ជិះរថភ្លើង Shinkansen “Gran Class” ជប៉ុនអ្នកប្រាកដជាមិនអាចបំភ្លេចបាន
ភាពរីកចម្រើនបណ្តាញដឹកជញ្ជូនជាកត្តាសំខាន់បង្កើតអត្តសញ្ញាណជាតិ។ ចំពោះប្រទេសដែលមានផ្ទៃដីធំទូលាយមធ្យោបាយធ្វើដំណើរលឿនបំផុតគឺយន្តហោះ។ ស្រដៀងគ្នាដែរប្រទេសដែលមានកោះច្រើនក៏ប្រើមធ្យោបាយធ្វើដំណើរបែបនេះ។
ប្រទេសជប៉ុនជាប្រទេសដែលមានផ្លូវអាកាសអភិវឌ្ឍរីកចម្រើន ទោះជាយ៉ាងណាអ្វីដែលសំខាន់ផ្លូវថ្នល់ និងផ្លូវដែកនៃប្រទេសជប៉ុនក៏ឈានដល់កម្រិតជឿនលឿនផងដែរ។ ភ្ញៀវទេសចរណ៍ដែលទៅលេងនៅជប៉ុនចង់សាកល្បងជិះរថភ្លើងល្បឿនលឿនហៅថា Shinkansen ។
រូបភាព https://news.yahoo.co.jp/byline/kobayashitakuya/20200818-00193734/
រថភ្លើង Shinkansen ធ្វើដំណើរទៀងទាត់ បច្ចុប្បន្ននេះអាចធ្វើដំណើរទៅដល់តំបន់ដាច់ស្រយាលដូចជា Hokkaido ឬ Kyushu ទូទាំងប្រទេសជប៉ុន។
ភ្ញៀវបរទេសស្គាល់រថភ្លើង Shinkansen ដោយសារតែល្បឿន សុវត្ថិភាព និងរំញ័រទាប។ ដូច្នេះនឹងកាន់តែប្រសើរប្រសិនបើអ្នកអាចរើសយកកន្លែងអង្គុយល្អ ខ្ញុំកំពុងសំដៅទៅលើ Gran Class ។
Tohoku / Hokkaido Shinkansen
Joetsu / Hokuriku Shinkansen
បច្ចុប្បន្ននេះខ្សែរថភ្លើងពីរដែលអ្នកអាចសាកល្បងជិះរថភ្លើង Gran Class ។ ឥឡូវនេះយើងនឹងចូលទៅក្នុងទាំងអស់។
កន្លែងអង្គុយ Gran Class មានត្រឹមតែ ១៨ កៅអីប៉ុណ្ណោះដែលរចនាយ៉ាងប្រណីត។ ជាទូទៅរថភ្លើងធម្មតាមួយជួរមាន ៥ កៅអី ប៉ុន្តែ Gran Class មានតែ ៣ កៅអីប៉ុណ្ណោះ។
រូបភាព https://veryweb.jp/life/56255/
ក្រៅពីនេះមានបំពាក់សម្ភារៈជាច្រើនដូចជាស្បែកជើង ភួយ និងធ្នើដាក់ស្បែកជើង។
សូម្បីតែម្ហូបអាហារក៏ត្រូវបានតុបតែងយ៉ាងស្អាតផងដែរ។
រូបភាព https://trafficnews.jp/post/84446
រូបភាព https://www.hokurikushinkansen-navi.jp/pc/news/article.php?id=NEWS0000003900
រូបភាព https://news.mynavi.jp/article/20200404-1008735/
ទោះបីវាគ្រាន់តែជាអាហារសម្រន់ក៏ត្រូវបានរៀបចំឡើងដោយមេចុងភៅជំនាញ។ នៅតាមបណ្តោយផ្លូវ Nagano និង Yamagata មានបម្រើស្រា Wine និង Sake របស់ Miyagi ថែមទាំងមាន Whiskey ស្រាបៀរ និងភេសជ្ជៈផងដែរ។
បើប្រៀបជាមួយយន្តហោះស្មើ Business class ហើយរំញ័រតិចជាងនេះ។ ជាកន្លែងអង្គុយល្អសម្រាប់អ្នកដែលពុលឡាន រថភ្លើង និងយន្តហោះ -ល- ។
ម្យ៉ាងវិញទៀតពេលចេញដំណើរ អ្នកដំណើរអាចអង្គុយរង់ចាំក្នុងបន្ទប់ពិសេសនៅស្ថានីយ៍តូក្យូ។ ស្រដៀងសេវាកម្មពេលជិះយន្តហោះ Business class ដែរ។
អ្វីដែលធ្វើអោយរថភ្លើង Gran Class ខុសពីយន្តហោះ Business class ស្ថិតលើទេសភាពស្រស់ស្អាតតាមកញ្ចក់បង្អួច។ មិនដូចជាពពកសដែលគួរឱ្យធុញទ្រាន់លើយន្តហោះនោះទេ អ្នកអាចរីករាយនឹងទេសភាពស្ងប់ស្ងាត់តាមតំបន់ជនបទនៅប្រទេសជប៉ុន។ ដូច្នេះកុំព្រោះតែជិះរថភ្លើងល្បឿនលឿនហើយរំលងទេសភាពស្អាតទាំងនោះ។
ប្រសិនបើអ្នកមានឱកាសជិះរថភ្លើង Shinkansen ហេតុអ្វីមិនសាកល្បងកន្លែងអង្គុយ Gran Class នេះ។ សូមចងចាំថាកញ្ចប់ធ្វើដំណើរអាស្រ័យតាមផ្លូវ កញ្ចប់ខ្លះមិនរាប់បញ្ចូលអាហារសម្រន់ និងភេសជ្ជៈ ដូច្នេះសូមពិនិត្យមើលព័ត៌មានមុននឹងធ្វើដំណើរ។
Kengo Abe