បុគ្គលិកស្ថានីយ៍ត្អូញត្អែរព្រោះត្រូវជួយរកកាសគ្មានខ្សែជាច្រើនសម្រាប់អ្នកដំណើរ
បុគ្គលិកស្ថានីយ៍នៅជប៉ុនកំពុង “ត្អូញត្អែររកជំនួយ” ព្រោះត្រូវដើររើស AirPod ជាច្រើនដែលអ្នកដំណើរធ្លាក់នៅលើផ្លូវដែក។
រូបភាព https://newsbeezer.com/
ក្នុងរយៈពេលតែពីរខែបុគ្គលិកស្ថានីយ៍នៅទីក្រុងតូក្យូប្រទេសជប៉ុន ស្ថិតក្រោមការគ្រប់គ្រងរបស់ការិយាល័យសាខា JR East តូក្យូបានកត់សម្គាល់ ៩៥០ ករណីធ្លាក់កាសគ្មានខ្សែនៅលើផ្លូវដែករថភ្លើង។ ចំនួននេះនៅតែបន្តកើនឡើង។
មិនមែនជារឿងចម្លែកទេដែលអ្នកដំណើរស្តាប់ចម្រៀងរួចធ្លាក់កាសនៅលើផ្លូវដែកដោយចៃដន្យ។ ទោះបីជាមិនមានគ្រោះថ្នាក់ក៏មនុស្សជាច្រើនមានការព្រួយបារម្ភ ហើយស្នើសុំឱ្យបុគ្គលិកចុះផ្លូវដែកជួយរើសកាស។ ម្យ៉ាងកាសទាំងនេះមានទំហំតូច ដូច្នេះការស្វែងរកក៏ត្រូវចំណាយពេលវេលាច្រើនដែរ។
រូបភាព https://newsbeezer.com/
ដោយសារបញ្ហានេះកាត់បន្ថយផលិតភាពរបស់បុគ្គលិក ដូច្នេះការិយាល័យស្ថានីយ៍តូក្យូផ្តួចផ្តើមគំនិតបង្កើតយុទ្ធនាការនៅចុងឆ្នាំនេះជាមួយនឹងពាក្យស្លោកថា “អ្នកមានបញ្ហាក្នុងការស្វែងរកកាស” ។
មិនត្រឹមតែប៉ុណ្ណឹងពួកគេថែមទាំងបង្ហោះរៀបរាប់លម្អិតការស្វែងរកកាសជំនួសអ្នកដំណើរ ដើម្បីបញ្ជាក់ថាការងារនេះមិនងាយស្រួលដូចមនុស្សរាល់គ្នាគិតឡើយ។
រូបភាព https://newsbeezer.com/
បុគ្គលិកស្ថានីយ៍ប្រើដង្កៀបវែងសម្រាប់រើសយកឥវ៉ាន់ ចំពោះរបស់របរដែលមានទំហំធំដូចជាកាបូបយួរដៃ ទូរស័ព្ទ -ល- ងាយរើស ប៉ុន្តែចំពោះកាសគ្មានខ្សែតូចត្រូវចំណាយពេលច្រើន។ ពួកគេត្រូវបិទស្កុតឬត្រូវចាំរថភ្លើងចុងក្រោយចេញពីស្ថានីយ៍ទើបចុះទៅរកលើផ្លូវដែក។
រូបភាព https://newsbeezer.com/
អ្នកដំណើរមួយចំនួនបែរជាមិនព្រមទៅណាបង្ខំអោយស្ថានីយ៍សងប្រាក់ព្រោះកាសខូច។
លោក Masakatsu Iijima ប្រធានផ្នែកលក់នៃការិយាល័យស្ថានីយ៍តូក្យូក៏និយាយដែរថាគាត់ធ្លាប់ធ្វើធ្លាក់កាសនៅលើផ្លូវដែកហើយពឹងបុគ្គលិកអោយរកមើលជំនួស។
AD