ជប៉ុនព្រមាននាវានេសាទចិនចំនួន ៤១៣៧ ចាកចេញពីដែនសមុទ្រ Yamatotai

នៅក្នុងឆ្នាំនេះមន្រ្តីជប៉ុនបានចេញសេចក្តីព្រមានប្រឆាំងនឹងនាវានេសាទចិនចំនួន ៤១៣៧ គ្រឿងដែលត្រូវបានរកឃើញក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុននៅលើសមុទ្រជប៉ុន។

រូបភាព NHK

សេចក្តីថ្លែងការណ៍ចំពោះក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ ប្រធានការិយាល័យខុទ្ទកាល័យលោក Kato Katsunobu មានប្រសាសន៍ថានាយកដ្ឋានជលផល និងឆ្មាំសមុទ្រនៅតែបន្តល្បាតដែនសមុទ្រ Yamatotai ។ នេះជាតំបន់នេសាទដ៏ល្អស្ថិតនៅឆ្នេរឧបទ្វីប Noto ក្នុងខេត្ត Ishikawa ប្រទេសជប៉ុន។

នាវានេសាទចិនធ្វើប្រតិបត្តិការខុសច្បាប់នៅក្នុងតំបន់នេះបណ្តាលអោយប៉ះពាល់ដល់សុវត្ថិភាពនៃសកម្មភាពនេសាទរបស់អ្នកនេសាទជប៉ុន។

យោងតាមសម្តីលោក Kato គិតត្រឹមថ្ងៃពុធ នៅក្នុងឆ្នាំនេះមន្រ្តីជប៉ុនបានចេញសេចក្តីព្រមានចំពោះនាវានេសាទ​ចិនសរុបចំនួន ៤១៣៧ គ្រឿង ហើយបញ្ជាអោយនាវាទាំងនោះចាកចេញពីដែនសមុទ្រខាងលើ។ លោកមាន​ប្រសាសន៍ថារដ្ឋាភិបាលជប៉ុនចង់អោយក្រសួង និងទីភ្នាក់ងារពាក់ព័ន្ធចូលរួមសហការក្នុងការត្រួតពិនិត្យនាវា​បរទេស ដើម្បីអោយអ្នកនេសាទជប៉ុនអាចប្រតិបត្តិការដោយសុវត្ថិភាព។

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: