យូធូបឺល្បីជនជាតិជប៉ុនម្នាក់ត្រូវចាប់ខ្លួនពីបទថតវីដេអូមិនសមរម្យ
បច្ចុប្បន្ននេះមិនត្រឹមតែជប៉ុនរួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅលើពិភពលោក អាជីព YouTuber កំពុងតែរីកចម្រើនយ៉ាងខ្លាំង។ ទន្ទឹមនឹង YouTuber ដែលមានគុណភាពមួយចំនួន នៅតែមានអ្នកខ្លះទទួលស្គាល់ខ្លួនឯងជា YouTuber មានចេតនាថតវីដេអូមិនល្អដើម្បីទាក់ទាញចំណាប់អារម្មណ៍អ្នកទស្សនា។
កាលពីពេលថ្មីៗនេះប៉ូលីសក្រុងតូក្យូបានដាក់ពាក្យប្តឹងមនុស្ស ៣ នាក់ឈ្មោះ Shota Hamada អាយុ ២៩ ឆ្នាំ និងមិត្តភក្តិ ២ នាក់ទៀតពីបទរំខានចរាចរណ៍ក្នុងតំបន់ថ្មើរជើងមួយនៅ Shibuya ។ យោងតាមកាសែត Sankei Shimbun មនុស្សម្នាក់មានឈ្មោះ Shota Hamada ជាអ្នកល្បីលើបណ្តាញ YouTube នៅជប៉ុន ។ Shota Hamada ត្រូវគេប្តឹងពីបទរំលោភច្បាប់ចរាចរណ៍ផ្លូវគោក។
រូបភាព https://www.tokyoreporter.com/
នៅវេលាម៉ោង ៤ៈ១៥ នាទីល្ងាចថ្ងៃទី ២ ខែកក្កដា Hamada និងមិត្តម្នាក់លេងសើច។ ពួកគេយកភួយរុំមនុស្សម្នាក់ហើយបង្វិលច្រើនជុំតាមដងផ្លូវ។ ក្រុមមិត្តភក្តិប្រឡែងលេងបែបនេះនៅចំណុចប្រសព្វផ្លូវ Shibuya Scramble ល្បីមុខស្ថានីយ៍ Shibuya JR ។
Hamada បាននិយាយថា “ខ្ញុំគិតថាទង្វើនេះខុស” ។
នេះមិនមែនជាលើកទីមួយទេដែល Shota Hamada មានបញ្ហាជាមួយវីឌីអូរបស់ខ្លួន។ កាលពីខែសីហា Hamada ធ្លាប់ត្រូវចោទប្រកាន់ពីបទលួចត្រីក្នុងផ្សារទំនើបមួយនៅទីក្រុង Okazaki ខេត្ត Aichi ។
ក្រៅពីបញ្ហាខាងលើកាលពីដើមខែតុលាប៉ូលីសខេត្ត Osaka បានចាប់ខ្លួន Shota Hamada ពីបទរារាំងការធ្វើអាជីវកម្មរបស់ហាងមួយក្នុងវីដេអូថតប្រគល់ទំនិញវិញដោយសង្ស័យទំនិញក្លែងក្លាយ។ ។
AD