ប៉ូលីសជប៉ុនរកឃើញសាកសពបុរសចំណាស់ត្រូវកាត់ជាបំណែកនៅលើធ្នឹមផ្ទះ
កាលពីថ្ងៃអង្គារទី ៣ ខែវិច្ឆិកាឆ្នាំ ២០២០ ស្ថានីយ៍ប៉ូលីសនៅក្រុង Soka ខេត្ត Saitama ទទួលការហៅពីបុគ្គលិកម្នាក់នៅសាលាក្រុង។ មនុស្សម្នាក់បានបន្តថាបុរសចំណាស់ក្នុងក្រុងបាត់ខ្លួនជាច្រើនឆ្នាំ ហើយស្នើអោយប៉ូលីសចុះទៅត្រួតពិនិត្យ។
មន្ត្រីម្នាក់ត្រូវបានបញ្ជូនទៅដល់ផ្ទះបុរសចំណាស់នោះ កន្លែងដែលបុរសចំណាស់រស់នៅជាមួយកូនប្រុសអាយុ ៥៥ ឆ្នាំ។ បន្ទាប់ពីត្រួតពិនិត្យកន្លែងស្នាក់នៅ ប៉ូលីសបានប្រទះឃើញរឿងដ៏គួរឱ្យរន្ធត់មួយ។ គាត់បានរកឃើញសាកសពមួយនៅលើធ្នឹមត្រូវកាត់ជាបំណែកៗ។
នៅពេលត្រូវសាកសួរកូនប្រុសរបស់គាត់ឈ្មោះ Akira Ishidoya និយាយប្រាប់ប៉ូលីសថាឪពុករបស់គាត់ទទួលមរណភាពនៅផ្ទះកាលប៉ុន្មានឆ្នាំមុន។ ទោះយ៉ាងណាលោក Ishidoya បារម្ភថាប្រសិនបើគាត់រាយការណ៍ការស្លាប់របស់ឪពុកនឹងត្រូវចោទប្រកាន់ពីបទឃាតកម្ម ដូច្នេះគាត់សម្រេចលាក់សពក្នុងផ្ទះ។
តើហេតុអ្វីត្រូវកាត់សពជាបំណែក?
រូបភាព https://www.news24.jp/articles/2020/11/04/07754582.html
ចំពោះបញ្ហានេះលោក Ishiyoda និយាយថានៅខែឧសភាឆ្នាំ ២០១៩ ម្ចាស់អគារដែលគាត់កំពុងរស់នៅពិចារណាដេញថ្លៃអគារ ដូច្នេះត្រូវត្រួតពិនិត្យផ្ទះទាំងអស់។ ដើម្បីរក្សាអាថ៌កំបាំងលោក Ishiyoda សម្រេចលាក់សាកសពលើធ្នឹម ប៉ុន្តែដោយសារមិនល្មមទើបត្រូវកាត់ជាបំណែកៗ។
តាមការធ្វើកោសល្យវិច័យបានបង្ហាញថាមិនមានស្នាមរបួសក្រៅពីស្នាមកាត់សាកសពឡើយ។ ក្នុងអំឡុងពេលស៊ើបអង្កេតប៉ូលីសសន្មត់ថាបុរសជាឪពុកស្លាប់ដោយសារចាស់ជរាឬមូលហេតុអហិង្សា។
ដូច្នេះបុរសរូបនេះមិនមែនជាជនសង្ស័យឃាតកម្មទេ ប៉ុន្តែគាត់ត្រូវតែទទួលខុសត្រូវចំពោះទង្វើបោះចោល និងកាត់សាកសព។
Sacchan