ករណីលាក់សពលោកតាអាយុ ១១១ ឆ្នាំដែលទទួលមរណភាពកាលពី ៣០ ឆ្នាំមុនដើម្បីបន្តទទួលប្រាក់ឧបត្ថម្ភ
ប្រទេសជប៉ុនជាប្រទេសដែលមានមនុស្សចាស់ច្រើន ប្រជាជនជប៉ុនមិនត្រឹមតែមានអាយុវែងប៉ុណ្ណោះទេ ហើយភាគច្រើនអ្នកកាន់កំណត់ត្រាអាយុវែងនៅលើពិភពលោកក៏ជាជនជាតិជប៉ុនផងដែរ។ ប្រជាជនជប៉ុនមួយចំនួនអាចរស់នៅរហូតដល់អាយុលើសពី ១០០ ឆ្នាំ។
ជាការពិតណាស់អាយុរបស់ជនជាតិជប៉ុនមានអាយុវែងជាងប្រទេសដទៃទៀត ដូច្នេះប្រសិនបើអ្នកអានព័ត៌មាននិយាយពីមនុស្សចំណាស់ជាងគេលើពិភពលោកជាជនជាតិជប៉ុនគ្មានអ្វីចម្លែកឡើយ។
ទោះជាយ៉ាងណារឿងហេតុក្នុងឆ្នាំ ២០១០ បានបង្កឱ្យមានភាពចម្រូងចម្រាសទាក់ទងនឹងអាយុរបស់ពលរដ្ឋនៃប្រទេសជប៉ុន។
យោងទៅតាមទិន្នន័យរបស់ប្រទេសជប៉ុនចំនួនប្រជាជនដែលមានអាយុលើសពី ១០០ ឆ្នាំត្រូវចោទជាចម្ងល់តាំងពីឆ្នាំ ២០១០ មកម្ល៉េះ។ ទន្ទឹមនឹងនេះរបាយការណ៍ជាច្រើនបង្ហាញថាមនុស្សចាស់ជប៉ុនរាប់រយរាប់ពាន់នាក់កំពុងបាត់ខ្លួន។ ទំនងជាមរណភាពរបស់មនុស្សចាស់លើសពី ១០០ ឆ្នាំមិនត្រូវបានគេរាយការណ៍ដែលបណ្តាលឱ្យមានទិន្នន័យមិនត្រឹមត្រូវ។
កាលពីខែកក្កដាឆ្នាំ ២០១០ លោក Sogen Kato ដែលមានអាយុជាងមួយឆ្នាំត្រូវបានចុះបញ្ជីបុរសចំណាស់ជាងគេនៅទីក្រុងតូក្យូ ពេលនោះគាត់មានអាយុ ១១១ ឆ្នាំត្រូវគេរកឃើញថាទទួលមរណភាពកាលពី ៣០ ឆ្នាំមុន។ គេប្រទះឃើញសាកសពត្រូវគេរក្សាទុកមិនអោយរលួយលើគ្រែ។
រូបភាព https://aventurasnahistoria.uol.com.br
ជាច្រើនលើកភ្នាក់ងារសុខុមាលភាពចង់ជួបលោកតា ប៉ុន្តែម្តងណាក៏ត្រូវចៅស្រីបដិសេធដោយហេតុផលថា “លោកតាមិនចង់ជួបគេទេ” ។
អ្នកដែលរស់នៅជុំវិញលោកតា Kato និយាយថា “គាត់ឃុំខ្លួននៅក្នុងបន្ទប់រយៈពេល ៣០ ឆ្នាំមកហើយ” ។ តាមពិតនេះជាអំពើបោកប្រាស់ទាំងគ្រួសារគោលបំណងចង់បានប្រាក់ឧបត្ថម្ភ ៩ លានយ៉េនរបស់លោកតាព្រោះប្រពន្ធរបស់លោកតាក៏បានទទួលមរណភាពកាលពី ៦ ឆ្នាំមុន។
រូបភាព http://www.todayifoundout.com/
ចាប់តាំងពីពេលនោះមកប៉ូលីសបានធ្វើការស៊ើបអង្កេតបញ្ជីឈ្មោះមនុស្សដែលមានអាយុលើសពី ១០៥ ឆ្នាំ ក្រសួងយុត្តិធម៌ជប៉ុនបានរកឃើញថាមនុស្សចាស់អាយុជាង ១០០ ឆ្នាំយ៉ាងហោចណាស់ ២៣៤,៣៥៤ នាក់កំពុងបាត់ខ្លួន។
ជាការពិតដែលថាប្រទេសជប៉ុនជាប្រទេសដែលមានអាយុកាលខ្ពស់ជាងគេនៅលើពិភពលោក ប៉ុន្តែតួលេខស្ថិតិអាយុមិនត្រឹមត្រូវដោយសារតែករណីគ្រួសារខ្លះបិទបាំងការស្លាប់ដើម្បីបន្តទទួលប្រាក់សន្តិសុខសង្គម។
មិនត្រឹមតែប៉ុណ្ណឹងរឿងនេះស្របជាមួយបញ្ហា Kodokushi – មនុស្សដែលស្លាប់ម្នាក់ឯង និងមិនត្រូវបានគេប្រទះឃើញក្នុងរយៈពេលយូរ ដែលភាគច្រើនជាមនុស្សចាស់់។
Sacchan