អតីតកាលដ៏ខ្មៅងងឹតនៃកោះបេះដូងដែលជាទិសដៅទេសចរណ៍ដ៏ពេញនិយមសម្រាប់គូរស្នេហ៍
តើអ្នកគិតយ៉ាងដូចម្តេចចំពោះសុវត្ថិភាពនៅក្នុងប្រទេសជប៉ុន? សារព័ត៌មានជាច្រើនសរសើរជប៉ុនជាប្រទេសសុវត្ថិភាព មានអត្រាឧក្រិដ្ឋកម្មទាប។ ទោះជាយ៉ាងណា មិនមែនមានន័យថាគ្មានឧក្រិដ្ឋកម្មក្នុងប្រទេសជប៉ុនឡើយ។
ដូច្នេះមិនថានៅទីណាក៏ដោយអ្នកត្រូវតែប្រុងប្រយ័ត្នជានិច្ច។
ថ្ងៃនេះខ្ញុំចង់ចែករំលែកអំពីប្រព័ន្ធជួញដូរមនុស្សដែលមានជាយូរមកហើយនៅប្រទេសជប៉ុន។
រឿងនេះកើតឡើងនៅលើកោះ Watakano ស្ថិតនៅក្នុងខេត្ត Mie ។
រូបភាព https://www.iseshima-kanko.jp/spot/1491/
តាំងពីសម័យអេដូអ្នកនេសាទត្រូវប្រឈមនឹងខ្យល់បក់ខ្លាំង និងរលកខ្ពស់។ សព្វថ្ងៃដោយសារកោះមានរូបបេះដូងបានក្លាយជាគោលដៅទេសចរណ៍ដ៏ល្អសម្រាប់គូរស្នេហ៍ជាច្រើន។
ក្នុងកំឡុងសម័យអេដូ Watakano ត្រូវគេចាត់ទុកជាផ្ទះបន ស្រ្តីពេស្យាដែលគេនាំមកដល់ទីនេះប្រកបរបររកស៊ីផ្លូវភេទសុទ្ធតែជាជនរងគ្រោះនៃអំពើជួញដូរមនុស្ស។
អ្នកដែលនាំមុខជា Yakuza ជននេះចាប់ផ្តើមជួញដូរមនុស្សតាំងពីឆ្នាំ ១៩៩៧ ។ ដើមឡើយជនម្នាក់នេះគ្រាន់តែណែនាំអ្នកស្គាល់គ្នាដើម្បីទទួលបានប្រាក់ចំណេញប៉ុណ្ណោះ។ ស្រ្តីដំបូងដែលត្រូវគេបញ្ជូនទៅដល់កោះនេះមានអាយុ ២០ ឆ្នាំមកពីអូសាកា។
ជននេះនិយាយលួងលោមស្ត្រីធ្វើឲ្យពួកគេធ្លាក់ក្នុងអន្លង់ស្នេហ៍ បន្ទាប់មកលួងលោមពួកគេដោយពាក្យផ្អែមល្ហែម។
“ចូរទៅលេងកោះជាមួយបង”
ភ្ញៀវត្រូវចំណាយប្រាក់ចំនួន ២ លានយ៉េនសម្រាប់នារីម្នាក់ដែលគេនាំមក ឈ្មួញកណ្តាលទទួលបានកំរៃ ១០% មានន័យថាចំនួនទឹកប្រាក់ជាក់ស្តែងគឺ ១,៨ លានយ៉េន។
មិនយូរប៉ុន្មានស្ត្រីបីនាក់ទៀតត្រូវគេនាំទៅដល់កោះនេះតាមរបៀបដូចគ្នា។
ទន្ទឹមនឹងប្រាក់ដែលទទួលបានបន្ទាប់ពីនាំស្ត្រីទៅដល់កោះ ស្រ្តីម្នាក់ៗត្រូវបានអនុញ្ញាតឲ្យបើកគណនីផ្ទាល់ខ្លួន។ ជារៀងរាល់ខែគណនីនេះទទួលបានប្រាក់ ៥ ម៉ឺនយ៉េន។ នៅពេលចំនួនស្រ្តីដែលគេបញ្ជូនទៅដល់កោះកើនឡើង ប្រាក់ប្រចាំខែក៏កើនឡើងផងដែរ។ ក្រៅពីនេះ ស្រ្តីទាំងនោះលក់ខ្លួនឲ្យបុរសដែលគេពួកគេចាប់អារម្មណ៍ដើម្បីរកប្រាក់បន្ថែម។
ឧទាហរណ៍ស្រ្តីម្នាក់រកប្រាក់ចំណូលបាន ៥ ម៉ឺនយ៉េន/ថ្ងៃ តាមពិតនាងទទួលបានតែ ៥ ពាន់យ៉េនប៉ុណ្ណោះ។ ករណីខ្លះសូម្បីតែប្រាក់ ៥ ពាន់យ៉េនក៏មិនទទួលបានផង។
ក្នុងនោះមានស្រ្តីម្នាក់ទទួលបន្ទុកគ្រប់គ្រងប្រគល់ប្រាក់ឲ្យស្រ្តីរកសុីផ្លូវភេទ ប៉ុន្តែចេះតែសន្យាប៉ុណ្ណោះ។ នាងមិនដែលប្រគល់ប្រាក់គ្រប់ទេ ព្រោះខ្លាចករណីរត់គេចខ្លួន។
ក្រៅពីនេះ កោះដាច់ឆ្ងាយពីដីគោក ដូច្នេះការរត់គេចខ្លួនស្ទើរតែមិនអាចទៅរួចឡើយ។ ទោះជាយ៉ាងណា ទីតាំងភូមិសាស្ត្រមិនមែនជាឧបសគ្គចម្បងរារាំងការរត់គេចខ្លួននោះទេ ប៉ុន្តែដោយសារការគ្រប់គ្រងជាក់លាក់។ ពេលខ្លះពួកគេត្រូវគំរាមកំហែង ខ្លះទៀតសន្យាផ្អែមល្ហែម ដូច្នេះចិត្តគំនិតហាក់ដូចជាត្រូវគេគ្រប់គ្រងទាំងស្រុង។
ករណីមួយចំនួនជនដែលគ្រប់គ្រងអនុញ្ញាតអោយស្រ្តីទាំងនោះដើរទិញឥវ៉ាន់នៅលើដីគោកជាមួយសាច់ប្រាក់ ២ ពាន់យ៉េនក្រោមការត្រួតពិនិត្យយ៉ាងតឹងរឹង។
ជនទាំងនោះប្រើសម្តីផ្អែមល្ហែមលួងលោមស្រ្តីតាមទូរស័ព្ទ ព្រោះពួកនាងជាប្រភពប្រាក់។
ទោះជាយ៉ាងណា មនុស្សមួយចំនួនដឹងខ្លួនរៀបចំគម្រោងរត់គេចខ្លួន។ ក្នុងចំណោមនោះមានស្រ្តីម្នាក់អាយុ ២១ ឆ្នាំ នាងលោតចូលសមុទ្រមានបំណងហែលចូលដីគោក។ ប៉ុន្តែទោះបីនាងខំប្រឹងអស់ពីសមត្ថភាពក៏នៅតាមឆ្នេរមានក្រុម Yakuza រង់ចាំនាំនាងត្រឡប់ទៅកោះវិញដែរ។ ពេលទៅដល់នាងត្រូវទទួលទណ្ឌកម្មមិនអនុញ្ញាតឲ្យប្រើទឹកក្តៅក្រោមអាកាសធាតុត្រជាក់នៅជប៉ុន។ នាងមិនអាចលាងសម្អាតខ្លួនប្រាណបន្ទាប់ពីរួមភេទជាមួយបុរសព្រោះទឹកត្រជាក់ខ្លាំងណាស់។ វាមិនត្រឹមតែជាទារុណកម្មផ្នែករាងកាយប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យស្មារតីចុះខ្សោយត្រូវគោរពតាមសម្តី។
នៅលើកោះជនរងគ្រោះមិនត្រឹមតែជាជនជាតិជប៉ុន មានទាំងជនបរទេសផងដែរ។ ភាគច្រើនពួកគេត្រូវល្បួងឲ្យទៅតាមរយៈកម្មសិក្សាបច្ចេកទេសក្លែងក្លាយ ឬបែបបទធ្វើដំណើរបោកបញ្ឆោត។
បច្ចុប្បន្នកោះត្រូវបានលុបបំបាត់អំពើអាក្រក់កាលពីមុន ហើយក្លាយជាគោលដៅទេសចរណ៍ដ៏ល្អ។ ប៉ុន្តែខ្ញុំជឿថាទម្រង់ជួញដូរមនុស្សស្រដៀងគ្នានៅតែកើតឡើងកន្លែងណាមួយនៅក្នុងប្រទេសជប៉ុន។
នោះហើយជាមូលហេតុដែលអ្នកមិនត្រូវជឿជាក់លើអ្វីមួយ ទីកន្លែង ឬនរណាម្នាក់ដាច់ខាតត្រូវមានការប្រុងប្រយ័ត្នដើម្បីការពារខ្លួនអ្នក។
Kengo Abe