មន្ត្រីសុខាភិបាលជប៉ុនរកឃើញឆ្កែចំនួន ១៦៤ ក្បាលនៅក្នុងផ្ទះតូចខ្វះការថែទាំ
មន្ត្រីសុខាភិបាលជប៉ុនបានរកឃើញសត្វឆ្កែស្គមស្គាំងចំនួន ១៦៤ ក្បាលដាក់នៅក្នុងផ្ទះតូចមួយ។ នេះជាករណីទុកសត្វដ៏អាក្រក់បំផុតនៅជប៉ុន។
រូបភាព https://www.japantimes.co.jp/
ភាគច្រើនសត្វឆ្កែទាំងនេះស្គមហើយឆ្លងវីរុសព្រោះត្រូវគេដាក់ក្នុងផ្ទះទំហំ ៣០ ម៉ែត្រការ៉េក្នុងទីក្រុង Izumo ខេត្ត Shimane ភាគខាងលិចប្រទេសជប៉ុន។ នៅពាក់កណ្តាលខែតុលា បន្ទាប់ពីត្រូវអ្នកជិតខាងត្អូញត្អែល និងរាយការណ៍ទៅអាជ្ញាធរ ក្រុមការពារសត្វបានទៅដល់ហើយរកឃើញសត្វឆ្កែទាំងនោះ។
រូបភាព https://www.japantimes.co.jp/
កាលពី ៧ ឆ្នាំមុនបុគ្គលិកពេទ្យបានទៅមើលផ្ទះនេះបន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់អ្នកជិតខាងចំពោះសម្លេងរំខាន និងក្លិនមិនល្អ។ ទោះយ៉ាងណាម្ចាស់ផ្ទះបានបដិសេធមិនអនុញ្ញាតអោយស៊ើបអង្កេតនៅគ្រានោះ។
សត្វឆ្កែរស់នៅប្រជ្រៀតនៅលើធ្នើ ក្រោមតុ និងកៅអី។
រូបភាព https://www.japantimes.co.jp/
នៅលើដីសុទ្ធតែលាមក និងទឹកនោម។
ម្ចាស់ផ្ទះដែលជាប្តីប្រពន្ធចំណាស់ និងកូនស្រីបានទទួលស្គាល់ថាពួកគេគ្មានលទ្ធភាពក្រៀវឆ្កែទាំងនេះ។ យោងទៅតាមកាសែតក្នុងស្រុកក្រុមគ្រួសារចាប់ផ្តើមចិញ្ចឹមឆ្កែប្រហែលជា ៣០ ឆ្នាំមកហើយ។
ក្រុមគ្រួសារបានយល់ព្រមប្រគល់សត្វឆ្កែទៅឱ្យអង្គការការពារសត្វ។ ក្រុមការពារសត្វសន្យាថានឹងរកជម្រកថ្មីសម្រាប់សត្វឆ្កែទាំង ១៦៤ ក្បាលនេះបន្ទាប់ពីពួកវាទទួលការព្យាបាល។
AD