សម្រស់ និងប្រាជ្ញារបស់បវរកញ្ញាចក្រវាលជប៉ុនសញ្ជាតិ Ghana ឆ្នាំ ២០២០

អ្នកតំណាងមកពីប្រទេសជប៉ុនចូលរួមកម្មវិធីប្រកួតបវរកញ្ញាចក្រវាលលើកទី ៦៩ ជានារីជនជាតិជប៉ុនសញ្ជាតិ Ghana អាយុ ២៤ ឆ្នាំម្នាក់ ដោយកម្មវិធីគ្រោងនឹងធ្វើឡើងនៅឆ្នាំក្រោយ។

នាងមានឈ្មោះ Aisha Harumi Tochigi មកពីខេត្ត Chiba ជាប់ជាបវរកញ្ញាឯកជប៉ុនឆ្នាំ ២០២០ កាលពីថ្ងៃព្រហស្បតិ៍​ទី ២៩ ខែតុលាវគ្គផ្តាច់ព្រ័ត្រប្រារព្ធធ្វើឡើងនៅទីក្រុងតូក្យូ។

រូបភាព https://nextshark.com/japanese-ghanaian-aisha-harumi-tochigi-miss-universe-japan-2020/

បវរកញ្ញាជប៉ុន Tochigi បានយកឈ្នះបេក្ខនារីទាំង ២៩ នាក់ បេក្ខនារីចំណាត់ថ្នាក់ទី ២ ឈ្មោះ Raimu Kaminashi (ជនជាតិ Nigeria សញ្ជាតិជប៉ុន) និង Yuki Sonoda (ជនជាតិហ្វីលីពីនសញ្ជាតិជប៉ុន) ។ ចំណែកបេក្ខនារីចំណាត់ថ្នាក់​ទី ៣ ឈ្មោះ Kilala Watanabe ហើយក៏ជាមនុស្សតែម្នាក់គត់ដែលស្ថិតក្នុង Top 5 សញ្ជាតិជប៉ុនផងដែរ។

នៅក្នុងវគ្គប្រកួតល្បងសំណួរបវរកញ្ញា Tochigi ត្រូវបានគេសួរអំពីគោលគំនិត និងការរើសអើងដែលជាបញ្ហាសព្វ​ថ្ងៃ។ នាងផ្តល់ចម្លើយដ៏គួរអោយជឿជាក់ចំពោះមេប្រយោគ និងអ្នកទស្សនាទាំងអស់។

“ខ្ញុំចង់ប្រកាសថាគ្មាននរណាម្នាក់មានសិទ្ធិវិនិច្ឆ័យអ្នកដទៃដោយផ្អែកលើពណ៌សម្បុរឬដើមកំណើតរបស់ពួកគេឡើយ” ។

នាងក៏បានលើកឡើងផងដែរថាការរើសអើងមិនត្រឹម​តែកើតឡើងចំពោះមនុស្សជាតិប៉ុណ្ណោះទេ ថែមទាំងកើតឡើងក្នុងក្រុមមនុស្សតាមជំនាន់ខុសៗគ្នា ជាពិសេសក្នុងបរិបទជំងឺកូវីដ-១៩ រាតត្បាតសកល។

“ខ្ញុំចង់ប្រាប់អ្នករាល់គ្នាថាយើងមិនគួរវាយតម្លៃអ្នកដទៃដោយផ្អែកលើរូបរាងខាងក្រៅនោះទេ ប៉ុន្តែតាមរយៈការ​យោគ​យល់គ្នាទៅវិញទៅមក។ នោះគឺជាគន្លឹះសម្រាប់បញ្ចប់រាល់ការរើសអើង” ។

បវរកញ្ញា Aisha Harumi Tochigi លេចធ្លោជាមួយនឹងទម្រង់មុខស្រស់ស្អាត រាងកាយរឹងមាំ សម្បុរស្រអែមមានមន្ត​ស្នេហ៍ និងស្នាមញញឹមរាក់ទាក់។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: