អតីត “បុរស Geisha” បាត់បង់ការងារ​ និងទ្រព្យសម្បតិ្តទាំងអស់ព្រោះតែចង់ប្រឡូកក្នុងវិស័យសិល្បៈ

នៅពេលនិយាយពី “បុរស Geisha” ជប៉ុន (ឬគេហៅថា Host សំដៅលើការងារកំដរផឹកស្រា) អ្នកប្រាកដជានឹក​ស្រមៃ​ដល់ Roland មនុស្សម្នាក់ដែលមានរហ័សនាមថា “រាជ្យបុត្រ Host” ។

រូបភាព https://newsbeezer.com/

ប្រហែលជា ២០ ឆ្នាំមុនមានបុរស Geisha ល្បីឈ្មោះម្នាក់នៅតំបន់កំសាន្តឈ្មោះ Shirosaki Jin ។ គាត់ប្រកបការ​ងារ​កំដរស្រាតាំងពីឆ្នាំ ២០០០ មកម្ល៉េះ ហើយកេរ្តិ៍ឈ្មោះ Shirosaki ក៏ធ្លាប់ល្បីនៅតំបន់ Shinjuku ប្រទេសជប៉ុន​ផង​ដែរ។ ប្រាក់ចំណូលដែល Shirosaki រកបានមិនតិចជាងប្រាក់របស់ Roland នោះទេ។

នៅពេលដែលអាជីពរបស់ Shirosaki កំពុងតែរីកចម្រើន គាត់បែរជាសម្រេចចិត្តងាកមករកវិស័យសិល្បៈទៅវិញ។ ជំហាន​នេះបានផ្លាស់ប្តូរជីវិតរបស់គាត់ធ្វើអោយ Shirosaki សោកស្តាយរហូតមកដល់ពេលនេះ។

រូបភាព https://newsbeezer.com/

នៅពេលប្រឡូកក្នុងអាជីពនេះ Shirosaki មានអាយុ ២០ ឆ្នាំ មិនទាន់ដល់ ២ ខែផងគាត់ហាក់ដូចជាគ្មានគូរប្រជែង។ Shirosaki ជាអ្នកដែលរកបានចំណូលច្រើនជាងគេក្នុងក្លឹប។ ក្នុងរយៈពេល ៥ ឆ្នាំបន្ទាប់ Shirosaki នៅ​តែ​កាន់​តំណែង “បុរស Geisha លេខ ១ របស់ជប៉ុន” ជាមួយប្រាក់ចំណូលកំណត់ត្រា ១០០ លានយ៉េន អ្នកដែលប្រកប​អាជីព​នេះហៅគាត់ថា “ស្តេចប្រាក់លាន” ។

រូបភាព https://newsbeezer.com/

Shirosaki Jin ទទួលបានប្រាក់ចំណូលយ៉ាងច្រើនតែមិនចំណាយសន្សំសំចៃទេ គាត់រីករាយនឹងជីវិតអ្នកមាន ហើយ​ទិញទំនិញម៉ាកល្បីៗ ។ Shirosak រស់នៅក្នុងវីឡាដ៏ប្រណីតមួយថ្លៃជួល ៤០ ម៉ឺនយ៉េន / ខែ និងបើកឡាន Mercedes តម្លៃ ១៥ លានយ៉េន។ អាចនិយាយបានថាអាជីព Geisha ធ្វើអោយជីវភាពប្រសើរឡើងដែលមនុស្សគ្រប់​គ្នាប្រាថ្នាចង់បាន។

ដោយដឹងថាប្រភពចំណូលចម្បងរបស់គាត់បានមកពីស្រាកុលាប។ ស្រាសំប៉ាញលំដាប់ខ្ពស់លក់នៅក្លឹបមានតម្លៃប្រហែល ១០ ម៉ឺនយ៉េនក្នុងមួយដប។  Shirosaki Jin ទទួលបានប្រាក់ចំណូល ២៥ លានយ៉េនក្នុងមួយយប់ស្មើនឹងស្រា ២៥០ ដប។

រូបភាព https://newsbeezer.com/

កាលពី ១៥ ឆ្នាំមុន Shirosaki មានប្រជាប្រិយភាពខ្លាំងណាស់ រហូតដល់ភ្ញៀវស្រីៗត្រូវឈរតម្រង់ជួរដើម្បីជួបគាត់។ ដោយមិនចង់រង់ចាំយូរមានអតិថិជនម្នាក់ចំណាយប្រហែល ១៦ លានយ៉េនគ្រាន់តែដើម្បីជួបសំណេះសំណាល និង​ផឹក​ស្រាជាមួយ Shirosaki Jin ផ្ទាំងរូបភាពរបស់ Shirosaki ត្រូវបានគេបិទនៅគ្រប់ទីកន្លែងតាមដងផ្លូវ Shinjuku ។ ទាំងប៉ាណូខ្សែភាពយន្តដំបូងនៃ “ស្តេច Host” ក៏ត្រូវគេបិទរយៈពេល ៦ ខែដែរ។

កាលពីមុន Shirosaki Jin ធ្លាប់នាំបងប្អូនរួមអាជីពចំនួន ៥០ ដើរនៅតាមដងផ្លូវក្រោមសម្លេងស្រែកហូររបស់អ្នក​គាំទ្រ។ ទិដ្ឋភាពនេះអាចប្រៀបជាមួយ J-biz ដ៏ល្បីល្បាញនាពេលបច្ចុប្បន្ន។

រូបភាព https://newsbeezer.com/

នៅអាយុ ២៦ ឆ្នាំ Shirosaki បានប្រកាសឈប់ ចូលប្រឡូកក្នុងវិស័យសិល្បៈវិញ។ ភ្លាមៗនោះគាត់ចាប់ផ្តើមល្បីពេលបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តមួយចំនួន ហើយបានក្លាយជាភ្ញៀវក្នុងកម្មវិធីទូរទស្សន៍ចំនួន ៧ ។ ទោះជាយ៉ាង​ណា​តារាសម្តែងដែលគ្មានជំនាញដូចជា Shirosaki មិនអាចបន្តបានយូរក្នុងបរិយាកាសប្រកួតប្រជែងនេះបាន​ទេ។ នៅពេលនោះគាត់មិនដឹងថាការប្រឡូកក្នុងវិស័យសិល្បៈដើម្បីទទួលបានប្រជាប្រិយភាពគ្រាន់តែជាការស្រមើ​ស្រមៃ។

គាត់និយាយថា “ដំបូងទស្សនិកជនចូលចិត្តរឿងនិយាយអំពីអាជីព Host របស់ខ្ញុំ ប៉ុន្តែក្រោយមកពួកគេធុញទ្រាន់។ នោះក៏ពេលដែលការផ្សាយតាមកញ្ចក់ទូរទស្សន៍របស់ខ្ញុំធ្លាក់ចុះយ៉ាងខ្លាំង” ។

ក្រោយរយៈពេល ៣ ឆ្នាំចូលប្រឡូកក្នុងវិស័យសិល្បៈទស្សនិកជនមានការធុញទ្រាន់នឹងស្តាប់រឿង “កំដរស្រា” ដែលជា​អាជីព​របស់គាត់។ ចាប់តាំងពីពេលនោះការអញ្ជើញអោយចូលរួមកម្មវិធីក៏ថយចុះ។

រូបភាព https://newsbeezer.com/

រហូតដល់គាត់លែងទទួលបានការងារអ្វីទាំងអស់ Shirosaki Jin នៅតែគិតថាគ្រាន់តែរង់ចាំប្រហែលកន្លះឆ្នាំទៀតអាជីពរបស់គាត់នឹងប្រសើរឡើងវិញ។ គាត់នៅតែបន្តរស់នៅខ្ជះខ្ជាយបន្ទាប់ពីចំណាយអស់ ៣ លានយ៉េនក្នុងរយៈពេលតែ ១ យប់។ ប្រាក់សន្សំរបស់ Shirosaki Jin ក៏ចាយអស់បន្តិចម្តងៗ គាត់ត្រូវផ្លាស់ទៅរស់នៅក្នុងផ្ទះ​ជួល​ធម្មតា លក់ឡានទំនើបដើម្បីជីវភាព ហើយប្តូរទៅជិះកង់ឬរថភ្លើងក្រោមដី។

រូបភាព https://newsbeezer.com/

នៅពេលនោះតារាសម្តែងថ្មីរូបនេះទើបដឹងពីស្ថានភាពលំបាករបស់ខ្លួន មិនអាចប្រឡូគក្នុងវិស័យសិល្បៈ ហើយក៏មិនអាចវិលត្រឡប់ទៅធ្វើជា Geisha វិញព្រោះគាត់ចាស់ពេក។ ពេលឈប់ប្រឡូកក្នុងវិស័យសិល្បៈមានពាក្យចចាមអារាម​ជាច្រើននិយាយថាគាត់ទទួលមរណភាពដោយសារគ្រោះថ្នាក់។

រូបភាព https://newsbeezer.com/

រហូតមកដល់ឆ្នាំ ២០១៨ ពេលដែល “ស្តេចអាជីព Host” ឈ្មោះ Roland បានបង្កព្យុះភ្លៀងទាក់ទាញលើបណ្តាញសង្គម កេរ្តិ៍ឈ្មោះរបស់ Shirosaki Jin ត្រូវបានសាធារណជនរំលឹកឡើងវិញ។ បច្ចុប្បន្នគាត់កំពុងធ្វើការជាអ្នករត់តុនៅក្នុងភោជនីយដ្ឋានអេស្ប៉ាញ។ បន្ទាប់ពីបញ្ចប់ការងារអតីត Geisha ប្រញាប់ប្រញាល់ទៅកាន់ស្ថានីយ៍ទូរទស្សន៍ដើម្បីស្វែងរកឳកាសប្រឡូកក្នុងវិស័យសិល្បៈ។ ដោយសារគាត់លែងល្បីឈ្មោះបានជាបុរសវ័យ ៤០ ឆ្នាំរូបនេះគ្រាន់តែអាចចូលរួមក្នុងកម្មវិធីលក់អនឡាញពេលយប់ប៉ុណ្ណោះ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: