Netflix ប្រកាសភាពយន្ត Anime និយាយអំពីលោកប្តីមេផ្ទះ Yakuza ចាក់បញ្ចាំងនៅឆ្នាំ ២០២១

ក្រុមហ៊ុន Netflix បានប្រកាសភាពយន្ត Anime Festival 2020 របស់ពួកគេដែលឈ្នះរង្វាន់ក្រោមចំណងជើងថា “The Way of the Househusband” (ឈ្មោះដើម  極主夫道) និពន្ធដោយ Kousuke Oono នឹងចាក់បញ្ចាំង Anime នៅឆ្នាំ ២០២១ ។ ថ្មីៗនេះរូបភាពដំបូងនៃស៊េរីរឿងបង្ហាញពីអតីត Yakuza Tatsu ពាក់អាវអៀមកាន់ប្រអប់​បាយ Bento គួរឱ្យស្រឡាញ់។

អ្នកនិពន្ធ Manga លោក Kousuke Oono បានគូររូបភាពអបអរសាទរនៅលើគណនីធ្វីតធ័ររបស់ខ្លួនដោយរំភើបយ៉ាងខ្លាំងចំពោះព័ត៌មាននេះ។

រូបភាព https://twitter.com/rightstufanime

ភាពយន្ត Anime The Way of the Househusband ដឹកនាំសម្តែងដោយ Chiaki Kon (Sailor Moon Crystal Season 3) នៅ J.C. Staff ដែលចូលរួមសម្តែងដោយ Susumu Yamakawa ។ ចំណែក Kenjiro Tsuda (Seiyuu នៃ Seto Kaiba ក្នុង Yu-Gi-Oh!) ទទួលខុសត្រូវបញ្ចូលសម្លេងតួអង្គ Tatsu ។

តើការពិពណ៌នាដំបូងនៃរឿងនេះធ្វើអោយអ្នករំភើបដែរទេ?

“គាត់ធ្លាប់ជាសមាជិកដែលឃោរឃៅបំផុតនៃក្រុម Yakuza ជាមនុស្សដែលបានបន្សល់ទុកនូវរឿងជាច្រើន គេតែង​ហៅ​គាត់ថា “នាគអមតៈ” ។ ប៉ុន្តែនៅថ្ងៃមួយគាត់បានសម្រេចចិត្តលះបង់អ្វីៗគ្រប់យ៉ាងដើម្បីដើរលើផ្លូវថ្មីពោលគឺក្លាយជា Househusband ប្រែថាលោកប្តីមេផ្ទះ” ។

តោះសូមរង់ចាំទស្សនារឿង Anime និយាយអំពី Yakuza មេផ្ទះដ៏កក់ក្តៅរូបនេះទាំងអស់គ្នាណា!

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: