តើអ្នកជឿទេថាបុរសជនជាតិជប៉ុនអាយុ ៧១ ឆ្នាំរស់នៅរយៈពេល ៣៦ ឆ្នាំដោយមិនចំណាយប្រាក់មួយកាក់?

បុរសជនជាតិ​ជប៉ុនម្នាក់រស់ពឹងទៅលើប័ណ្ណរង្វាន់រយៈពេល ៣៦ ឆ្នាំដោយមិនចាំបាច់ចំណាយប្រាក់មួយកាក់ឡើយ។

កាលពីពេលថ្មីៗនេះកាសែត Sin Chew Daily ជប៉ុនបានចេញផ្សាយអំពីបុរសជនជាតិជប៉ុនចម្លែកម្នាក់មិនចំណាយប្រាក់ផ្ទាល់ខ្លួនអស់រយៈពេល ៣៦ ឆ្នាំ។

រូបភាព https://worldofbuzz.com

ក្រុមហ៊ុនជប៉ុនមានគោលការណ៍អនុគ្រោះច្រើនសម្រាប់ម្ចាស់ភាគហ៊ុន ជាទូទៅវិនិយោគិននឹងទទួលបានប័ណ្ណទិញទំនិញ និងប័ណ្ណបញ្ចុះតម្លៃពេលទិញភាគហ៊ុនក្រោមចំនួនទឹកប្រាក់ជាក់លាក់។

លោក Kiriya Hiroshi អាយុ ៧១ ឆ្នាំចាប់ផ្តើមវិនិយោគភាគហ៊ុនតាំងពីគាត់អាយុ ៣៥ ឆ្នាំមកម្ល៉េះ។ ទីផ្សារភាគហ៊ុន​ជប៉ុនមានប្រព័ន្ធមួយ ប្រសិនបើអ្នកវិនិយោគដាក់ចំនួនទឹកប្រាក់ជាក់លាក់ពួកគេអាចនឹងទទួលបានប័ណ្ណទូទាត់ជារង្វាន់ជាច្រើន។ តម្លៃទីផ្សារភាគហ៊ុនដែលលោក Kiriya Hiroshi កាន់កាប់មានចំនួន ៣០០ លានយ៉េន។

រូបភាព https://worldofbuzz.com

បច្ចុប្បន្នលោក Kiriya Hiroshi បានវិនិយោគជាង ៩០០ ក្រុមហ៊ុនដែលក្នុងមួយឆ្នាំៗលោកអាចទទួលបានប័ណ្ណរង្វាន់​ផ្សេងៗជាច្រើន។ នៅក្នុងកម្មវិធីរឿងពិតលោក Kiriya Hiroshi អាយុ ៧១ ឆ្នាំបាននិយាយថាខ្លួនបានប្រើប័ណ្ណបញ្ចុះតម្លៃដើម្បីប្តូររបស់មួយចំនួនដូចជាអង្ករ ប្រេង អំបិល សម្លៀកបំពាក់ ស្បែកជើង និងកង់ផងដែរ។

លោកគ្រាន់តែទិញរបស់ចាំបាច់ ហើយមិនចំណាយលើរបស់របរថ្លៃៗជាងប័ណ្ណរង្វាន់ទេព្រោះលោកមិនចង់ទូទាត់ប្រាក់បន្ថែម ហើយគាត់ក៏ជិះកង់ជុំវិញដោយមិនប្រើមធ្យោបាយធ្វើដំណើរផ្សេងទៀតឡើយ។

រូបភាព https://worldofbuzz.com

ជារៀងរាល់ថ្ងៃគាត់ប្រមូលប័ណ្ណបញ្ចុះតម្លៃដាក់ក្នុងកាបូបរួចជិះកង់ទៅកាន់ហាងមួយចំនួន។ នៅក្នុងកាបូបរបស់គាត់គ្មានប្រាក់ឬកាតធនាគារទេ។

រូបភាព https://worldofbuzz.com

លោក Kiriya បានបញ្ជាក់ថា “រយៈពេល ៣៦ ឆ្នាំ​កន្លងមកខ្ញុំរស់ពឹងទៅលើប័ណ្ណរង្វាន់ ហើយខ្ញុំមិនបានចំណាយប្រាក់​មួយកាក់ទេ”

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: