Blossom the Project គម្រោងលើកកម្ពស់ការយល់ដឹងអំពីបញ្ហាសង្គមនៅក្នុងប្រទេសជប៉ុន

និស្សិតជប៉ុនកាត់អាហ្រ្វិកខាងត្បូងម្នាក់ឈ្មោះ Meg ជាអ្នកផ្តួចផ្តើមគម្រោង “Blossom the Project” បាននិយាយ​ថា “ខ្ញុំគិតថាប្រជាជនជប៉ុនជាច្រើនមើលស្រាលជំងឺផ្លូវចិត្ត ពួកគេចាត់ទុកមនុស្សមានបញ្ហាផ្លូវចិត្តជាមនុស្ស​ឆ្កួត” ។

នាងជាអ្នកគ្រប់គ្រងគម្រោង “Blossom the Project” តែឯងដែលជាគម្រោងតាមអុីនធឺណេតពន្យល់ពីបញ្ហាសុខភាពសង្គម និងផ្លូវចិត្តតាមរយៈការបង្ហោះអត្តបទខ្លីនៅលើបណ្តាញសង្គម Instagram គោលដៅឆ្ពោះទៅរកអ្នកចេះភាសាជប៉ុន និងអង់គ្លេស។

នៅក្នុងកំឡុងជំងឺកូវីដ-១៩ រាតត្បាត មនុស្សជាច្រើននៅជុំវិញពិភពលោកមានបញ្ហាក្នុងការសម្របខ្លួនទៅនឹងការផ្លាស់ប្តូររបៀបរស់នៅ និងការងាររបស់ពួកគេ។ ក្នុងអត្តបទមួយរបស់ Japan Times អ្នកសង្គមវិទ្យាបារម្ភថាកត្តាសង្គមអាចបណ្តាលអោយមនុស្សស្លាប់ច្រើនជាងកើតជំងឺ។ ចំពោះប្រទេសជប៉ុនចំនួនអ្នកធ្វើអត្តឃាតកើនឡើង ១៥,៤% ក្នុងខែសីហាឆ្នាំនេះ។

រូបភាព https://grapee.jp/en/156426

ការព្រួយបារម្ភកាន់តែខ្លាំងឡើងនេះជាអ្វីដែលជម្រុញអោយ Meg ចាប់ផ្តើមគម្រោងកាលពី ៦ ខែមុន។ នៅពេលនោះផលប៉ះពាល់នៃជំងឺកូវីដ-១៩ ផ្តើមក្លាយបញ្ហាធ្ងន់ធ្ងរសម្រាប់មនុស្សជាច្រើន។

ដូច្នេះ Meg ក៏សកម្មក្នុងការចែករំលែកអំពីបញ្ហាសុខភាពផ្លូវចិត្ត។ នាងផ្ទាល់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺ​ធ្លាក់ទឹកចិត្តតាំងពីអាយុ ១៧ ឆ្នាំដែលជាពេលវេលាដ៏លំបាកបំផុតនៃជីវិតរបស់នាងរហូតមកដល់បច្ចុប្បន្ន។

“មានរឿងជាច្រើនទាក់ទងនឹងជំងឺធ្លាក់ទឹកចិត្តដែលខ្ញុំមិនយល់ ហើយខ្ញុំក៏មិនដឹងថាត្រូវទទួលការលើកទឹកចិត្ត​ពីនរណាដែរ” ។

ផ្ទុយស្រឡះជាមួយ Pastel នៅលើគេហទំព័រគម្រោង ប្រធានបទដែល Meg ជ្រើសរើសបង្ហាញពីភាពធ្ងន់ធ្ងរ។ នាងពិភាក្សាអំពីបញ្ហារបស់ជនជាតិស្បែកខ្មៅនៅសហរដ្ឋអាមេរិក ច្បាប់ប្រឆាំងនឹងអំពើភេរវកម្មបង្កចម្រូងចម្រាសនៅប្រទេសហ្វីលីពីនក្នុងឆ្នាំនេះ និងការតវ៉ាដែលកំពុងបន្តនៅប្រទេស Belarus ។ ចំពោះប្រធានបទនីមួយៗនាងវិភាគចំណុចសំខាន់ៗតាមរយៈអង្គហេតុ និងតួលេខ ហើយផ្តល់ការពន្យល់ដែលសរសេរជាភាសាអង់គ្លេស និងជប៉ុន។

គោលបំណងនៃការបង្ហោះទាំងនេះដើម្បីអោយអ្នករាល់គ្នាអាចនិយាយ និងផ្តល់យោបល់លើបញ្ហានៅជុំវិញពិភព​លោក​ដែល​ជា​មូលហេតុ​គម្រោងមានទាំងភាសាអង់គ្លេស និងជប៉ុន។

រូបភាព https://genzwrites.weebly.com/student-features/meet-meg-nh-mental-health-advocate-founder-of-the-blossom-project

នៅក្នុងផ្នែកអត្ថាធិប្បាយនៃបញ្ហានីមួយៗ ប្រជាជនជប៉ុនមួយចំនួននិយាយថាពួកគេមិនយល់ឬយល់ច្រឡំអំពីបញ្ហាពិភពលោក ក៏ដូចជាជនបរទេសបង្ហាញពីការភ្ញាក់ផ្អើលចំពោះស្ថានភាពជាក់ស្តែងនៃភាពក្រីក្រ និងបញ្ហាមនុស្ស​ស្រឡាញ់ភេទដូចគ្នាដែលកំពុងកើតឡើងនៅក្នុងប្រទេសជប៉ុន។

ជាការពិតណាស់នៅក្នុងបរិបទសង្គម យើងមិនអាចគេចផុតពីមតិយោបល់អវិជ្ជមាន ជាពិសេសប្រធានបទដែលលើកឡើងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង។ Meg ដឹងច្បាស់ពីបញ្ហានេះ “ខ្ញុំគិតថាការបង្ហោះនិយាយអំពីសិទ្ធិស្ត្រីទទួលការរិះគន់ច្រើនពីព្រោះមនុស្សជាច្រើនគិតថាខ្ញុំផ្តោតគំនិតប្រទេសលោកខាងលិចមកលើប្រទេសជប៉ុន។ មនុស្ស​ជាច្រើនគិតថាសិទ្ធិស្រ្តីសម្រាប់តែអ្នកដែលស្អប់បុរសប៉ុណ្ណោះ” ។

រូបភាព https://grapee.jp/en/156426

មតិមិនចុះសម្រុងគ្នាមិនបានធ្វើអោយ Meg បាក់ទឹកចិត្តឡើយ។ នាងនៅតែបន្តបង្ហោះជាប្រចាំក្រោមប្រធាន​បទជាច្រើន។ គោលបំណងរបស់ Meg មិនមែនដើម្បីបង្កើនអ្នកដើរតាមនាងនោះទេ ប៉ុន្តែដើម្បីបង្ហាញ និងលើកកម្ពស់ការយល់ដឹងអំពីបញ្ហាសង្គម។

“ខ្ញុំបានពិចារណាជាច្រើនដងមកហើយ អ្នករាល់គ្នាគិតចង់ធ្វើការផ្លាស់ប្តូរ អ្នកត្រូវធ្វើជាអ្នកនយោបាយឬសកម្ម​ជន​ម្នាក់។ ប៉ុន្តែជាក់ស្តែងវាចាប់ផ្តើមជាមួយការសន្ទនាដ៏សាមញ្ញដូចជាអាន រៀន និយាយ និងធ្វើសកម្មភាព។ ធ្វើ​សកម្មភាព​ជាការចូលរួមចំណែករបស់អ្នក អប់រំខ្លួនឯង និងមនុស្សដែលនៅជុំវិញ។ របៀបដែលអ្នកយល់ជាការចាប់​ផ្តើមផ្លាស់ប្តូរ” ។

គម្រោង Blossom the Project

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: