ឆ្នាំនេះមហោស្រពភាពយន្តអន្តរជាតិទីក្រុងតូក្យូប្រារព្ធធ្វើឡើងក្នុងទ្រង់ទ្រាយតូច
នៅឆ្នាំនេះមហោស្រពភាពយន្ដដ៏ធំនៅអាសុីគ្រោងធ្វើឡើងនៅទីក្រុងតូក្យូនាពេលខាងមុខ គ្មានកម្មវិធីដើរលើកម្រាលព្រំក្រហមក្រោមការចូលរួមរបស់តារាសម្តែង និងអ្នកដឹកនាំរឿងដូចរាល់ដងទេ ។
រូបភាព NHK
កាលពីថ្ងៃសៅរ៍ពិធីមហោស្រពភាពយន្តអន្តរជាតិទីក្រុងតូក្យូលើកទី ៣៣ ប្រារព្ធធ្វើឡើងលើវេទិកាអន្តរជាតិទីក្រុងតូក្យូ។
ព្រឹត្តិការណ៍នៅក្នុងឆ្នាំនេះមានលក្ខណៈតូចគួរអោយកត់សម្គាល់ តារាសម្តែង និងអ្នកដឹកនាំមិនដើរនៅលើកម្រាលព្រំក្រហមឡើយ គ្រាន់តែសំណេះសំណាលចំពោះសមាជិកសារព័ត៌មានប៉ុណ្ណោះ។
អ្នកតំណាងមហោស្រពភាពយន្តនៅឆ្នាំនេះតារាសម្តែង Yakusho Koji និយាយថាមនុស្សគ្រប់គ្នាសម្របខ្លួនរស់នៅជាមួយជំងឺកូវីដ-១៩ ដូច្នេះមហោស្រពភាពយន្តនឹងព្យាយាមរៀបចំកម្មវិធី។
នៅឆ្នាំនេះគ្មានកម្មវិធីប្រគល់រង្វាន់ឆ្នើមទេ ព្រោះសមាជិកគណៈវិនិច្ឆ័យមកពីបរទេសមិនអាចចូលរួមដោយសារជំងឺកូវីដ-១៩ ។ មានតែរង្វាន់ជ្រើសរើសដោយទស្សនិកជនក្នុងចំណោមភាពយន្តទាំង ៣២ រឿងប៉ុណ្ណោះ។
មហោស្រពភាពយន្តនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ៩ ខែវិច្ឆិកា ហើយរង្វាន់ទស្សនិកជនជ្រើសរើសនឹងប្រកាសនៅថ្ងៃចុងក្រោយ។
Japo Cambodia