ភាពទាក់ទាញរវាងគេហទំព័រយូធ្យូបអន្តរជាតិ និងជប៉ុនរបស់ KonMari

អ្វីដែលធ្វើអោយទស្សនិកជនបរទេសសប្បាយរីករាយប្រហែលមិនដូចជាទស្សនិកជនជប៉ុនទេ។

អ្នកជំនាញម្នាក់មានឈ្មោះថា Marie Kondo បានក្លាយជានិមិត្តរូបអន្តរជាតិ គាត់ជួយអោយជីវិតមនុស្សរាល់គ្នាប្រសើរឡើងតាមរយៈការចាក់ផ្សាយនៅលើ Netflix ក្រោមចំណងជើងថា “Tidying Up With Marie Kondo” ។

Kondo ឬគេហៅថា KonMari ជាមនុស្សមានប្រជាប្រិយភាពព្រោះតែរបៀបរស់នៅសាមញ្ញ បំបាត់រឿងដែលមិនសប្បាយចិត្តទាំងអស់។

ក្រៅពីផ្សាយនៅលើ Netflix កន្លងមក KonMari ក៏បង្ហោះលើគេហទំព័រ YouTube របស់ខ្លួនផងដែរ។ ខ្លឹមសារវីដេអូ​សម្បូរបែបតាំងពីការណែនាំអំពីរបៀបបត់សម្លៀកបំពាក់រហូតដល់របៀបសម្រាកដោយប្រើឧបករណ៍សម្លេង។

វីដេអូទាំងអស់របស់នាងបង្ហាញពីរបៀបរស់នៅប្រកបដោយផាសុកភាពអមជាមួយនឹងតន្រ្តី។ ទស្សនិកជនមួយចំនួននិយាយថា “មើលវីដេអូរបស់ KonMari ដូចជាមើលវគ្គសមាធិអញ្ចឹងដែរ” ។

ថ្មីៗនេះ KonMari បានចាប់ផ្តើមគេហទំព័រទី ២ នៅខែមេសា លើកនេះផ្តោតលើទស្សនិកជនជប៉ុនវិញម្តង។ អ្នកប្រើ Twitter ឈ្មោះ Aomuro បានចង្អុលបង្ហាញពីភាពខុសគ្នាដ៏គួរឱ្យភ្ញាក់ផ្អើលរវាងបណ្តាញយូធ្យូបភាសាជប៉ុន និងអន្តរជាតិរបស់ KonMari ។

ពណ៌ដែលប្រើលើគេហទំព័យូធ្យូបជប៉ុន និងអន្តរជាតិខុសគ្នាទាំងស្រុង។ គំនិតយុទ្ធសាស្ត្របែបនេះពិតជាអស្ចារ្យណាស់!

គេហទំព័រអន្តរជាតិ

គេហទំព័រជប៉ុន

ដូចដែលអ្នកបានឃើញពីភាពខុសគ្នា ពណ៌សាមញ្ញលើគេហទំព័រអន្តរជាតិត្រូវបានជំនួសដោយរូបភាពតូចពណ៌ភ្លឺ ហើយអត្ថបទនៅលើ Thumbnail ក៏ច្រើនណាស់ដែរ។

មិនត្រឹម​តែប៉ុណ្ណឹងខ្លឹមសារក្នុងវីដេអូផ្តោតលើរបៀបរៀបចំ និងភាពរីករាយ (ឬ tokimeki ភាសាជប៉ុន) ការបង្ហាញ​ខុស​គ្នាទាំងស្រុង។

គ្រប់យ៉ាងផ្លាស់ប្តូរដូចជាសម្លេងតន្ត្រី និងអក្សរដែលបង្ហោះលើវីដេអូ។ សូម្បីតែបែបផែនសម្លេងក៏នាំមកនូវអារម្មណ៍ខុសគ្នាជាច្រើនផងដែរ។

យោបល់មួយចំនួនដែលអ្នកប្រើបណ្តាញសង្គម Twitter បានចង្អុលបង្ហាញពីភាពខុសគ្នាខាងក្រោម៖

  • ប្រសិនបើអ្នកក្រឡេកមើលទិដ្ឋភាពទីក្រុងនៅប្រទេសជប៉ុនមានផ្លាកសញ្ញាភ្លើង  Neon ហាង Pachinko និង​ផ្ទាំងប៉ាណូមានលក្ខណៈទាក់ទាញជាច្រើន។ ខ្ញុំអាចយល់ពីមូលហេតុ​នៃភាពទាក់ទាញចំពោះប្រជាជនជប៉ុន។
  • សូម្បីតែការតុបតែងមុខរបស់នាងមើលទៅខុសគ្នាដែរ។
  • គ្រាន់តែក្រឡេកមើល Thumbnail លើគេហទំព័រជប៉ុននឹងយល់ពីខ្លឹមសារភ្លាម។

ចុះអ្នកវិញតើគេហទំព័រមួយណាធ្វើអោយអ្នក “រីករាយ” ?

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: