សកម្មភាពដែលជម្រុញសមត្ថភាពការងាររបស់អ្នកអោយប្រសើរឡើង
ការវាយតម្លៃចំពោះមនុស្សដែលធ្វើការបានល្អក៏ដឹងពីរបៀបបន្ធូរអារម្មណ៍ពិតជាត្រឹមត្រូវ។
ស្រដៀងនេះអ្នកដែលដឹងតែពីធ្វើការមិនប្រាកដថាធ្វើបានល្អនោះទេ។
ពិតជាមិនងាយក្នុងការបែងចែករវាងការងារ និងការលេងនោះទេ ប៉ុន្តែអ្នកដែលអាចធ្វើបានដូចនេះជាមនុស្សចេះបត់បែន។
ជាមនុស្សដឹងថាពេលណាត្រូវលេង ពេលណាត្រូវធ្វើការ ហើយសម្រួលរវាងការងារ និងការលេង។ អាស្រ័យលើមនុស្សម្នាក់ៗវិធីផ្លាស់ប្តូររបៀបធ្វើការក៏ខុសគ្នា។
ចំពោះមនុស្សមួយចំនួនពាក់អាវក្រសេ ស្អាតបាត និងសមរម្យនឹងប្តូររបៀបធ្វើការរបស់ពួកគេដោយស្វ័យប្រវត្តិ។ ចំណែកអ្នកខ្លះត្រូវការកាហ្វេមួយកែវទើបអាចផ្តោតអារម្មណ៍ធ្វើការ។ ឬសកម្មភាពផ្សេងទៀតអាស្រ័យលើបុគ្គលម្នាក់ៗដូចជាញ៉ាំសូកូឡា តុបតែងខ្លួនឬស្តាប់តន្ត្រីដែលអ្នកចូលចិត្ត -ល- ។
រូបភាព https://twitter.com/pri_silver/status/781386524432605184
ទោះជាវិធីមួយណាក៏ល្អអាចជួយអោយអ្នកផ្តោតអារម្មណ៍លើការងារ។ ដូចជាញ៉ាំចេកក៏អាចជារបៀបធ្វើការរបស់អ្នកផងដែរ។
ប្រហែលអ្នកដទៃមើលមកមិនយល់សកម្មភាពរបស់អ្នក ប៉ុន្តែនោះជាទម្លាប់ផ្ទាល់របស់អ្នក។ ជ្រើសរើសសកម្មភាពមួយជួយអោយអ្នកផ្តោតលើការងារ ផ្សង់អារម្មណ៍តាមដែលអាចធ្វើទៅបាន។
មនុស្សមួយចំនួនមើលស្រាលទម្លាប់ផ្ទាល់ខ្លួន ប៉ុន្តែប្រសិនបើអ្នកអាចតឹងរ៉ឹងចំពោះខ្លួនអ្នកនោះលទ្ធផលដែលទទួលបានប្រាកដជាធំធេងណាស់!
តាមពិតមនុស្សគ្រប់គ្នាមានសមត្ថភាពផ្ទាល់ខ្លួន គ្រាន់តែយើងមិនទាន់បណ្តុះចំណុចខ្លាំង។ មូលហេតុធ្វើអោយសមត្ថភាពរបស់អ្នកមិនអាចរីកចម្រើនដោយសារខ្វះការផ្តោតអារម្មណ៍។ អ្នកដែលតែងតែគិតថាខ្លួនគ្មានសមត្ថភាពមានទំនោរកម្រិតអ្វីដែលពួកគេអាចធ្វើបាន។
កិច្ចព្រមព្រៀងចំពោះខ្លួនឯងក៏ជាវិធីអាចបណ្តុះបណ្តាលកម្លាំងផ្លូវចិត្តរបស់អ្នកផងដែរ។ និយាយប្រាប់ខ្លួនឯងថា “ខ្ញុំអាចធ្វើបាន ខ្ញុំនឹងទទួលបានជោគជ័យ” ។ គេនិយាយថា “ដើរដោយជំនឿ” ប្រសិនបើអ្នកមានជំនឿចេញពីចិត្ត មនុស្សងាយនឹងយកឈ្នះស្ថានភាពលំបាក។ បើអ្នកជឿជាក់លើខ្លួនឯង អ្នកនឹងមានភាពក្លាហានទទួលយកបញ្ហាប្រឈម។
រូបភាព https://www.pinterest.com/pin/310115124335859048/
រឿងទាំងនេះកើតឡើងច្រើនក្នុង Manga មែនទេ? ទាំង Sun Wukong ក្នុងរឿង Dragon Ball ឬ Luffy ក្នុងរឿង One Piece សុទ្ធតែជាតួអង្គទទួលបានជោគជ័យដោយសារកម្លាំងចិត្តរបស់ពួកគេជំនះការលំបាកជាមួយថាមពល។
ឧទាហរណ៍នៅក្នុងជីវិតជាក់ស្តែង
តើអ្នកស្គាល់វិធីសាស្រ្ត “ភ្ញាក់ខ្លួនពីក្លាសេ” – បច្ចេកវិទ្យាដែលមានប័ណ្ណប៉ាតង់អាចចាត់ទុកជា “បដិវត្ត” វិស័យកសិកម្មជប៉ុន? វិធីសាស្រ្តនេះនិយាយពីយុគសម័យទឹកកក បង្កកគ្រាប់ពូជហើយរលាយទៅវិញ។ អ្វីដែលសំខាន់គ្រាប់ពូជត្រូវស៊ូទ្រាំ “រយៈពេលកក” អាចដុះពន្លក ហើយលូតលាស់ល្អជាងមុន។ ដោយសារវិធីសាស្រ្តនេះអ្នកអាចដាំចេក កាហ្វេ ល្ហុង -ល- ។ ផ្លែឈើ និងគ្រាប់ពូជដែលមិនអាចដាំដុះនៅជប៉ុនពីមុនមកបើគ្មានផ្ទះកញ្ចក់។
ដូច្នេះពេលខ្លះយើងត្រូវបង្កកខួរក្បាលដើម្បីអោយវាគិតលឿនជាងមុន។ ទោះជាយ៉ាងណារកវិធីណាមួយជួយជម្រុញការងាររបស់អ្នក ហើយព្យាយាមឱ្យអស់ពីសមត្ថភាព។
បន្ទាប់ពីបញ្ចប់ការងារ អ្នកក៏អាចលេងបានយ៉ាងរីករាយតាមរបៀបដែលអ្នកធ្វើការ។
Kengo Abe