ពិតជាសំណាងណាស់ដែលមើលឃើញរថភ្លើងរាជ្យវង្សធ្វើ​ដំណើរ​ឆ្លង​កាត់

នៅប្រទេសជប៉ុនប្រព័ន្ធផ្លូវដែកត្រូវបានគ្រប់គ្រងយ៉ាងល្អ ក្នុងចំណោមនោះខ្សែរថភ្លើង Yamanote មមាញឹកជាង​គេ។

ជាទូទៅខ្សែរថភ្លើងនេះធ្វើដំណើរជុំវិញតំបន់សំខាន់ៗនៃតូក្យូ។ អំឡុងពេលដែលមមាញឹកនៅម៉ោង ៨ ព្រឹក ចាប់ពី ២ ទៅ ៣ នាទីមានរថភ្លើងចូលចំណតក្នុង និងក្រៅ។

រូបភាព https://trafficnews.jp/post/79289

ដោយសារតែទិសដៅធ្វើដំណើរជុំក្នុង និងក្រៅផ្ទុយគ្នា ដូច្នេះទោះបីជាផ្លូវមាន ២ ជុំ ប៉ុន្តែក្នុងមួយជុំអតិបរមាមាន ២៤ ផ្លូវ (២ ជុំស្មើ ៤៨ ផ្លូវ) ធ្វើដំណើរក្នុងពេលតែមួយ។ ព្រោះតែចំនួនអ្នកដំណើរចង្អៀតណែនពេកបញ្ហាកក​ស្ទះ​មិន​អាច​កាត់​បន្ថយ​ទោះបង្កើនការធ្វើដំណើរ។

នៅស្ថានីយ៍ Harajuku មានចំណតប្លែកមួយដែលខ្សែរថភ្លើង Yamanote ចត។

រូបភាព https://news.livedoor.com/article/detail/16506797/

នៅផ្នែកខាងស្តាំជាចំណតធម្មតានៃខ្សែរថភ្លើង Yamanote ចំណែកនៅខាងឆ្វេងជាចំណតចម្លែកដែលនិយាយខាង​លើ។

រូបភាព http://uhphantom.blog104.fc2.com/blog-entry-21.html

មើលទៅដូចជាស្ថានីយ៍ធំប៉ុន្តែ …

រូបភាព https://news.mynavi.jp/article/trivia-20/

នៅទីនេះមិនមែនជាស្ថានីយ៍ចាស់ទេ គេតែងជួសជុលឡើងវិញ ប៉ុន្តែបែរគ្មាននរណាម្នាក់ចុះនៅទីនេះ។

តាមពិតស្ថានីយ៍នេះត្រូវបានសាងសង់ឡើងសម្រាប់អធិរាជ ផ្លូវចេញពីស្ថានីយ៍ភ្ជាប់ជាមួយទីសក្ការៈបូជាប្រាសាទ Meiji Jingu ។

កាលពីមុនព្រះចៅអធិរាជចេញដំណើរពីស្ថានីយ៍នេះឡើងជិះរថភ្លើងឯកទេស។ រថភ្លើងនេះមានឈ្មោះថារថភ្លើងរាជ្យវង្ស (Omeshiressha) មានរូបរាងដ៏អស្ចារ្យ។

រូបភាព https://trafficnews.jp/post/85720

ការតុបតែងពណ៌មាសធ្វើអោយរថភ្លើងមើលទៅប្រណីត និងភាពថ្លៃថ្នូរបស់រាជវង្ស។ ក្រៅពីនេះក្បាលរថភ្លើងមានទង់ជាតិប្រទេស​ជប៉ុន រួមទាំងនិមិត្តសញ្ញារាជ្យវង្ស និងផ្កាជាតិ។ យើងមិនច្បាស់គ្រឿងសង្ហារឹមមានសភាពយ៉ាង​ណា​ឡើយ ប៉ុន្តែអាចមើលឃើញតាមរយៈបង្អួច។

ម្យ៉ាងវិញកាលវិភាគធ្វើដំណើររបស់រថភ្លើងមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈទេ។

ជាមួយនឹងរូបរាងដ៏ទាក់ទាញបែបនេះរថភ្លើងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង។ អ្នកដែលមើលឃើញរថភ្លើងចេញ​ដំណើរពិតជាសំណាងណាស់។

រថភ្លើងរាជ្យវង្សមានប្រវត្តិជាង ១០០ ឆ្នាំមកហើយ ជារថភ្លើងដែលបំពាក់ដោយម៉ាស៊ីនចំហាយទឹក។

រូបភាព https://www.pinterest.ru/pin/757027018583277110/

សព្វថ្ងៃនេះអធិរាជមិនត្រឹមតែមានរថយន្តផ្ទាល់ខ្លួនប៉ុណ្ណោះទេ ថែមទាំងមានយន្តហោះផងដែរ។ នៅសម័យនោះជាម្ចាស់កម្មសិទ្ធិរថភ្លើងក៏ពិសេសណាស់ទៅហើយ។

ក្រៅពីនេះគ្រួសាររាជ្យវង្សអង់គ្លេសក៏មានរថភ្លើងប្រហាក់ប្រហែលនេះដែរ។

រូបភាព https://toyokeizai.net/articles/-/176682?page=2

ការរចនារថភ្លើងរាជ្យវង្សអង់គ្លេសមានលក្ខណៈស្រដៀងរថភ្លើងជប៉ុន ក្បាលរថភ្លើងមាននិមិត្តសញ្ញារាជ្យវង្សព្រោះអ្នកទទួលខុសត្រូវផលិតគឺក្រុមហ៊ុន Hitachi ជប៉ុន។ តាមរយៈការជ្រើសរើសប្រទេសជប៉ុនដើម្បីផលិតរថភ្លើង យើង​អាចមើលឃើញពីការអភិវឌ្ឍបច្ចេកទេសផ្លូវដែកជប៉ុន។

ដើម្បីដំណើរការរថភ្លើងនេះត្រូវប្រើកម្លាំងពលកម្មច្រើន ម្យ៉ាងវិញទៀតចំណាយក៏ជាបញ្ហាត្រូវពិចារណាផងដែរ។ ថ្មីៗនេះការប្រើប្រាស់រថភ្លើងរាជ្យវង្សមានការថយចុះគួរឱ្យកត់សម្គាល់ ផ្ទុយទៅវិញរាជវង្សានុវង្សក៏ប្រើរថភ្លើង Shinkansen ដែរ។ នៅពេលអធិរាជធ្វើដំណើរ​រថភ្លើងទាំងមូលត្រូវបានកក់ទុកមុន ដូច្នេះមិនអាចធ្វើដំណើរជា​មួយ​អធិរាជបានឡើយ។

ទោះបីប្រឈមនឹងជម្លោះជាច្រើនពាក់ព័ន្ធនឹងថ្លៃចំណាយ ប៉ុន្តែអធិរាជជាអ្នកតំណាងប្រទេសជាតិទាំងមូល ទទួលបានអត្ថិភាពទាំងនេះក៏សាកសមណាស់។ ក្នុងនាមខ្ញុំជាជនជាតិជប៉ុន ខ្ញុំក៏ចង់មើលឃើញរថភ្លើងរាជ្យវង្ស​ចេញ​ដំណើរ​ដែរ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: