រដូវរងាលែងជាបញ្ហាទៀតហើយព្រោះម៉ាសុីនកម្តៅអាចស្លៀកនៅលើខ្លួន
នៅប្រទេសជប៉ុនរដូវរងាអាកាសធាតុត្រជាក់ខ្លាំងណាស់ ដូច្នេះត្រូវមានម៉ាស៊ីនកម្តៅ។ ម៉ាសុីនកម្តៅនៅជប៉ុនខុសពីម៉ាសុីនកម្តៅនៅអឺរ៉ុប។
មុននឹងធ្វើការវិភាគទៅលើប្រភេទម៉ាសុីននេះ តើអ្នកដឹងទេថាម៉ាសុីនកម្តៅជប៉ុន និងអឺរ៉ុបខុសគ្នាយ៉ាងណាដែរទេ? ភាពខុសគ្នាស្ថិតនៅលើរចនាសម្ព័ន្ធផ្ទះ។
ផ្ទះនៅអឺរ៉ុបគេនិយមក្រាលឥដ្ឋការ៉ូរីឯផ្ទះជនជាតិជប៉ុនធ្វើពីឈើហើយប្រើរយៈពេលយូរ។ Horyuji គឺជាសំណង់ឈើចំណាស់ជាងគេនៅក្នុងប្រទេសជប៉ុនមានអាយុកាល ១៣០០ ឆ្នាំមកហើយ។
រូបភាព https://joyyucco.com/formyself/houryuji/
សម្ភារឈើងាយពុកតែបើចង់ប្រើបានយូរត្រូវកម្រិតសំណើម។ នៅពេលធ្វើផ្ទះឈើយើងអាចប្រើចរន្តខ្សល់ក្រោមផ្ទះ កន្ទេល Tatami ទ្វាររុញ ជញ្ជាំង និងសម្ភារផ្សេងៗទៀតស្រូបយកសំណើមសម្រួលចរន្តខ្សល់ខាងក្រៅ ដូច្នេះមានន័យថាខ្យល់ត្រជាក់ពីខាងក្រៅងាយចូលក្នុងផ្ទះ។
នៅអឺរ៉ុបគេកម្តៅផ្ទះទាំងមូលចំណែកផ្ទះនៅជប៉ុនគ្រាន់តែកម្តៅមួយផ្នែកប៉ុណ្ណោះ។ ហេតុនេះមានឧបករណ៍កម្តៅជាច្រើនប្រភេទ ក្នុងនោះមានប្រភេទពិសេសមួយសម្រាប់ឋានៈខ្ពង់ខ្ពស់។
រូបភាព https://grapee.jp/258251
នោះគឺជា Kotatsu ឧបករណ៍កម្តៅដែលមនុស្សភាគច្រើនស្រលាញ់វប្បធម៌ជប៉ុនស្គាល់។
ឧបករណ៍កម្តៅដាក់នៅក្រោមតុ (សព្វថ្ងៃភាគច្រើនជាឡកម្តៅអគ្គីសនី) បន្ទាប់មកគ្របពូកពីលើដើម្បីរក្សាកម្តៅ។ ឧបករណ៍ Kotatsu មិនត្រឹមតែកម្តៅរាងកាយអោយកក់ក្តៅប៉ុណ្ណោះទេ សូម្បីតែចិត្តគំនិតក៏កក់ក្តៅផងដែរ។
រូបភាព https://marusan-mengyo.com/blog/2017/11/20/20171120/
ឧបករណ៍ Kotatsu មិនត្រឹមតែមានសម្រាប់មនុស្សប៉ុណ្ណោះទេ មានទាំងឧបករណ៍សម្រាប់ឆ្កែ ឆ្មាទៀតផង។
ពេលប្រើឧបករណ៍ Kotatsu រាងកាយទាំងមូលហាក់ដូចជានៅស្ងៀមមិនចង់ធ្វើអ្វីទាំងអស់។ តើអ្នកជឿទេ?
មិនត្រឹមតែមិនចង់កំរើកសូម្បីតែចូលបង្គន់ក៏មិនចង់ដែរ។
ប្រសិនបើអ្នកមិនធ្លាប់ប្រើឧបករណ៍ Kotatsu អ្នកប្រហែលជាគិតថាខ្ញុំនិយាយបំផ្លើស ប៉ុន្តែអ្នកដែលបានសាកល្បងវានឹងយល់។
ឧបករណ៍ Kotatsu ជំនាន់ ២០២០ ការកែលម្អរឹតតែពិសេសថែមទៀត។
រូបភាព https://www.nissen.co.jp/item/VQW0120E0012
នេះគឺជាឧបករណ៍កម្តៅ Kotatsu ដែលអ្នកអាចពាក់លើខ្លួន។ ពេលរដូវរងាមកដល់អ្នកអាចដណ្តប់រាងកាយទាំងមូលបានយ៉ាងល្អ។
ស្រដៀងគ្នានឹងឧបករណ៍ Kotatsu ពីដើមមានភ្ជាប់ជាមួយតុ អាចកម្តៅរាងកាយ ទទួលទានអាហារ និងធ្វើការបានផង។
ចុះបើចង់ទៅបន្ទប់ទឹក? អាចស្លៀកឧបករណ៍ Kotatsu ទៅជាមួយបានទេ? មើលទៅដូចជាសមាជិក Jedi ក្នុងរឿង Star Wars ណាស់។
ជាក់ស្តែងនេះមិនមែនជាឧបករណ៍កម្តៅ Kotatsu ឡើយ គ្រាន់តែជាភួយ Kotatsu អាចស្លៀកលើខ្លួន។ ដូច្នេះបើញែកតុកម្តៅពី Futon វាមិនអាចក្តៅតែអាចរក្សាភាពកក់ក្តៅបានយូរ។
ថ្វីត្បិតតែប្រើ Kotatsu កក់ក្តៅ ប៉ុន្តែប្រសិនបើប្រើយូរពេកងាយនឹងធ្វើអោយរាងកាយខ្សោះជាតិទឹកដែលជាមូលហេតុជនជាតិជប៉ុនប្រើ Kotatsu ផងញ៉ាំក្រូចឃ្វិចផង។
រូបភាព http://oyaideshop.blogspot.com/2015/11/blog-post_16.html
ប្រសិនបើអាចកម្តៅផ្ទះទាំងមូលដូចនៅអឺរ៉ុបមានភាពងាយស្រួលជាង ប៉ុន្តែផ្ទះឈើនៅជប៉ុនមានច្រើនពិបាកធ្វើដូច្នោះណាស់។
ថ្មីៗនេះប្រជាជនជប៉ុនក៏មានទំនោរងាកមកសាងសង់ផ្ទះតាមបែបអឺរ៉ុប ប៉ុន្តែផ្ទះឈើនៅតែមានច្រើន។ ផ្ទះខ្ញុំជាប្រភេទផ្ទះឈើមានអាយុកាល ៣០ ឆ្នាំមកហើយ ដូច្នេះខ្ញុំអាចប្រើឧបករណ៍ Kotatsu ដើម្បីរក្សាភាពកក់ក្តៅ។
អ្នកក៏គួរតែសាកល្បងស្នាក់នៅផ្ទះបែបប្រពៃណីជប៉ុនមានម៉ាសុីន Kotatsu ម្តងដែរ។
Kengo Abe