជូនកាន់តែច្រើនឡើង។
បច្ចុប្បន្នសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្នុងស្ថានភាពពិបាក ដូច្នេះក្រោមផលប៉ះពាល់អវិជ្ជមានជាច្រើននៅតែមានការផ្លាស់ប្តូរនាំមកនូវប្រាក់ចំណេញ។ ចំពោះការផ្លាស់ប្តូរនៃសម័យកាលយើងមិនអាចធ្វើតាមទម្រង់ចាស់ប៉ុណ្ណោះទេ យើងត្រូវស្វែងទម្រង់អាជីវកម្មថ្មីដើម្បីរកស៊ី។
រូបភាព https://gunosy.com/articles/e7Sz8?s=s
ក្នុងពិភព Yakuza (ម៉ាហ្វីយ៉ាជប៉ុន) ក៏រងផលប៉ះពាល់ដោយសារជំងឺរាតត្បាតដែរ។ ក្រៅពីនេះក្រុម Yakuza ជាមនុស្សដែលយល់ច្បាស់ដំណើរការសង្គម។ ពួកគេធ្លាប់ឆ្លងកាត់ការងារជាច្រើនដូចជាពេស្យាចារ ចងការប្រាក់ បោកប្រាស់។ ប៉ុន្តែការងារទាំងនេះប្រឈមនឹងមនុស្សច្រើន ដូច្នេះពួកគេត្រូវរកវិធីកាត់បន្ថយការចម្លងជំងឺ។
នៅពេលជួញដូរផ្លូវ ភ្ញៀវ និងស្រីពេស្យាមិនអាចរក្សាគម្លាត ដូច្នេះឥឡូវក្រុម Yakuza មិនអាចរកប្រាក់ពីរបរនេះបានឡើយ។
ទម្រង់បោកប្រាស់របស់ក្រុម Yakuza គេហៅថា “Ore, ore” សំដៅលើមនុស្សចាស់។ ក្រុម Yakuza ទូរស័ព្ទទៅជនរងគ្រោះធ្វើពុតជាកូនរបស់ពួកគេនិយាយថា “ម៉ាកកូន…” (ភាសាជប៉ុន “Okaasan, ore…ore…”) ។ បន្ទាប់មកនិយាយកុហកថាខ្លួនកំពុងខ្វះប្រាក់។
មនុស្សមួយក្រុមប្រមូលផ្តុំគ្នាក្នុងបន្ទប់រួចហៅទូរស័ព្ទជាបន្តបន្ទាប់ ដូច្នេះវិធីនេះក៏រងហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ ផងដែរ។ ទោះបីជាអាចធ្វើពីចម្ងាយតែងាយនឹងត្រូវគេរកឃើញ។
ផ្ទុយទៅវិញទម្រង់ឆបោកតាមរយៈកាស៊ីណូហ្គេមហាក់ដូចជាងាយជាង។ ម្យ៉ាងវិញមានទម្រង់បោកបញ្ឆោតថ្មីដូចជាបោកប្រាក់ឧបត្ថម្ភ។ ដោយសារបញ្ហាជំងឺកូវីដ-១៩ ដូច្នេះប្រព័ន្ធឧបត្ថម្ភធនរហូតដល់ ២ លានយ៉េនសម្រាប់អាជីវកម្មដែលមានប្រាក់ចំណូលតិចជាង ៥០% នៃប្រាក់ចំណូលឆ្នាំមុន និងប្រាក់ ១ លានយ៉េនសម្រាប់ម្ចាស់បន្តអាជីវកម្ម។ ក្រុម Yakuza អាចរកប្រាក់ដោយរៀបចំឯកសារក្លែងក្លាយឬប្រើអាជីវកម្មជំពាក់បំណុលស្នើសុំប្រាក់ឧបត្ថម្ភ។
ចំពោះយុវជនដែលគ្មានការងារ ពួកគេដើរលួចនៅតាមហាងដែលបិទមិនបើកលក់តាមបទបញ្ជា។ ទោះបីជាបទបញ្ជាដាច់ដោយឡែកត្រូវបានដកចេញក៏ផ្លូវនៅតែស្ងាត់ព្រោះរដ្ឋាភិបាលលើកទឹកចិត្តប្រជាជនអោយនៅផ្ទះ។ ស្ថានភាពស្ងាត់បណ្តាលអោយករណីលួចកើនឡើង។
នៅលើអុីនធឺណេតគេហទំព័រលក់របស់លួចក៏កើនឡើងផងដែរ។
ក្រោមស្ថានភាពជំងឺកូវីដ-១៩ រាតត្បាតស្មុគស្មាញវាបង្ខំអោយយើងត្រូវរកវិធីសម្របខ្លួនជាមួយជំងឺ មិនអាចរង់ចាំដល់ពេលជំងឺបញ្ចប់ទៅវិញឡើយ។
នៅក្នុងការសម្របខ្លួនក្រៅពីឥទ្ធិពលវិជ្ជមាន យើងមិនអាចមិនអើពើផលប៉ះពាល់អវិជ្ជមានខាងលើទេ។
Kengo Abe