ការនិយមតុបតែងតុក្កតា Anime នៅលើរថយន្តទំនើបៗ
ក្នុងអំឡុងសេដ្ឋកិច្ចប្រទេសជប៉ុនអភិវឌ្ឍនៅទសវត្សឆ្នាំ ១៩៨០ និង ១៩៩០ ភោជនីយដ្ឋានលំដាប់កំពូលនៅបរទេសវាយលុកទីផ្សារជប៉ុនហើយទទួលបានការពេញនិយមយ៉ាងខ្លាំង។
ក្នុងចំណោមនោះភោជនីយដ្ឋានអុីតាលីដែលមានប្រជាប្រិយភាពបំផុតគេហៅថា Itameshi (Itaria no meshi – បាយអុីតាលី) ។
នៅក្នុងអត្ថបទនេះខ្ញុំនឹងណែនាំពាក្យមួយដែលបញ្ចេញសម្លេងស្រដៀងគ្នាគឺ Itasha ។ ទោះជាយ៉ាងណានេះមិនមែនសំដៅទៅលើឡានប្រណីតមកពីប្រទេសអុីតាលី Ferrari នោះទេ។
តែសំដៅទៅលើរថយន្តចម្លែកដូចនេះ។
រូបភាព https://kuruma-news.jp/post/172102
អ្នករាល់គ្នាប្រហែលជាដឹងហើយថានេះគឺជា Hatsune Miku ។ Itasha ជាប្រភេទឡានតុបតែងរូបតុក្កតា Anime ខាងក្រៅ។
មូលហេតុដែលគេហៅថារថយន្ត Itasha ព្រោះគ្រាន់តែឃើញអ្នកប្រហែលជាគិតថា “តើស្មារតីម្ចាស់រថយន្តប្រក្រតីដែរទេ?”
គេបិទរូបតុក្កតា Anime បង្ហាញពីចំណូលចិត្តរបស់ម្ចាស់រថយន្តដែលជាមោទនភាពរបស់ពួកគេ ដូច្នេះម្ចាស់រថយន្តមិនប្រើរបស់ចាស់ឬរបស់មួយទឹកសម្រាប់តុបតែងលម្អរថយន្តម៉ាកថ្មីឡើយ។ សូម្បីតែឡានទំនើបៗដូចជាឡាន Ferrari ក៏មាន Itasha ផងដែរ។
រូបភាព https://insurance.rakuten.co.jp/inlife/fun/itasha-20171027/
https://www.barks.jp/news/?id=1000044683
រថយន្តបិទរូបតុក្កតា Anime
រូបភាព https://www.joetsutj.com/articles/52077581
ប្រសិនបើនារីម្នាក់មានឳកាសជិះឡានបែបនេះ តើនាងព្រមជិះដែរទេ? ដើម្បីបើកបររថយន្ត Ferrari ត្រូវតែជាមនុស្សមានលុយ។
ក្រៅពីគុណសម្បត្តិងាយរកឃើញឡានក្នុងចំណតរថយន្ត ខ្ញុំដូចជាមិនដឹងថាវាមានគុណប្រយោជន៍អ្វីទៀតទេ។ ក្នុងនាមជា Otaku នេះជាភាពរីករាយបើកបរជាមួយតុក្កតា Anime ដែលខ្លួនចូលចិត្ត។
Itasha ប្រភេទម៉ូតូ
រូបភាព https://www.goobike.com/learn/bike_issue/toku251/03.html
រូបភាព https://www.goobike.com/learn/bike_issue/toku251/03.html
មើលទៅស្អាតជាងឡានមែនទេ? ប្រហែលដោយសារការតុបតែងតិចជាង។
ប្រាកដណាស់នេះជាប្រភេទម៉ូតូលំដាប់កំពូល។
ការនិយមបែបនេះមិនត្រឹមតែមានប្រជាប្រិយភាពនៅក្នុងប្រទេសជប៉ុនប៉ុណ្ណោះទេ ថែមទាំងល្បីនៅបរទេសផងដែរ។ ប្រសិនបើអ្នកចាត់ទុកខ្លួនជា Otaku តើអ្នកហ៊ានចំណាយប្រាក់ទិញឡានថ្លៃហើយតុបតែងដូចនេះដែរទេ?
Kengo Abe