បើកសម្ភោធមជ្ឈមណ្ឌលធ្វើតេស្តកូវីដ-១៩ ដំបូងនៅអាកាសយានដ្ឋានណារីតា
នៅអាកាសយានដ្ឋានណារីតាមានមជ្ឈមណ្ឌលធ្វើតេស្ត PCR មួយកន្លែងក្បែរទីក្រុងតូក្យូ សម្រាប់បម្រើអ្នកដំណើរដែលត្រូវការបង្ហាញលទ្ធផលធ្វើតេស្តអវិជ្ជមានមុនពេលចាកចេញ។
រូបភាព NHK
ប្រតិបត្តិករអាកាសយានដ្ឋានណារីតាបានអោយដឹងថានេះជាកន្លែងធ្វើតេស្តផ្ទាល់នៅនឹងកន្លែងដំបូងនៅព្រលានយន្តហោះក្នុងប្រទេសជប៉ុន។
កាលពីថ្ងៃច័ន្ទ អង្គភាពបានបើកសម្ភោធមជ្ឈមណ្ឌលជាមួយសាកលវិទ្យាល័យវេជ្ជសាស្ត្រ Nippon ក្រោមការចូលរួមរបស់អ្នកសារព័ត៌មាន។
មជ្ឈមណ្ឌលធ្វើការ ២៤/២៤ ជាមួយសមត្ថភាពតេស្ត PCR ប្រមាណ ៧០០ គំរូ / ថ្ងៃ ។ មានវេជ្ជបណ្ឌិតប្រមាណ ៣០ នាក់ និងគិលានុបដ្ឋាយិកាធ្វើការផ្លាស់ប្តូរវេនគ្នា។
ម្យ៉ាងវិញទៀតអ្នកដំណើរមិនចាំបាច់ណាត់ជួបដើម្បីធ្វើតេស្តនោះទេ។ ហើយមជ្ឈមណ្ឌលសង្ឃឹមថានៅចុងខែនេះពេលវេលាបញ្ជាក់លទ្ធផលតេស្តអាចកាត់បន្ថយត្រឹមរយៈពេល ២ ម៉ោង។
Japo Cambodia