និស្សិត​ជប៉ុន​បង្កើត​គេហទំព័រ​ប្រឹក្សា​តាម​អុីនធឺណេត​ស្តីពី​ការ​ការ​​ពារ​ករណី​ធ្វើ​អត្តឃាត

និស្សិតប្រុសជនជាតិជប៉ុនម្នាក់ធ្លាប់តែឯកកោ និងទទួលរងជំងឺធ្លាក់ទឹកចិត្តបានបង្កើតគេហទំព័រផ្តល់ប្រឹក្សាតាម​អុីនធឺណេត​សម្រាប់យុវជន និងមនុស្សពេញវ័យ អ្នកដែលត្រូវការការប្រឹក្សាយោបល់ចំពោះបញ្ហាផ្លូវចិត្ត។

បុរសម្នាក់ឈ្មោះ Koki Ozora អាយុ ២១ ឆ្នាំជានិស្សិតសាកលវិទ្យាល័យ Keio បានបង្កើតអង្គការមិនរកប្រាក់ចំណេញ “Anata no Ibasho” (កន្លែងសម្រាប់អ្នក) កាលដើមឆ្នាំនេះ។ បច្ចុប្បន្ននៅជប៉ុនចំនួនយុវជនធ្វើអត្តឃាតខ្លួន​ឯង​កើន​ឡើង​យ៉ាង​ខ្លាំង។

Ozora និយាយថាគំនិតនេះបំផុសគំនិតដោយគ្រូវិទ្យាល័យរបស់ខ្លួន ជាមនុស្សជឿជាក់ និងជួយគាត់ឱ្យជំនះនឹងជំងឺធ្លាក់ទឹកចិត្ត។ “ប្រសិនបើគ្មានលោកគ្រូ ខ្ញុំមិនមានថ្ងៃនេះឡើយ លោកគ្រូជាអព្ភូតហេតុនៃជីវិតរបស់ខ្ញុំ”។

រូបភាព https://nextshark.com/koki-ozora-student-suicide-prevention-japan/

ដូច្នេះហើយ Ozora បង្កើតសេវាកម្មជជែកកំសាន្តដែលប្រើភាសាជប៉ុនអនុញ្ញាតឱ្យអ្នកប្រើអាចបញ្ចេញគំនិត និងអារម្មណ៍របស់ខ្លួន។

គេហទំព័របស់បុរសម្នាក់នេះអនុញ្ញាតឱ្យអ្នកប្រើលាក់ឈ្មោះ ត្រូវបានបង្កើតឡើងស្ថិតក្រោមការណែនាំរបស់អ្នកមាន​បទ​ពិសោធ​ខ្ពស់ត្រួតពិនិត្យការជជែករវាងសមាជិក។ ក្រៅពីនេះមានករណី ២៤ ម៉ោងដែលឆ្លើយតបក្នុងរយៈពេល ៥ វិនាទីចំពោះស្ថានភាពអាសន្ន។

នៅប្រទេសជប៉ុនជារៀងរាល់ថ្ងៃមានករណីធ្វើអត្តឃាតចំនួន ៥០ ករណី។

តាំងពីខែមីនាចំនួនអ្នកស្ម័គ្រចិត្តជាង ៥០០ នាក់មកពីទូទាំងពិភពលោកបានផ្តល់ដំបូន្មានសម្រាប់អ្នកដែលត្រូវការជំនួយ។ ក្នុងចំណោមនោះភាគច្រើនព្រមទទួលការហៅទូរស័ព្ទបន្ទាន់ដើម្បីការពារនរណាម្នាក់ប៉ងធ្វើអត្តឃាត ពេលខ្លះការហៅចូលទាំងកណ្តាលអធ្រាត្រឬពេលព្រឹក។ សារដែលផ្ញើទៅកាន់ Anata no Ibasho ចំនួនលើសពី ១៥០០០ នាក់ប្រហែល ១៣០ សារ / ថ្ងៃ។

ក្នុងនោះសារជាអក្សរប្រហែល ៣២% បង្ហាញពីចេតនាធ្វើអត្តឃាត ប្រមាណ ១២% ចែករំលែកភាពតានតឹងនៃការចិញ្ចឹមបីបាច់កូន។ មនុស្សមួយចំនួនថែមទាំងសារភាពថាខ្លួនមានចេតនាសម្លាប់កូនៗរបស់ខ្លួនទៀតផង។

ទីប្រឹក្សាស្ម័គ្រចិត្តម្នាក់ឈ្មោះ Sumie Uehara នៅក្នុង Anata no Ibasho បាននិយាយថាមនុស្សទាំងនោះកំពុងជាប់ក្នុងភាពអវិជ្ជមាន ហើយមានទំនោរបន្ទោសខ្លួនឯងព្រោះមិនអាចដោះស្រាយអារម្មណ៍របស់ពួកគេបាន។

នាងក៏ពន្យល់អំពីការផ្តល់យោបល់តាមបណ្តាញអុីនធឺណេត “អ្នកមិនគួរបដិសេធអារម្មណ៍របស់ពួកគេឬដោះស្រាយ​គ្រប់​យ៉ាងដោយប្រញាប់ប្រញាលឡើយ។ គ្រាន់តែស្តាប់ហើយយល់ពីអារម្មណ៍របស់ពួកគេ” ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: