ជំនាញនៃការធ្វើ “ស្លឹកមាស” កម្រាស់ ០,០០០១ មមស្នាដៃសិប្បករជប៉ុន
ប្រភេទក្រដាសពិសេសដែលគេយកទៅប្រើក្នុងដំណើរការផលិត ក្រដាសនេះផលិតចេញពីសរសៃរុក្ខជាតិ ganpi ជាវត្ថុធាតុដើមធន់ល្អ។
ជាដំបូងក្រដាស ganpi ត្រូវឆ្លងកាត់ជំហានរៀបចំដោយប្រុងប្រយ័ត្ន។ ក្រដាសត្រូវត្រាំក្នុងល្បាយចំបើង ទឹកផ្លែឈើ ផេះ និងស៊ុតមាន់។ បន្ទាប់មកកៀបមាសចំកណ្តាលក្រដាសរួចប្រើញញួរដំអោយស្តើងរហូតដល់អ្នកអាចមើលឃើញស្លឹកមាស។
ការប្រើប្រាស់ក្រដាស ganpi ជួយអោយការដំស្លឹកមាសរាបស្មើ ភ្លឺរលោង ហើយមិនប៉ោង។ ការផលិតស្លឹកមាសស្តើងមានកម្រាស់ ០,០០០១ មីល្លីម៉ែត្រដោយសិប្បករជប៉ុនត្រូវឆ្លងកាត់ដំណាក់កាលច្រើន ល្អិតល្អន់ និងបង្ហាញជំនាញរបស់ពួកគេ។
សិល្បករ Kenichi Matsumura ជាអ្នកជំនាញម្នាក់ក្នុងចំណោមអ្នកជំនាញ ៤០ នាក់ដែលធ្វើការនៅ Kanazawa និយាយថា “ស្លឹកមាសស្តើងដូចនេះមានតែនៅក្នុងប្រទេសជប៉ុនប៉ុណ្ណោះ អាថ៌កំបាំងស្ថិតនៅលើប្រភេទក្រដាសពិសេសដែលគេប្រើ” ។ ទំនៀមទម្លាប់ធ្វើស្លឹកមាសជាង ៤០០ ឆ្នាំមកហើយ ភាគច្រើនពួកគាត់ធ្វើការនៅរោងចក្រ Sakuda រីឯអ្នកខ្លះទៀតធ្វើតាមផ្ទះ។
នៅទីក្រុងបុរាណ Kanazawa ជប៉ុនល្បីជាមួយស្នាដៃសិប្បកម្មធ្វើស្លឹកមាស។ នៅ Kanazawa បំពេញតម្រូវការប្រើស្លឹកមាសរហូតដល់ទៅ ៩៩% ក្នុងប្រទេសជប៉ុន។
សារមន្ទីរស្លឹកមាស Kanazawa Yasue បើកសម្ភោធនៅឆ្នាំ ១៩៧១ ដោយសិប្បករក្នុងស្រុក Yasue Takaaki អ្នកដែលចង់ផ្ទេរទៅអោយកូនចៅមរតកវប្បធម៌របស់សិប្បករក្នុងស្រុក។ លោក Yasue បានប្រមូលវត្ថុជិត ៣០០ មុខដូចជាគំនូរ សេរ៉ាមិច រូបចម្លាក់ សៀវភៅបុរាណ គ្រឿងសង្ហារិម និងសំលៀកបំពាក់សម្រាប់ដាក់តាំង។
នៅក្នុងទីក្រុងមានហាងលក់វត្ថុអនុស្សាវរីយ៍ធ្វើពីស្លឹកមាសជាច្រើន អ្នកក៏អាចរៀនធ្វើស្លឹកមាសបិទទូរស័ព្ទឬរូបសាក់មាស។
នៅជុំវិញពិភពលោកតម្រូវការស្លឹកមាសកំពុងតែកើនឡើងជារៀងរាល់ឆ្នាំ ថ្មីៗនេះចុងភៅ និងអ្នកជំនាញថែរក្សាសម្ផស្សប្រើស្លឹកមាសច្រើនជាងគេ។
AD