ការរចនាដំបូលផ្ទះកម្ពស់ ៧ ម៉ែត្រផ្តល់ពន្លឺគ្រប់គ្រាន់កាត់បន្ថយការប្រើប្រាស់ភ្លើង

នៅជប៉ុនមួយគ្រួសារប្តីប្រពន្ធ និងកូនសាងសង់ផ្ទះពីរជាន់នៅក្នុងទីក្រុង Iruma ខេត្ត Saitama ប្រទេសជប៉ុនបង្ក​ការភ្ញាក់ផ្អើល​ព្រោះតែស្ថាបត្យកម្មប្លែកគ្មានពីរ។ ដំបូលផ្ទះមានទម្រង់ត្រីកោណកម្ពស់រហូតដល់ទៅ ៧ ម៉ែត្រ។

ម្ចាស់ផ្ទះចូលចិត្តការរចនាដែលមានទំហំធំទូលាយ មានពន្លឺគ្រប់គ្រាន់តែសាមញ្ញ។

ចំពោះសំណើនេះស្ថាបត្យករ Aoyagi បែងចែកផ្ទះជាពីរជាន់មានទំហំ និងមុខងារផ្សេងគ្នា។ ជាន់ផ្ទាល់ដីនាំមកនូវបរិយាកាស​ធំទូលាយឆ្លើយតបនឹងតម្រូវការប្រចាំថ្ងៃ រីឯជាន់លើកម្ពស់ ៧ ម៉ែត្រមិនមានគោលបំណងប្រើប្រាស់ច្បាស់​លាស់ទេ ម្ចាស់ផ្ទះអាចផ្លាស់ប្តូរដោយសេរីអាស្រ័យលើស្ថានភាព។ ចំណុចផ្ទុយស្រឡះរវាងជាន់ទាំងពីរស្ថិតនៅលើពន្លឺ និងភាពងងឹត ប្រសិនបើជាន់ក្រោមពេញទៅដោយពន្លឺនោះធ្នឹមកម្ពស់ ៧ ម៉ែត្រនឹងងងឹតជាង។

ក្រៅពីមានទំហំធំជាន់លើផ្តល់រូបរាងពិសេសសម្រាប់អាគារ។ ការរួមបញ្ចូលគ្នារវាងពន្លឺ និងងងឹតជួយពង្រីកទំហំ​លុបបំបាត់ដែនកំណត់ជាន់ទាំងពីរ។ ស្ថាបត្យករ Aoyagi និយាយបន្ថែមទៀតថាជាន់លើសាងសង់ដោយប្រើបន្ទះ​ឈើក​ម្រាស់៩០ មីល្លីម៉ែត្រអាចទប់ទល់នឹងសម្ពាធខ្យល់ពីខាងក្រៅ ហើយកាត់បន្ថយផលប៉ះពាល់នៃសីតុណ្ហភាព ដូច្នេះ​អាច​កាត់បន្ថយការប្រើប្រាស់អគ្គិសនី។។

លើសពីនេះស្ថាបត្យកម្មឈើត្រជាក់នៅរដូវក្តៅ ហើយកក់ក្តៅនៅរដូវរងាផងដែរ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: