ទីក្រុងតូក្យូប្រារព្ធពិធីបុណ្យ “Sanja Matsuri” នៅទីសក្ការៈបូជា Asakusa
ពិធីបុណ្យ Sanja (三 社 祭, Sanja Matsuri) ជាពិធីបុណ្យប្រចាំឆ្នាំនៅទីសក្ការៈបូជា Asakusa ទីក្រុងតូក្យូប្រារព្ធឡើងក្នុងទ្រង់ទ្រាយតូចបន្ទាប់ពីត្រូវពន្យាតាំងពីខែឧសភាដោយសារជំងឺកូវីដ-១៩ ។
រូបភាព https://www.japan-guide.com/e/e3063.html
ពេលវេលា និងផ្លូវទទួលក្បួនដង្ហែគ្រែស្នែងមានរាងចេតិយតូច ហើយចំនួនមនុស្សដែលចូលរួមដង្ហែត្រូវកំណត់ត្រឹមប្រហែល ១០០ នាក់ដើម្បីការពារការឆ្លង។
នៅក្នុង Sanja Matsuri មានក្បួនដង្ហែប្រមាណ ១០០ (mikoshi) ផ្នែកខាងក្នុងគេដាក់រូបសំណាកព្រះ Shinto (kami) ដើម្បីបួងសួងសូមសំណាងល្អដល់អាជីវកម្ម និងអ្នកស្រុក។ ក្បួនដង្ហែដែលធំជាងគេនៅតំបន់ Asakusa ហើយនៅទីនោះមានតូបលក់ម្ហូបអាហារ និងល្បែងកំសាន្តក្នុងពិធីបុណ្យ។ មនុស្សម្នាចូលរួមក្នុងបរិយាកាសអ៊ូអរក្រោមសម្លេងស្គរ និងខ្លុយរបស់ជប៉ុន។ កត្តាទាំងនេះហើយដែលធ្វើឱ្យតំបន់ Asakusa ក្លាយជាកន្លែងប្រារព្ធពិធីបុណ្យដ៏ល្បីល្បាញបំផុតនៃតូក្យូ។
រូបភាព https://www.japan-guide.com/e/e3063.html
ពិធីបុណ្យផ្តើមដោយក្បួនដង្ហែ Daigyoretsu ក្រុមអ្នកចូលរួមមានបូជាចារ្យ មន្រ្តីរាជការទីក្រុង Geisha តន្រ្តីករ និងអ្នករបាំស្លៀកសំលៀកបំពាក់សម័យ Edo ។ ពួកគេដើរតាម Yanagi Dori ទៅដល់ប្រាសាទ Sensoji និងប្រាសាទ Asakusa ។ ពិធីបុណ្យ Shinto ប្រារព្ធធ្វើឡើងក្រោយក្បួនដង្ហែ បន្ទាប់មកអ្នកចូលរួមសម្តែងរបាំប្រពៃណីដើម្បីបួងសួងដល់ដំណាំអំណោយផល និងជីវិតរុងរឿង។ នៅពេលរសៀល mikoshi ក្នុងស្រុកត្រូវបានទទួលទៅអមជាមួយសម្លេងឧបករណ៍តន្រ្តីបុរាណរបស់ជប៉ុន។
រូបភាព https://www.japan-guide.com/e/e3063.html
ពិធីបុណ្យនេះចាប់ផ្តើមនៅម៉ោង ៦ ព្រឹក អ្នកចូលរួមប្រមូលផ្ដុំគ្នាតាមតំបន់ ហើយស្លៀកសំលៀកបំពាក់ពិធីបុណ្យ។ ពួកគេដណ្តើមគ្នាសែង mikoshi ម្យ៉ាងវិញអ្នកសែងគ្រែស្នែងរាងកាចបន្តិច ដូច្នេះអ្នកទស្សនាមិនត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់ច្រកចូល Sensoji ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យនេះទេដើម្បីធានាសុវត្ថិភាព។
រូបភាព https://www.japan-guide.com/e/e3063.html
នៅពេលយប់អ្នកចូលរួមដើរតាមដងផ្លូវ កន្លែងលក់ទំនិញ និងតំបន់ជិត Asakusa មុនពេលធ្វើដំណើរត្រឡប់ទៅប្រាសាទ Asakusa វិញ។
AD