ប្រវត្តិនៃការផលិតថង់កម្តៅ Cairo វត្ថុដែលមិន​អាច​ខ្វះ​បានក្នុង​រដូវរងា​នៅជប៉ុន

បច្ចុប្បន្នឈានចូលសរទរដូវតែអាកាសធាតុ​ប្រែជាត្រជាក់ទៅហើយ នៅប្រទេសជប៉ុនរដូវរងាត្រជាក់ខ្លាំងណាស់។ មិត្តខ្ញុំម្នាក់នៅម៉ូស្គូ (ប្រទេសរុស្ស៊ី) និយាយថារដូវរងានៅជប៉ុនត្រជាក់ជាងម៉ូស្គូទៅទៀត។ ទោះបីសីតុណ្ហភាពនៅទីក្រុងម៉ូស្គូទាបជាង ប៉ុន្តែបញ្ហាស្ថិតនៅលើខ្យល់។

សូម្បីតែជនជាតិរុស្ស៊ីក៏មានការភ្ញាក់ផ្អើលចំពោះអាកាសធាតុ​ត្រជាក់នៅជប៉ុនផងដែរ។ ដើម្បីជំនះភាពត្រជាក់​ជន​ជាតិជប៉ុនត្រូវការរបស់មួយជួយរក្សាភាពកក់ក្តៅ។

រូបភាព https://kurabeta.jp/kairo/

បន្ទាប់ពីបកហើយបិទនៅលើខ្លួន មួយសន្ទុះក្រោយមកកម្តៅនឹងសាយភាយជួយអោយរាងកាយទាំងមូលកក់ក្តៅ។ បើគ្មានថង់រក្សាកម្តៅ Cairo អ្នកប្រហែលជាពិបាកជំនះភាពត្រជាក់នៅរដូវរងានេះណាស់។ ដោយសារតែថង់រក្សាកម្តៅមនុស្សជាច្រើនចូលចិត្តរដូវរងា ពួកគេមិនត្រឹម​តែមិនស្អប់អាកាសធាតុ​ត្រជាក់ ហើយថែមទាំងចូលចិត្តភាពត្រជាក់ព្រោះតែថង់រក្សាកម្តៅ Cairo ។

នៅក្នុងថង់រក្សាកម្តៅ Cairo មានផ្ទុកម្សៅដែក ទឹក កាបូនដែលធ្វើអោយសកម្ម ប្រភេទអំបិល និងសារធាតុ​ស្រូបសំណើម -ល- កម្តៅបញ្ចេញពឹងទៅលើប្រតិកម្មអ៊ុកសុីហ្សែនរបស់ដែក។ ថង់កម្តៅ Cairo គឺជាការរកឃើញរបស់ជប៉ុន​តាំងពី ៤០ ឆ្នាំមុនមកម្ល៉េះ បន្ទាប់មកពេញនិយមទូទាំងពិភពលោកដោយសារភាពងាយស្រួល និងតម្លៃ​សមរម្យ។

មុនពេលថង់កម្តៅត្រូវបានគេដាក់ឈ្មោះនេះជាផ្លូវការ នៅសម័យអេដូជនជាតិជប៉ុនមានការច្នៃប្រឌិតស្រដៀងគ្នាគឺ 温石 (Onjaku) – ថ្មក្តៅ (ថ្មដុតលើភ្លើង) ។ ដោយសារថ្មអាចរក្សាកម្តៅបានយូរ ដូច្នេះសាមូរ៉ៃនៅសម័យនោះប្រើថ្មរក្សាកម្តៅរាងកាយ។

បន្ទាប់មក Onjaku បានវិវត្តទៅជា Benzine Cairo ។

រូបភាព https://dot.asahi.com/print_image/index.html?photo=2017112500018_3

ប្រសិនបើប្រៀបជាមួយថង់កម្តៅ Cairo ប្រើម្តងសព្វថ្ងៃ នេះជា Cairo ដែលអាចប្រើឡើងវិញ។ Benzine Cairo ជាអង្គធាតុរាវពេលចេញចំហាយនឹងឆាបឆេះ។ ប្រើរបស់ប្រភេទនេះដូចយកភ្លើងតាមខ្លួន ទោះបីជាកក់ក្តៅតែគ្រោះថ្នាក់។

រហូតដល់ឆ្នាំ ១៩៧៥ ថង់កម្តៅ Cairo លែងឆេះប្រើម្តងត្រូវបានផលិត អាចដោះស្រាយបញ្ហាផលិតផលមុនៗ ម្យ៉ាងទៀត​ងាយ​យកតាមខ្លួនតម្លៃក៏ថោក។

ព្រោះតែផលិតផលមានគុណសម្បត្តិច្រើនទើបទទួលបានការនិយមយ៉ាងឆាប់រហ័ស។

អ្នកប្រហែលជាគិតថាចំពោះតំបន់ដែលអាកាសធាតុ​ក្តៅមិនចាំបាច់ប្រើថង់កម្តៅ Cairo ទេ។ តាមពិតទៅថង់កម្តៅ​នៅមានមុខងារផ្សេងទៀត ជាពិសេសមានប្រយោជន៍សម្រាប់ស្ត្រីនៅថ្ងៃមករដូវ។ នៅថ្ងៃមករដូវស្រ្តីច្រើន​តែ​ឈឺ​ពោះ ដូច្នេះអ្នកអាចប្រើថង់កម្តៅជួយកាត់បន្ថយការឈឺចាប់។

លើសពីនេះលេបថ្នាំក៏ជួយកាត់បន្ថយការឈឺចាប់ ប៉ុន្តែមនុស្សមួយចំនួនមានការព្រួយបារម្ភអំពីផលប៉ះពាល់។ ថង់​កម្តៅ Cairo ត្រឹម​ប្រតិកម្មនៅលើស្បែកជួយកាត់បន្ថយការឈឺចាប់មិនបង្កគ្រោះថ្នាក់ដល់រាងកាយឡើយ។

ក្រៅពីបែងចែកទៅតាមទំហំ ថង់កម្តៅ Cairo មានពីរប្រភេទដាច់ដោយឡែកពីគ្នាផងដែរ។ ប្រភេទទី ១ បិទលើសម្លៀកបំពាក់ ចំពោះប្រភេទនេះអាចរក្សាភាពកក់ក្តៅមិនខ្លាចជ្រុះបាត់ ប៉ុន្តែត្រូវយកថង់កម្តៅចេញពេលបោកសម្លៀកបំពាក់។ នៅមានប្រភេទមួយទៀតប្រើសម្រាប់ផ្នែក​ផ្សេងៗ​ដូចជាដៃ ប្រអប់ជើង -ល- ។

ចំណុចគួរអោយកត់សម្គាល់ពេលប្រើផលិតផលនេះ ដំបូងថង់កម្តៅ Cairo មិនក្តៅទេ ប៉ុន្តែបន្ទាប់មកកម្តៅនឹង​ភាយចេញបន្តិចម្តងៗអាចឈានដល់សីតុណ្ហភាពពី ៤០-៦០ អង្សាបណ្តាលឱ្យរលាកតិចតួចប្រសិនបើបិទលើស្បែក​រយៈពេលយូរ។ អ្នកគួរតែបិទនៅលើសម្លៀកបំពាក់ឬរុំជុំវិញកន្សែងដៃ។ ប្រសិនបើកាន់នៅលើដៃមិនបង្កគ្រោះថ្នាក់ឡើយ។

វត្ថុមួយចំនួនដែលមិនអាចខ្វះបានក្នុងរដូវរងារបស់ខ្ញុំមានដូចជា៖

១. ថង់កម្តៅ Cairo ផ្នែកពោះ

២. ថង់កម្តៅ Cairo ផ្នែកខ្នង

៣. ថង់កម្តៅ Cairo ប្រើដាក់នៅក្នុងស្បែកជើង

គ្រាន់តែប្រើថង់កម្តៅ Cairo ដូចនេះអ្នកមិនចាំបាច់ស្លៀកអាវរងាក៏មិនជាបញ្ហាដែរ។

អាចនិយាយបានថានេះជាវត្ថុដែលមានឥទ្ធិពលបំផុតក្នុងការជំនះនឹងអាកាសធាតុត្រជាក់ខ្លាំងនៅប្រទេស​ជប៉ុន។

ចំពោះអ្នកដែលកំពុងរស់នៅជប៉ុនក្នុងរដូវរងាជាពិសេសតំបន់ភាគខាងជើងឬស្ត្រីដែលឈឺពោះញឹកញាប់អាចប្រើ​ថង់​កម្តៅ Cairo នេះ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: