ប្រាសាទទីសក្ការៈមួយនៅជប៉ុនលក់យ័ន្តការពារសរីរាង្គនីមួយៗលើរាងកាយមនុស្ស
នៅតាមប្រាសាទនានាទូទាំងប្រទេសជប៉ុនមានលក់វត្ថុស័ក្តិសិទ្ធិដូចជាយ័ន្ត ប៉ុន្តែមានទីសក្ការៈបូជាមួយនៅខេត្ត Okayama ភាគខាងលិចប្រទេសជប៉ុនល្បីព្រោះតែលក់យ័ន្តជាង ៥០ ប្រភេទសម្រាប់ការពារសរីរាង្គនីមួយៗលើរាងកាយ
យ័ន្តទាំងនេះត្រូវបានដាក់លក់នៅទីសក្ការៈ Nihon Daiichi Kumano ជាគំនិតផ្តួចផ្តើមរបស់ចៅអធិការ Mitsuyuki Sato អាយុ ៧៤ ឆ្នាំ។ គាត់មានប្រវត្តិបញ្ហាជំងឺបេះដូង និងថ្លើម។
រូបភាព https://english.kyodonews.net
ចៅអធិការ Mitsuyuki Sato និយាយថា “យើងមានលក់យ័ន្តជាច្រើនប្រភេទសម្រាប់សរីរាង្គនីមួយៗលើរាងកាយ ខ្ញុំសង្ឃឹមថាយ័ន្តនឹងនាំមកនូវសុខភាព និងសុវត្ថិភាពដល់មនុស្សជាច្រើន” ។
ប្រាសាទចាប់ផ្តើមលក់យ័ន្តតាំងពីឆ្នាំ ២០០៧ មកម្ល៉េះ ភាគច្រើនភ្ញៀវទេសចរណ៍ដែលមកទស្សនាប្រាសាទបួងសួងសូមអោយសុខភាពល្អ។ ចៅអធិការ Sato ណែនាំយ័ន្តដែលប្រើសម្រាប់ថ្លើម បេះដូង តំរងនោម ជំងឺសរសៃប្រសាទ -ល- ដល់អ្នកគោរពបូជានៅប្រាសាទ និងបុគ្គលិកតាមមណ្ឌលវេជ្ជសាស្ត្រ។
រូបភាព https://english.kyodonews.net
ចៅអធិការ Sato ផ្តើមគំនិតធ្វើយ័ន្តស្របតាមសរីរាង្គនីមួយៗលើរាងកាយពេលគាត់ធ្វើតេស្តវង្វេងស្មារតី ហើយស្តាប់តាមវេជ្ជបណ្ឌិតរបស់គាត់ប្រាប់ថា “តំណភ្ជាប់កោសិកាសរសៃប្រសាទ” ។ លោកនិយាយបន្ថែមទៀតថាយ័ន្តប្រភេទនេះដាក់លក់ក្នុងឆ្នាំ ២០១៩ មិនត្រឹមតែប្រើសម្រាប់អ្នកដែលមានជំងឺវង្វេងស្មារតីប៉ុណ្ណោះទេ រួមទាំងអ្នកដែលចង់ការពារជំងឺផងដែរ។ ក្រៅពីនេះឪពុកម្តាយមួយចំនួនសុំយ័ន្តអោយកូនមុនថ្ងៃប្រឡង ប្រហែលចង់អោយកូនអាចពង្រឹងការចងចាំរៀនកាន់តែប្រសើរឡើង។
យ័ន្តការពារសរីរាង្គនីមួយៗលើរាងកាយមានតម្លៃប្រហែល ៦០០ យ៉េនក្នុងមួយថង់។
រូបភាព https://english.kyodonews.net
នៅចុងខែមេសាពេលជំងឺកូវីដ-១៩ ចាប់ផ្តើមកើនឡើងនៅក្នុងប្រទេសជប៉ុន ប្រាសាទចែកយ័ន្តប្រមាណ ២០,០០០ ថង់អោយប្រជាជនដើម្បីបណ្តេញជំងឺរាតត្បាត។ គម្រោងនៅខែមករាឆ្នាំក្រោយប្រាសាទ Nihon Daiichi Kumano នឹងណែនាំប្រភេទយ័ន្តថ្មីការពារក្រចក និងយ័ន្តកម្រិតកូឡេស្តេរ៉ុលអោយមានស្ថេរភាព។
ចៅអធិការ Sato មានប្រសាសន៍ថា “ខ្ញុំសង្ឃឹមថាអ្នកដែលមានការព្រួយបារម្ភចំពោះសុខភាពអាចទទួលឆ្នាំថ្មីដោយអារម្មណ៍ល្អ” ។ គាត់មានបំណងបង្កើនចំនួនយ័ន្ត ១០៨ ថង់ស្មើនឹងចំនួនស្ថានភាពផ្លូវចិត្តដែលនៅក្នុងជំនឿព្រះពុទ្ធសាសនាជឿថាធ្វើអោយឈឺចាប់។
AD