សាកលវិទ្យាល័យណាហ្គូយ៉ាទទួលជោគជ័យក្នុងការបង្កាត់ពូជស្រូវផលិតជាតិស្ករ
យើងដឹងហើយថាភាគច្រើនស្រូវផលិតចេញជាអង្ករ ប៉ុន្តែអ្នកវិទ្យាសាស្ត្រជប៉ុនបែរជាស្រាវជ្រាវគ្រាប់ស្រូវផលិតស្ករបរិសុទ្ធទៅវិញ។
កាលពីខែតុលាក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Nagoya បានប្រកាសការរកឃើញថ្មីក្នុងវិស័យផលិតកម្មស្ករ។ ជាក់ស្តែងពួកគេបានបង្កើតពូជស្រូវមិនផលិតគ្រាប់ស្រូវតែផ្ទុកជាតិស្ករ។
រូបភាព https://soranews24.com/
តាមធម្មជាតិគ្រាប់ស្រូវគេយកទៅចម្រាញ់ជាអង្ករ ហើយចម្អិនទៅជាបាយ ផ្គត់ផ្គង់សារធាតុចិញ្ចឹមសម្រាប់មនុស្ស។
ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Nagoya ធ្វើអោយដំណើរការផលិតគ្រាប់អង្ករទៅជាផ្ទុកជាតិស្ករ ៩៨% ។ តាមរយៈការបង្កាត់ពូជយ៉ាងស្មុគស្មាញ ក្រុមអ្នកស្រាវជ្រាវបានបង្កើតគ្រាប់ស្រូវដែលមានរន្ធតូចៗផ្ទុកទឹកស្ករ។
ទាំងនេះមានន័យថាស្ករអាចផលិតបានយ៉ាងងាយស្រួល និងពេញនិយមនៅជុំវិញពិភពលោកដូចជាស្រូវសព្វថ្ងៃដែរ។
រូបភាព https://soranews24.com/
ទោះបីគ្រាប់ស្រូវមានជាតិផ្អែមក៏ជនជាតិជប៉ុនហាក់ដូចជាមិនចាប់អារម្មណ៍ឡើយ។ ក្រៅពីនេះស្ថានភាពជំងឺទឹកនោមផ្អែម និងធាត់កំពុងកើនឡើងនៅលើពិភពលោក ដូច្នេះតើយើងពិតជាត្រូវការជាតិស្ករបន្ថែមឬទេ?
ក្រៅពីច្នៃជាអាហារ ផ្តល់ថាមពល ស្ករក៏ជាជីវឧស្ម័នផងដែរ។ បើប្រៀបជាមួយប្រភេទផ្សេងៗដូចជាអំពៅឬថៃថាវ ស្រូវស្ករត្រូវបានគេអះអាងថាងាយដាំជាង។
ការស្រាវជ្រាវទើបទទួលបានជោគជ័យតែអ្នកប្រើបណ្តាញសង្គមជប៉ុនជាច្រើនមានចំណាប់អារម្មណ៍ចង់ដឹងពីប្រភេទស្រូវស្ករថ្មីនេះ។ មនុស្សមួយចំនួនថែមទាំងឆ្ងល់តើស្រា Sake ចម្រាញ់ចេញពីប្រភេទស្រូវនេះឆ្ងាញ់ដែរទេ?
“ខ្ញុំពិតជាចង់ដឹងតើស្រា Sake ប្រភេទណាចម្រាញ់ចេញពីស្រូវស្ករ?”
“អំពៅពិបាកក្នុងការប្រមូលផល និងដឹកជញ្ជូន ប៉ុន្តែការរកឃើញនេះផ្តល់ភាពងាយស្រួលជាងមុន”
“ខ្ញុំរីករាយដែលអ្នកវិទ្យាសាស្ត្ររបស់យើងកំពុងធ្វើការស្រាវជ្រាវលើរឿងបែបនេះជាជាងអាវុធ”។
Nagoya University develops rice plant that grows pure sugar
AD