អភិបាលក្រុង “Jo Baiden” ជប៉ុនស្រាប់តែល្បីដោយសារការបោះឆ្នោតប្រធានាធិបតីអាមេរិក
កាលពីប៉ុន្មានថ្ងៃមុនអភិបាលក្រុង Kumamoto លោក Yamato ស្រាប់តែល្បីដោយសារលទ្ធផលបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០២០ ក្រោមជ័យជំនះរបស់លោក Joe Biden ។ តើហេតុអ្វីបានជាលោកល្បីដូច្នោះ?
【熊本・山都町】「ジョー・バイデン」と読めると話題の梅田穣町長「少々困惑」https://t.co/N6sSDM3OIi
梅田氏は「降ってわいたような話で少々困惑しております」と戸惑いながらも、バイデン氏について「立場の違いはありますが、心意気は同じ」とコメントした。
— ライブドアニュース (@livedoornews) November 7, 2020
អភិបាលក្រុង Yutaka Umeda មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលដឹងថាខ្លួនល្បីនៅប្រទេសជប៉ុនដោយសារឈ្មោះមានលក្ខណៈស្រដៀងនឹង “Joe Biden” ប្រធានាធិបតីអាមេរិក។
រូបភាព https://abema.tv/video/episode/89-42_s0_p197878
ក្នុងភាសាជប៉ុនពាក្យ Kanji មានរបៀបអានច្រើននាមត្រកូលរបស់អភិបាលក្រុងសរសេរថា 梅田 អានថា Umeda ។ ទោះជាយ៉ាងណាមានរបៀបអានផ្សេងទៀតថា Baiden ។ ក្រៅពីនេះឈ្មោះរបស់លោកសរសេរថា 穣 (បញ្ចេញសម្លេងត្រូវគឺ Yutaka) តែក៏អាចអានថា Jo ដូច្នេះពាក្យពេញ “Jo Baiden”។
លោកអភិបាលក្រុងនិយាយថា៖ “ខ្ញុំមានអារម្មណ៍ស្និទ្ធនឹងគាត់វាហាក់ដូចជាខ្ញុំឈ្នះឆ្នោត” អញ្ចឹងដែរ។
នេះមិនមែនជាលើកទី ១ ទេដែលជប៉ុនទទួលប្រយោជន៍ដោយសារការបោះឆ្នោតប្រធានាធិបតីអាមេរិកនោះទេ។ នៅពេលលោក Barack Obama ឈ្នះឆ្នោតកាលពីឆ្នាំ ២០០៨ ទីក្រុង Obama នៅ Fukui ប្រទេសជប៉ុនលក់វត្ថុដែលមានរូបរបស់លោកដើម្បីជម្រុញវិស័យទេសចរណ៍ក្នុងស្រុក។
នេះគឺជា “Obama Manju” (នំ Obama)
この前の旅行で買ったお土産。
福井県小浜市のオバマまんじゅう。 pic.twitter.com/atvYq4R8yX— がり (@gari201109) July 6, 2016
លោកអភិបាលក្រុង Umeda ក៏ចង់ពឹងទៅលើភាពចៃដន្យនេះដើម្បីអភិវឌ្ឍក្នុងស្រុកផងដែរ។ ជាការពិតណាស់អំណោច និងទំហំរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកមានភាពខុសគ្នា ប៉ុន្តែលោក Umeda ក្នុងនាមជាអភិបាលក្រុងសង្ឃឹមថាទីក្រុងរបស់គាត់នឹងរីកចម្រើនឡើង។
Sacchan