សរទររដូវជារដូវទទួលទានអាហារ និងផ្លែឈើផ្អែមឆ្ងាញ់ជាច្រើនដែលអ្នកមិនគួររំលង
ប្រជាជនជប៉ុនហៅរដូវស្លឹកឈើជ្រុះម្យ៉ាងទៀតថារដូវជីវ្ហាវិញ្ញាណ។
ប្រទេសជប៉ុនជាប្រទេសមួយដែលមាន ៤ រដូវកាលខុសៗគ្នា ក្នុងនោះរដូវស្លឹកឈើជ្រុះមិនត្រឹមតែល្បីដោយសារទេសភាពស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងជារដូវដែលអាចបរិភោគម្ហូបឆ្ងាញ់ជាច្រើនផងដែរ។
មិនត្រឹមតែប៉ុណ្ណឹងរដូវនេះមានអាកាសធាតុល្អបំផុតចំពោះក្រពះធ្វើអោយយើងចង់ទទួលទានអាហារ។ ប៉ុន្តែប្រហែលជាមិនល្អសម្រាប់អ្នកដែលកំពុងសម្រកទម្ងន់ឡើយ។
ប្រសិនបើអ្នកកំពុងតែថែរាងសម្រាប់កម្មវិធីណាមួយ អត្តបទនេះប្រហែលនឹងធ្វើអោយអ្នកទ្រាំមិនបាន។
ផ្លែទំពាំងបាយជូរ
រូបភាព https://www.ibaraki-shokusai.net/brand/grapes/
នៅក្នុងរដូវស្លឹកឈើជ្រុះផ្លែឈើដែលឆ្ងាញ់គឺផ្លែទំពាំងបាយជូរ។
ផ្លែទំពាំងបាយជូរស្រស់រសជាតិជូរអែមឆ្ងាញ់ណាស់ ហើយកាន់តែឆ្ងាញ់ប្រសិនបើញ៉ាំជាមួយនំ Tart (ប៉ុន្តែប្រសិនបើអ្នកខ្លាចឡើងគីឡូសូមកុំញ៉ាំចំណីដែលមានកាឡូរីខ្ពស់) ។
រូបភាព https://www.kurashiru.com/recipes/8ac47eff-e9ab-4315-b6e7-00456125cebe
ពិតជាគួរអោយសោកស្តាយណាស់ប្រសិនបើអ្នករំលងមិនបានភ្លក់នំឆ្ងាញ់នេះ។ នំមានស្រទាប់ឈីសក្រែមលាយជាមួយរសជាតិសរទរដូវឈ្ងុយឆ្ងាញ់។
ផ្លែទ្រលាប់
រូបភាព https://cancam.jp/archives/490227
ខ្ញុំគិតថាមនុស្សភាគច្រើនចូលចិត្តញ៉ាំផ្លែទ្រលាប់រឹង ប៉ុន្តែខ្ញុំបែរជាចូលចិត្តផ្លែទ្រលាប់ទុំរាងទន់បន្តិច។ នៅពេលអ្នកទំពារផ្លែទ្រលាប់ឮសម្លេងស្រួយម្យ៉ាងដែរ។
ទោះបីមិនមែនរដូវដំណាប់ទ្រលាប់តែប្រជាជនក៏នាំគ្នាហាលផ្លែទ្រលាប់ផងដែរ។
ផ្សិត Matsutake
នៅប្រទេសជប៉ុននេះជាប្រភេទផ្សិតឆ្ងាញ់ ផ្សិត Matsutake ដុះជិតដើមស្រល់ (Matsu no ki) ។ លើសពីនេះក្លិនឈ្ងុយនៃផ្សិតក៏ពិសេសណាស់ ប្រជាជនជប៉ុនច្រើនតែចម្អិនផ្សិត Matsutake ក្នុងឆ្នាំងបាយ។
ត្រីប្លាធូ
រូបភាព https://tenki.jp/suppl/romisan/2018/09/02/28395.html
ត្រីប្លាធូ (Sanma តាមទម្រង់ Kanji គឺ 秋刀魚 ) ត្រីនេះមានរាងដូចដាវ ហើយជាទូទៅគេនេសាទត្រីប្លាធូនៅរដូវស្លឹកឈើជ្រុះ។
នៅរដូវស្លឹកឈើជ្រុះត្រីប្លាធូអាំងជាម្ហូបដែលឆ្ងាញ់ជាងគេដែលអ្នកមិនគួររំលង។ ប៉ុន្តែក្នុងឆ្នាំនេះត្រីប្លាធូហាក់ដូចជាស្គមជាងរល់ឆ្នាំ ដូច្នេះការនេសាទក៏ថយចុះព្រោះត្រីមិនគ្រប់លក្ខខណ្ឌធ្វើអោយតម្លៃឡើងថ្លៃ។
ដំឡូងផ្អែម
រូបភាព https://weathernews.jp/s/topics/201911/070225/
ពេលអាកាសធាតុត្រជាក់គ្មានអ្វីប្រសើរជាងញ៉ាំដំឡូងផ្អែមក្តៅអាំងនោះទេ។ គ្រាន់តែទទួលទានដំឡូងអាំងក៏គ្រប់គ្រាន់ណាស់ទៅហើយ ប៉ុន្តែខ្ញុំសូមណែនាំដំឡូងអាំងលាយបឺកាន់តែឆ្ងាញ់។
រូបភាព https://torokeru-de.com/SHOP/poteto03.html
កៅឡាក់
ជាទូទៅគេលីងកៅឡាក់រួចទើបញ៉ាំ ប៉ុន្តែនៅមានវិធីទទួលទានមួយបែបទៀតដែលអ្នកមិនប្រាកដថាដឹងនោះទេ។
រូបភាព https://cookpad.com/recipe/5735229
ប្រសិនបើអ្នកចម្អិនកៅឡាក់ជាមួយស៊ុបឬបាយ ក្លិនម្ហូបទាំងពីរលាយបញ្ចូលគ្នាពិតជាឈ្ងុយឆ្ងាញ់។
ជាការពិតណាស់រដូវស្លឹកឈើជ្រុះក៏ជារដូវទទួលទាននំផងដែរ។
តើអ្នកធ្លាប់ភ្លក់នំ Montblanc កៅឡាក់ដែរទេ?
រូបភាព https://tomiz.com/recipe/pro/detail/20190718171227
ប្រសិនបើអ្នកមានចំណង់ចំណូលចិត្តចំពោះមុខម្ហូបទូទៅឬម្ហូបជប៉ុន ដូច្នេះសូមកុំភ្លេចទៅលេងនៅជប៉ុននារដូវស្លឹកឈើជ្រុះ។
Kengo Abe