ការស្ទង់មតិតារាសម្ដែងជប៉ុនមានចំនួន ៣០% ទទួលស្គាល់មានចេតនាធ្វើអត្តឃាតខ្លួនឯងដោយសារសម្ពាធការងារ

តាមការស្ទង់មតិតារាសម្ដែងជប៉ុនថ្មីៗនេះដែលធ្វើឡើងដោយសមាគមន៍បានជម្រុញអោយអ្នកគ្រប់គ្រងបង្កើតសេវាថែទាំងសុខភាពផ្លូវចិត្តសម្រាប់សមាជិករបស់ពួកគេ។

លុយកាក់ និងកិត្តិនាមមិនអាចទិញសុភមង្គលបានឡើយ ប៉ុន្តែវាអាចធ្វើអោយយើងមានសម្ពាធ និងភាព​ឯក​កោ។ ពេលឈរនៅលើឆាកសម្តែង មានកេរ្តិ៍ឈ្មោះល្បីល្បាញ និងទទួលបានការគាំទ្រនរណាមិនប្រាថ្នាចង់បាន? នៅ​ពី​ក្រោយ​ឆាកសម្តែងអូអ៊រជាអារម្មណ៍ឯកោក្នុងចិត្តដែលមានតែសិល្បករប៉ុណ្ណោះទើបយល់។

សមាគមន៍តារាសម្ដែងជប៉ុនបានធ្វើសន្និសីទមួយកាលពីថ្ងៃទី ៣០ ខែតុលា ដើម្បីធ្វើរបាយការណ៍លទ្ធផលស្ទង់មតិរបស់មនុស្ស ១៦៦ នាក់ក្នុងចំណោមតារាសម្តែង និងអ្នកបញ្ចូលសម្លេងចំនួន ២៥០០ នាក់ជាមួយនឹងសំណួរថា “តើ​អ្នកធ្លាប់ទទួលសម្ពាធការងាររហូតដល់ចង់ស្លាប់ឬទេ?” មាន ៤៨ ចម្លើយឆ្លើយថា “មាន” ប្រមាណ ៣០% មិន​មែន​ជាលទ្ធផលវិជ្ជមានឡើយ។

អ្នកចិត្តវិទ្យាម្នាក់ដែលមានវត្តមានក្នុងសន្និសីទលើកឡើង ក្រៅពីសំណួរសំខាន់ ការស្ទង់មតិនេះក៏រួមបញ្ចូលសំណួរអំពីបញ្ហារបស់អ្នកចូលរួមទាក់ទងនឹងការងារផងដែរ។ ចម្លើយជាច្រើនត្រូវបានកត់សម្គាល់ ឧទាហរណ៍ដូចជាសម្ពាធកាលវិភាគពេញ ត្រូវគេកេងចំណេញ -ល- ។ 

“តារាល្បីៗ តែងត្រូវគេឃ្លាំមើលនៅលើបណ្តាញផ្សព្វផ្សាយ។ ទោះបីជាពួកគេត្រូវទទួលរងភាពតានតឹងផ្លូវចិត្ត និង​ផ្លូវកាយ ក៏ពួកគេគ្មានមធ្យោបាយអាចចែករំលែកឬពិភាក្សាពីបញ្ហារបស់ខ្លួនឡើយ។ ទាំងនេះបណ្តាលឱ្យការព្រួយបារម្ភរបស់ពួកគេកើនឡើង ហើយនៅក្នុងស្ថានភាពអាក្រក់បំផុតឈានដល់ការធ្វើអត្តឃាត” ។

នៅឆ្នាំនេះជប៉ុនត្រូវប្រឈមនឹងការចាកចេញរបស់តារាជាច្រើនដូចជា Haruma Miura, Sei Ashina, Yuko Takeuchi និងតារាកម្មវិធីជាក់ស្តែង Hana Kimura ។ ដោយសារជំងឺកូវីដ-១៩ បណ្តាលលអោយបញ្ហាផ្លូវចិត្តកាន់​តែ​ធ្ងន់​ធ្ងរធ្វើអោយពួកគេឈានដល់ផ្លូវបញ្ចប់ជីវិត។

សមាគមន៍តារាសម្តែងជប៉ុនកំពុងពិចារណាលើកញ្ចប់ជំនួយជាក់លាក់ ហើយង្កើតបរិយាកាសជួយអោយពួកគេអាច​ចែករំលែកបញ្ហាផ្លូវចិត្តរបស់ខ្លួន។

ទន្ទឹមជាមួយពាក្យសម្តីល្វីងជូរចត់ និងខ្វះការអាណិតអាសូរចំពោះតារាសម្តែងក៏មានមតិមួយចំនួនលើកឡើងថា “ការងារគ្រាន់តែជាឧបករណ៍សម្រាប់រកប្រាក់ មិនច្រើនមិនតិច។ ប្រសិនបើសង្គមនេះធ្វើឱ្យអ្នកចង់ស្លាប់វាពិតជាអាក្រក់ណាស់” ។ 

ប្រហែលជាអ្នកគិតថាគ្មាននរណាម្នាក់អាចយល់ពីស្ថានភាពរបស់អ្នក សូមព្យាយាមចែករំលែកជាមួយមនុស្សនៅជុំវិញខ្លួន។ ទន្ទឹមនឹងនេះកុំភ្លេចបង្ហាញការអាណិតអាសូរដល់អ្នកដែលនៅជុំវិញអ្នក ព្រោះក្នុងបរិបទបច្ចុប្បន្នមនុស្ស​គ្រប់គ្នាសុទ្ធតែមានការលំបាក។

Sacchan 

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: