ទីកន្លែង Check in មើលទេសភាពស្លឹកឈើក្រហមស្អាតបំផុតនៅ Ibaraki
ខេត្ត Ibaraki ស្ថិតនៅជិតទីក្រុងតូក្យូ ធ្វើដំណើរដោយជិះរថភ្លើងពីទីក្រុង Mito រដ្ឋធានី Ibaraki ចំណាយពេលតែ ៧៥ នាទីប៉ុណ្ណោះ។ ភ្ញៀវទេសចរណ៍ដែលទៅដល់ Ibaraki អាចគយគន់សម្រស់ផ្កា និងផ្លែឈើជាច្រើនប្រភេទក្រោមសម្រស់ធម្មជាតិដ៏ស្រស់បំព្រង។
នៅខែវិច្ឆិកាសរទរដូវចូលមកដល់អ្នកក៏អាចមើលឃើញស្លឹកឈើពណ៌ក្រហម និងលឿងយ៉ាងស្រស់ស្អាត។
ក្នុងចំណោមកន្លែងគយគន់ទេសភាពស្លឹកឈើជ្រុះនៅខេត្ត Ibaraki យើងចង់ណែនាំតំបន់ទឹកធ្លាក់ Fukuroda ក្រុង Oko ។ នៅកន្លែងទឹកធ្លាក់ Fukuroda មានកម្ពស់ ១២០ ម៉ែត្រ និងទទឹង ៧៣ ម៉ែត្រ ហើយទឹកហូរកាត់ផ្ទាំងជញ្ជាំងថ្មមានកម្ពស់បួនជាន់។ ជារៀងរាល់ឆ្នាំនៅពាក់កណ្តាលខែវិច្ឆិកាជាពេលវេលាស្លឹកឈើប្រែពណ៌លឿងស្អាតបំផុត។ នៅពេលរាត្រីទឹកជ្រោះមានពន្លឺ ដូច្នេះអ្នកអាចបណ្តែតអារម្មណ៍ក្នុងបរិយាកាសអាថ៌កំបាំងនៃធម្មជាតិ និងពន្លឺភ្លើង។
នៅសារមន្ទីរប្រវត្តិសាស្រ្តខេត្ត Ibaraki ទីក្រុង Mito ប្រទេសជប៉ុនមានសួនច្បារ និងអគារប្រវត្តិសាស្រ្ត។ ក្នុងខែវិច្ឆិកាអ្នកនឹងមើលឃើញស្លឹកឈើនៅសួនច្បារប្រែពណ៌លឿង បន្ទាប់មកធ្លាក់នៅលើដីដូចជាកំរាលព្រំពណ៌មាសភ្លឺស្អាត ហើយអ្នកថែមទាំងអាចថតរូបពេលធ្វើដំណើរនៅលើស្លឹកឈើជ្រុះ។
ខេត្ត Ibaraki ក៏បានឧបត្ថម្ភថវិកាប្រតិបត្តិការរថភ្លើងពាក់កណ្តាលសម្រាប់ការស្នាក់នៅ និងទស្សនាក្នុងខេត្តសម្រាប់ក្រុមហ៊ុនទេសចរណ៍ឆ្លើយតបនឹងលក្ខខណ្ឌមួយចំនួនផងដែរ។
Japo Cambodia