ដោយសារជំងឺកូវីដ-១៩ ចំនួនប្រជាជនផ្លាស់ចេញច្រើនជាងផ្លាស់ចូលទីក្រុងតូក្យូ
ការស្ទង់មតិថ្មីមួយបានរកឃើញថាក្នុងរយៈពេល ៦ ខែគិតរហូតដល់ខែកញ្ញា ចំនួនប្រជាជនចាកចេញពីទីក្រុងតូក្យូច្រើនជាងអ្នកមកនៅទីក្រុងក្នុងកំឡុងជំងឺកូវីដ-១៩ កំពុងរាត្បាត។
រូបភាព NHK
ក្រសួងកិច្ចការទូទៅរបស់ជប៉ុនបានអោយដឹងនៅចន្លោះខែមេសារហូតដល់ខែកញ្ញាមានប្រជាជនប្រហែល ១៩៤.៤០០ នាក់ផ្លាស់មកនៅទីក្រុងតូក្យូ ខណៈចំនួនប្រជាជនដែលផ្លាស់ចេញពីក្រុងជិត ២០ ម៉ឺននាក់។
នៅខែឧសភាគឺជាខែដំបូងចាប់តាំងពីឆ្នាំ ២០១៣ ចំនួនប្រជាជននៅទីក្រុងតូក្យូធ្លាក់ចុះ។ ចំនួនប្រជាជនដែលផ្លាស់ប្តូរទីលំនៅក៏មានចំនួនច្រើនជាងអ្នកផ្លាស់មកនៅចន្លោះខែកក្កដារហូតដល់កញ្ញាផងដែរ។
ក្នុងចំណោមអ្នកដែលផ្លាស់ចេញមានចំនួន ៤៤,២០០ នាក់បានផ្លាស់ទៅ Kanagawa ចំនួន ៣៥,៨០០ នាក់ផ្លាស់ទៅ Saitama និងចំនួន ២៦,៨០០ នាក់ផ្លាស់ទៅ Chiba ជាខេត្តទាំង ៣ នៅជាប់ទីក្រុងតូក្យូ។
លោក Okada Yutaka អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានស្រាវជ្រាវ Mizuho មានប្រសាសន៍ថាដោយសារជំងឺរាតត្បាតបានធ្វើឱ្យប្រជាជនចង់ទៅរស់នៅតំបន់ជនបទ និងជាយក្រុងជាជាងរស់នៅទីក្រុងធំៗ។
លោកក៏មានប្រសាសន៍បន្តថាប្រសិនបើប្រជាជនមានលំនៅដ្ឋាន និងរបៀបរស់នៅបត់បែនអាចរួមចំណែកដល់ការស្តារសេដ្ឋកិច្ចក្នុងតំបន់។
Japo Cambodia