រឿងដ៏ព្រឺព្រួចរបស់ស្រ្តីម្នាក់កាត់ប្រដាប់ភេទប្រុស​ស្នេហ៍​យក​តាម​ខ្លួន​​ដែល​រន្ធត់​ក្នុង​ប្រវត្តិ​អំពើ​ឃាតកម្ម​​របស់​ជប៉ុន

រឿងកើតឡើងកាលពី ១០០ ឆ្នាំ​មុននៅឆ្នាំ ១៩១៦ ដែលគេហៅថា “រឿងរបស់ Abe Sada” តើអ្នកធ្លាប់ឮរឿងនេះដែរ​ទេ? 

រូបភាព https://bunshun.jp/articles/-/12016

នៅពេលនោះយោធាជប៉ុនខ្លាំងក្លា ប៉ុន្តែនយោបាយគ្មានស្ថេរភាព តែងជួបបញ្ហាឈ្លានពានបង្កឲ្យ​មាន​សង្រ្គាម។ មនុស្ស​ម្នាក់​មានឈ្មោះថា Abe Sada មានប្រុសស្នេហ៍ម្នាក់ឈ្មោះ Ishida Kichizo ។

តាមពិត Kichizo ជាម្ចាស់ហាងលក់ Unagi (អន្ទង់) ចំណែក Sada ជាអ្នកបម្រើក្នុងហាង។ ដោយសារតែ Kichizo មានប្រពន្ធ ដូច្នេះ​ទំនាក់​ទំនង​របស់ពួក​គេ​ត្រូវ​ចាត់ទុក​ជា​អំពើ​ផិត​ក្បត់។

ដោយមិនអាចទទួលយកខ្លួនជាមនុស្សទីបី Sada បានសម្លាប់ Kichizo ហើយកាត់ប្រដាប់ភេទរបស់បុរសនោះ។ បន្ទាប់មកនាងប្រើឈាមដែលហូរចេញពីមុខរបួសសរសេរថា “定吉二人きり” (Sada Kichi – មានតែមនុស្សពីរនាក់) ហើយប្រើ​កាំបិតឆ្លាក់លើដៃឆ្វេងរបស់ Kichizo អក្សរ “Sada” រួចរត់គេចខ្លួន។

រូបភាព https://intojapanwaraku.com/culture/129063/

អំពើឃាតកម្មចម្លែកនេះបានក្លាយជាប្រធានបទដែលគេនាំគ្នាជជែកវែកញែក ភ្លាមៗនោះឃាតករត្រូវចាប់ខ្លួនព្រោះបន្សល់ទុកភស្តុតាងច្រើនពេក។

ទំនាក់ទំនងសាហាយស្មន់រវាង Sada និង Kichizo មិនទាន់បែកបាក់គ្នាទេ។ ដូច្នេះតើសោកនាដកម្មនេះបណ្តាលមកពី​អ្វី? មូលហេតុ​ស្ថិតនៅលើភាពខុសគ្នារវាងបរិយាកាសធំដឹងក្តី និងទស្សនៈរបស់ Sada ។

Sada ជាកូនស្រីរបស់ម្ចាស់ហាង Tatami មានម្តាយថ្នាក់ថ្នម។ អ្នកម្តាយចង់ឲ្យ​កូនស្រីមានទាំងសម្រស់ និងទេពកោសល្យ​ល្អ​ឥត​ខ្ចោះ ដូច្នេះឲ្យ​នាងរៀនតន្រ្តី រួមទាំងស្លៀកគីម៉ូណូដែលស្រស់ស្អាតបំផុតផងដែរ។

កាល Sada អាយុ ១៥ ឆ្នាំពេលដើរលេងជាមួយមិត្តភក្តិនៅក្នុងសាលា នាងត្រូវគេចាប់រំលោភ។ នេះជាលើកទីមួយក្នុងជីវិតធ្វើឲ្យ​នាងតក់ស្លុតយ៉ាងខ្លាំង។

ចាប់តាំងពីពេលនោះមក អត្តចរិករបស់នាងផ្លាស់ប្តូរទាំងស្រុង នាងលួចលុយក្នុងផ្ទះហើយរត់ទៅឆ្ងាយ សេពគប់ជាមួយមិត្តភក្តិ​អាក្រក់ មាន​ទំនាក់​ទំនង​ជា​មួយ​បុរស​ជា​ច្រើន។

ដោយសារតែខឹងនឹងទង្វើរបស់កូនស្រី ឪពុក Sada ក៏បានលក់នាងឲ្យ​ផ្ទះបនមួយកន្លែង “ប្រសិនបើឯងចូលចិត្តប្រុសៗបែបនេះទៅធ្វើជាស្រីបម្រើទៅ” ។

ឪពុករបស់នាងសំដៅលើអាជីពធ្វើជា Geisha មិនមែនស្រីពេស្យាទេ ព្រោះ Geisha កំដរភ្ញៀវប្រុសៗ។

ព្រោះតែមិនសប្បាយចិត្តដែលឪពុកលក់ខ្លួន Sada ធ្លាក់ទឹកចិត្តយ៉ាងខ្លាំង ហើយថែមទាំងធ្វើជាស្រីពេស្យាទៀត​ផង។ បន្ទាប់ពីរួមភេទជាមួយបុរសជាច្រើន នាងទៅរស់​នៅ​គ្រប់​ទីកន្លែង​រួមទាំងហាងរបស់ Kichizo ផង​ដែរ។

នៅពេលដែលអធិការសាកសួរ Sada ពីមូលហេតុនៃការសម្លាប់នាងឆ្លើយថា៖

  • ខ្ញុំសម្លាប់គាត់ព្រោះខ្ញុំស្រលាញ់គាត់។ ខ្ញុំមិនចង់ឲ្យ​គាត់មានទំនាក់ទំនងជាមួយស្រី្តផ្សេងទៀតក្រៅពីខ្ញុំទេ។
  • ហេតុអ្វីបានជាអ្នកកាត់ប្រដាប់ភេទរបស់ជនរងគ្រោះ?
  • នោះជាវត្ថុដែលសំខាន់ និងគួរឲ្យ​ស្រលាញ់បំផុត។ បើទុកភរិយារបស់គាត់នឹងប៉ះវា។ ហើយប្រសិនបើបែបនេះ Kichizo នឹងឯកោខ្លាំងណាស់ ដូច្នេះខ្ញុំក៏កាត់យកតាមខ្លួន។

ពេលស្តាប់ការសន្ទនានេះ មនុស្សជាច្រើនប្រាកដជាស្មានថា នាងមានបញ្ហាផ្លូវចិត្ត ឬឃោឃៅ។ តើនាងស្អប់បុរសទាំង​អស់​ដែល​ឆ្លង​កាត់ជីវិតរបស់នាងឬ? ដូចជាបុរសចាប់រំលោភនាង ឪពុកនាង និងប្រុសស្នេហ៍របស់នាង។

ករណីនេះក្លាយជាអំពើ “ឃាតកម្មក្នុងប្រវត្តិសាស្ត្រ” ជប៉ុន។ នេះជារូបថតរបស់ Sada កាលអាយុ ៣២ ឆ្នាំខណៈពេលត្រូវចាប់ខ្លួន។

រូបភាព https://www.pinterest.jp/pin/254101603954686242/

ចំពោះករណីរបស់ Sada តុលាការកាត់សេចក្តីជាអំពើឃាតកម្មដោយសារស្នេហាត្រូវផ្តន្ទាទោសជាប់ពន្ធនាគារ​រយៈ​ពេល ៦ ឆ្នាំ។ បន្ទាប់ពីត្រូវបានដោះលែង Sada ប្តូរឈ្មោះហើយរៀបការជាមួយបុរសម្នាក់។ ប៉ុន្តែនៅពេលដែលប្តីរបស់នាងដឹងថា នាងជា Sada Abe នាងបានរត់គេចខ្លួន។ ទោះបីរស់នៅលាក់ខ្លួនតែរាល់ឆ្នាំនៅថ្ងៃមរណរបស់ Kichizo នាងតែងយកផ្កាទៅមើលផ្នូរ។

ព័ត៌មានបន្ថែម៖ នៅជប៉ុនគ្រានោះនេះជាអំពើឃាតកម្មធំដែលត្រូវគេលើកមកពិភាក្សាច្រើន។ សារព័ត៌មានស្រឡាំងកាំង​ពេលសរសេរអត្ថបទនេះ សរសេរបែបណាចំពោះរឿងកាត់ប្រដាប់ភេទ។

ប្រសិនបើប្រើពាក្យ “ប្រដាប់បន្តពូជ” ដូចជាឆៅៗពេក។ នៅទីបំផុតអ្នកសារព័ត៌មាននាពេលនោះជ្រើសយកពាក្យ 局所 និងពាក្យ 下腹部 ដើម្បីសំដៅទៅលើប្រដាប់ភេទ ហើយត្រូវបានសារព័ត៌មានប្រើរហូតមកដល់ពេលនេះ។

ខ្ញុំមិនដឹងថាស្ត្រីដែលអានព័ត៌មាននេះមានអារម្មណ៍យ៉ាងណាទេ ប៉ុន្តែចំពោះបុរសគ្រាន់តែអានក៏ធ្វើឲ្យពួកគេមាន​អារម្មណ៍ថាវេទនាទៅហើយ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: