ពាក្យជប៉ុនពីដើមដែលគេប្រើរហូតមកដល់សព្វថ្ងៃ (ភាគ ២)
នៅក្នុងភាគ ១ នៃអត្ថបទណែនាំពាក្យជប៉ុនពីដើមដែលប្រើរហូតមកដល់សព្វថ្ងៃ សូមក្រឡេកមើលពាក្យទាំងនោះបន្តទៀត។
余すことなく(Amasu koto naku)
ឃ្លានេះមានអត្ថន័យមិនទុកឲ្យនៅសល់អ្វី ប្រើក្នុងការព័ណ៌នាព្យាយាមឲ្យអស់ពីសមត្ថភាពសម្រេចនូវគោលដៅដែលបានកំណត់។ របៀបនិយាយបែបនេះទំនងជាងពាក្យ “Ganbarimasu” ដែលមនុស្សរាល់គ្នាប្រើ។
お力添え (O chikarazoe)
ឃ្លានេះប្រើសម្រាប់ពឹងពាក់នរណាម្នាក់រួមជាមួយអ្នកធ្វើអ្វីមួយ ប៉ុន្តែតាមវិធីគួរសម និងសុភាពរាបសាជាងពាក្យ “Tatsukete” (ជួយខ្ញុំផង) ។
五月雨 (Samidare)
នៅប្រទេសជប៉ុនរដូវវស្សាមានខែឧសភា ខែមិថុនា។ នៅពេលដែលអ្នកគិតថាឈប់ភ្លៀងបែរជាភ្លៀងកាន់តែខ្លាំង។ ដូច្នេះឃ្លានេះសំដៅទៅលើអ្នកដែលទាក់ទងមិនឈប់រំខានដល់អ្នកដទៃ។
ឃ្លាខ្លះគេនិយាយថា៖
五月雨式になってしまい申し訳ございません。
(Samidare-shiki ni natte shimai mōshiwakegozaimasen)
សូមអភ័យទោសដែលរំខានអ្នករហូតមក។
សូមចំណាំប្រសិនបើអ្នកចង់និយាយអំពីអាកាសធាតុកុំប្រើឃ្លា 五月雨 នេះព្រោះវាអាចធ្វើឲ្យមនុស្សដទៃទៀតអាក់អន់ចិត្ត។
夕暮れ (Yūgure)
រូបភាព https://gimon-sukkiri.jp/sunset_dusk/
ពាក្យនេះពណ៌នាអំពីពេលព្រះអាទិត្យអស្តង្គត។ ពាក្យ 夕 (Yū) នេះមានន័យថាព្រះអាទិត្យ ចំណែកពាក្យ 暮れる (kureru) មានន័យថាលិច ជាការបង្ហាញអារម្មណ៍រ៉ូមែនទិក។
お心づくし (O kokoro-dzukushi)
ឃ្លានេះមានន័យថាធ្វើឲ្យអស់ពីសមត្ថភាពក្នុងដែនកំណត់ដែលអាចធ្វើទៅបាន ប៉ុន្តែប្រើសម្រាប់សរសើរភាគីមិនមែនសម្រាប់ខ្លួនឯងទេ។
គេតែងនិយាយថា៖
お心づくしのおもてなしをいただき、大変ありがたく思っております
“O kokoro-dzukushi no omotenashi o itadaki, taihen arigataku omotte orimasu”
ខ្ញុំពិតជាអរគុណចំពោះការទទួលរាក់ទាក់របស់អ្នកណាស់។
សូមចំណាំមិនប្រើកន្សោមនេះសម្រាប់ខ្លួនឯង ផ្ទុយទៅវិញអាចប្រើពាក្យ “心ばかりの” – “Kokorobakari no” ។ អត្ថន័យនៃឃ្លានេះពិតជាសោកស្តាយណាស់ដែលអ្វីដែលខ្ញុំធ្វើមិនសម ប៉ុន្តែសង្ឃឹមថាភាគីម្ខាងទៀតទទួលយកទឹកចិត្តរបស់ខ្លួន។
奥ゆかしい (Okuyukashī)
រូបភាព https://trilltrill.jp/articles/1178867
ពាក្យបង្ហាញពីភាពបន្ទាបខ្លួន មានន័យថាមិននិយាយចេញគំនិតផ្ទាល់ខ្លួនតាមអំពើចិត្ត ហើយបន្ទាបខ្លួនចំពោះភាគី។ នៅពេលគេព័ណ៌នាស្ត្រីជនជាតិជប៉ុនណាម្នាក់ដោយប្រើឃ្លានេះត្រូវគេចាត់ទុកថាមានគុណសម្បត្តិប្រពៃណីបុរាណ។
恐れ入る (Osoreiru)
ឃ្លានេះមិនមែនសម្រាប់បង្ហាញការភ័យខ្លាចទេ តែជារបៀបអរគុណទើសទាល់របស់ជនជាតិជប៉ុន។ ឬអ្នកក៏អាចប្រើឃ្លានេះដូចជា “すみません” – Sumimasen ។
ក្នុងអត្តបទនេះមានពាក្យជាច្រើនដែលយុវជនជប៉ុនមិនស្គាល់ ដូច្នេះប្រសិនបើអ្នកប្រើវាជាមួយយុវជនជប៉ុននឹងនាំមកនូវអារម្មណ៍ចាស់កំរិល។ ប៉ុន្តែពាក្យទាំងនេះនឹងបង្កើនគុណតម្លៃរបស់អ្នក ក្លាយជាមនុស្សដែលមានភាពវាងវៃ និងទទួលការបណ្តុះបណ្តាលបានល្អ។
Kengo Abe