ក្រូចឃ្វិច Satsuma ជប៉ុនលក់ក្នុងតម្លៃជិត ១ ម៉ឺនដុល្លារ

អតិថិជនលាក់ឈ្មោះម្នាក់ទិញធុងក្រូចឃ្វិច Satsuma ក្នុងតម្លៃ ១ លានយ៉េន (៩៦០០ ដុល្លារ) ក្នុងការលក់ដេញថ្លៃនៅផ្សារ Ota (តូក្យូប្រទេសជប៉ុន) កាលពីថ្ងៃទី ៥ ខែវិច្ឆិកា។

យោងតាមសារព័ត៌មានស៊ីអិនអិនបានអោយដឹងថាអតិថិជនម្នាក់ទិញក្រូចឃ្វិច Satsuma ១០០ ផ្លែទម្ងន់សរុប ២០ គីឡូក្រាម។ នេះជាការដេញថ្លៃក្រូចឃ្វិច Satsuma លើកដំបូងនៅប្រទេសជប៉ុនក្នុងឆ្នាំនេះ។ ក្រូចឃ្វិច Satsuma ជាផលិតផលខេត្ត Ehime កោះ Shikoku ភាគខាងត្បូងប្រទេសជប៉ុន។

នៅ Nishiuwa ជាតំបន់មួយក្នុងចំណោមតំបន់ទាំងបីដាំក្រូចឃ្វិច Satsuma នៅ Ehime ។ ក្រូចឃ្វិច Satsuma តំបន់ Nishiuwa គ្មានគ្រាប់ សំបកស្តើង រសជាតិផ្អែម ផ្លែធំមូល ហើយរលាយភ្លាមៗនៅក្នុងមាត់។ ក្រូចឃ្វិចក្នុងតំបន់ Nishiuwa និក្ខិត្តសញ្ញា Hinomaru ដែលល្បីល្បាញ និងថ្លៃបំផុត។

អ្នកតំណាងតំបន់ Nishiuwa និយាយថា “ក្រូចឃ្វិចនិក្ខិត្តសញ្ញា Hinomaru ដាំនៅតំបន់ឆ្នេរទីក្រុង Yawatahama ។ ក្រូចឃ្វិចប្រភេទនេះដុះលូតលាស់ផ្អែកលើប្រភពពន្លឺបីរួមមានពន្លឺព្រះអាទិត្យ ពន្លឺព្រះអាទិត្យដែលឆ្លុះបញ្ចាំងពីសមុទ្រ និងពន្លឺដែលឆ្លុះបញ្ចាំងពីថ្ម​ស្រែ​ជណ្តើរ” ។

នៅក្នុងតំបន់មានតែប្រជាកសិករប្រមាណ ១០០ នាក់ដាំក្រូចឃ្វិចប្រភេទនេះប៉ុណ្ណោះ “ក្រូចឃ្វិចនិក្ខិត្តសញ្ញា Hinomaru រសជាតិ​ឆ្ងាញ់ពិសេស” ។

រូបភាព Zingnews

ការដេញថ្លៃកាលពីថ្ងៃទី ៥ ខែវិច្ឆិកាជាព្រឹត្តិការណ៍បើករដូវកាលក្រូចឃ្វិច Satsuma នៅប្រទេសជប៉ុន។ អ្នកតំណាងតំបន់ Nishiuwa បានអោយដឹង “គុណភាពផ្លែឈើនៅដើមរដូវខ្ពស់ ដូច្នេះការដេញថ្លៃលើកដំបូងមានសារៈសំខាន់ណាស់ចំពោះឧស្សាហកម្មផ្លែឈើ” ។

តម្លៃធម្មតានៃប្រភេទក្រូចឃ្វិចនេះប្រហែល ៧៨០០ យ៉េន (៧៥ ដុល្លារ) ក្នុងមួយធុងទម្ងន់ ១០ គីឡូក្រាម។ នេះមិន​មែន​ជាលើកទី ១ ទេដែរក្រូចឃ្វិចលក់ក្នុងតម្លៃខ្ពស់បែបនេះ។ កាលពីឆ្នាំមុនមួយធុងលក់ក្នុងតម្លៃជាង ១ លានយ៉េន។

អ្នកតំណាងសង្កត់ធ្ងន់ថា “នៅឆ្នាំនេះដោយសារបញ្ហាជំងឺកូវីដ-១៩ ជះឥទ្ធិពលអវិជ្ជមានទៅលើសេដ្ឋកិច្ច។ ដូច្នេះ​យើងមានការភ្ញាក់ផ្អើល ហើយរីករាយយ៉ាងខ្លាំងពេលដែលធុងក្រូចឃ្វិចលក់ក្នុងតម្លៃ ១ លានយ៉េន” ។

ប្រទេសជប៉ុនមានប្រភេទផ្លែឈើដែលមានគុណភាពខ្ពស់ និងតម្លៃថ្លៃ។ កាលពីឆ្នាំមុនផ្លែទំពាំងបាយជូរ Ruby Roman ត្រូវបានលក់ក្នុងតម្លៃ ១,២ លានយ៉េន (១១,០០០ ដុល្លារ) ។

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: